ចំនួនភ្ញៀវទេសចរបន្តហក់ឡើងជាង២លាន៧សែននាក់ ក្នុងសប្តាហ៍ទី២ខែវិច្ឆិកា
ទេសចរណ៍ November 16, 2022 Nuch

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រភពព័ត៌មានពីក្រសួងទេចរណ៍ បានឲ្យដឹងនាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ក្នុងសប្តាហ៍ទី២ ថ្ងៃទី៧-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្ញៀវទេសចរទូទាំងប្រទេសមានចំនួន២,៧២៤,៤៩១នាក់ ក្នុងនោះភ្ញៀវជាតិ២,៦៦៦,៦៨៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៥៧,៨០៧នាក់។

ប្រភពដដែល បានបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តព្រះសីហនុ ៦៣២,៤៧៦នាក់

* ខេត្តកំពត ៦១១,៩៩១នាក់

* ខេត្តសៀមរាប ៣៤៥,១៥២នាក់

* ខេត្តកំពង់ស្ពឺ ២៤១,៤៧០នាក់

* ខេត្តត្បូងឃ្មុំ ២៣៤,៤៦៣នាក់

* ខេត្តបាត់ដំបង ១០៨,៨៤៥នាក់

* ខេត្តកែប ១០៧,៧៣១នាក់។

តាមក្រសួងទេសចរណ៍ តួលេខខាងលើ រាប់បញ្ចូលផងដែរនូវចំនួនភ្ញៀវទេសចរប្រមាណ​២.៥៧លាននាក់ នាឱកាសឈប់សម្រាករយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក កាលពីថ្ងៃទី៧-៩ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមបញ្ជាក់ជូនថា ដើម្បីអបអរសាទរព្រះរាជ្យពិធីបុណ្យអុំទូក បណ្តារដ្ឋបាលខេត្តមួយចំនួនបានរៀបចំពិធីបុណ្យអុំទូកក្នុងអំឡុងខែតុលា និងខែវិច្ឆិកា រួមជាមួយការតាំងពិព័រណ៍ ការប្រគុំតន្រ្តី និងកម្មវិធីកម្សាន្តសប្បាយនានាដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើន៕

ប្រភព៖ ក្រសួងព័ត៌មាន