- អាជីវកម្មអាជីវកម្ម October 26, 2022 Naren
(បាងកក)៖ JKN Global Group ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងមាតិកាដែលគ្រប់គ្រងដោយប្រទេសថៃ នៅថ្ងៃនេះបានប្រកាសពីការទិញយក Miss Universe Organization បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងជាមួយ IMG Worldwide, LLC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Endeavor Group Holdings, Inc.។ សេចក្តីប្រកាសថ្ងៃសេដ្ឋីនីថៃ អ្នកនាង Anne Jakapong Jakrajutatip នាយកប្រតិបត្តិរបស់ JKN Global Group បានក្លាយជាអ្នកគ្រប់គ្រង Miss Universe ។ ខណៈមិនទាន់បានប្រាប់ពីការចំណាយនៃការទិញ ប្រភពមិនច្បាស់ការមួយបានលើកឡើងថាមហាសេដ្ឋី
- BoostrongBoostrong October 26, 2022 Naren
(ភ្នំពេញ)៖ ក្រុមហ៊ុនភេសជ្ជៈប៊ូសស្ត្រង នឹងដង្ហែរបុណ្យកឋិនសាមគ្គីទៅកាន់វត្ដចំនួន៧ នៅរាជធានីភ្នំពេញ និងខេត្ដចំនួន៣ នៅថ្ងៃសុក្រ ទី១១-១២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ ដូច្នេះក្រុមហ៊ុនបានប្រកាសជូនដំណឹងដល់សាធារណៈជន អាចអញ្ជើញចូលបច្ច័យចាប់មគ្គផលបុណ្យកឋិនសាមគ្គីនេះទាំងអស់គ្នា បានតាមរយៈគណនី ABA 000171787 ឬ KHQR: KATHEN7WAT។ តាមសេចក្តីជូនដំណឹងដែលបណ្ដាញព័ត៌មាន យើងខ្ញុំទទួលបាននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ ក្រុមហ៊ុនភេសជ្ជៈប៊ូសស្ដ្រងបានបញ្ជាក់ថា «សូមគោរពអញ្ជើញពុកម៉ែបងប្អូនចាប់មគ្គផលបុណ្យកឋិនទានមហាសាមគ្គី ៧វត្ត ដែលផ្ដួចផ្ដើមដោយ «ប៊ូសស្ត្រងចូលបច្ច័យម្ដងបានបុណ្យ ៧វត្ត» និងអនុមោទនាទទួលផលានិសង្ឃទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន»។
- ហិរញ្ញវត្ថុហិរញ្ញវត្ថុ October 26, 2022 Naren
(ភ្នំពេញ)៖ ផ្សារមូលបត្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ដោយប្រកាសថា វិនិយោគិនថ្មី ជាង២ពាន់នាក់ បានស្នើបើកគណនីជួញដូរភាគហ៊ុន នៅកំឡុងពេល ៣ថ្ងៃ នៃពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First Stock ឆ្នាំ ២០២២ ដែលស្មើនឹងបរិមាណនៃការបើកគណនីរយៈពេល ៧ខែ។ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា មានប្រសាសន៍ថា «ទីផ្សាររបស់យើងទទួលបានចំណាប់អារម្មណ៍ខ្លាំងជាងមុនដោយមានសាធារណជនជាច្រើនបានមកសួរព័ត៌មាននៅតាមស្តង់នានានិងបើកគណនីជួញដូរភ្លាមៗ នៅក្នុងពិព័រណ៍របស់យើង ដោយខុសពីលើកមុនៗដែលយើងត្រូវចេញទៅរកពួកគាត់។ ជាលទ្ធផល យើងទទួលបានការស្នើសុំលេខអត្តសញ្ញាណវិនិយោគិនថ្មី និងបើកគណនីជួញដូរជាង ២០០០គណនីថ្មី។បើធៀបនឹងចំនួនបើកគណនីជួញដូរប្រចាំខែ ដែលមានប្រមាណជាង៣០០គណនីក្នុងមួយខែ ដូចនេះក្នុងរយៈពេល៣ថ្ងៃនេះយើងបើកបានចំនួនប្រមាណស្មើនឹង៧ខែ។ ឯកឧត្តមបន្តថា ថ្លៃភាគហ៊ុនភាគច្រើននៅទីផ្សារយើងបច្ចុប្បន្នស្ទើរទាំងអស់កំពុងតែត្រូវបានជួញដូរក្នុងថ្លៃទាបដូចនេះវិនិយោគិនរបស់យើងអាចទិញបានភាគហ៊ុន ក្រុមហ៊ុនល្អៗក្នុងថ្លៃពិសេសដែលនេះក៏មកពីកត្តាទីផ្សារ
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 25, 2022 Naren
(ពោធិ៍សាត់)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ខេត្តពោធិ៍សាត់ជាតំបន់មានសង្គ្រាមកាលពីមុន ប៉ុន្តែក្រោម នយោបាយ ឈ្នះឈ្នះ ខេត្តនេះបានក្លាយទៅជាតំបន់មានការអភិវឌ្ឍនិងមានសក្តានុពល មានតំបន់ធម្មជាតិ ជាច្រើន ដើម្បីទាក់ទាញការវិនិយោគ និង ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ថ្លែងក្នុងពិធីអញ្ជើញផ្តល់ស្រូវពូជជូនប្រជាកសិករជាង ៥ពាន់គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជ័យជំនះ នៃនយោបាយឈ្នះឈ្នះបានផ្តល់សុខសន្តិភាព និងឱកាសបន្ថែមឱ្យកម្ពុជា អនុវត្តនិងសម្រេចបានជោគជ័យ នូវគោលដៅចំនួនពីរនៃការអភិវឌ្ឍប្រទេស។ សម្តេច
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 25, 2022 Naren
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាសបើកជាផ្លូវការអំពីការចាប់ផ្តើមដំណើរការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម។ ពិធីបើកនេះធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម ក្រោមអធិបតីភាពរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ និងឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងសេដ្ឋកិច្ច អេមីរ៉ាតអារ៉ាប់រួម និងមានវត្តមានចូលរួមពីក្រុមការងារចរចាអន្តរក្រសួង សភាពាណិជ្ជកម្ម និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិមកពីស្ថាប័នសាធារណៈ និងវិស័យឯកជននៃភាគីទាំងពីរ សរុបប្រមាណ ១០០រូប។ យោងតាមសេចក្តីប្រកាសព័ត៌មាន ក្នុងពិធីនេះ ភាគីទាំងពីរ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 25, 2022 Naren
អាមេរិក៖ ធនាគារពិភពលោកកាលពីថ្ងៃចន្ទ ទី២៤ ខែតុលាម្សិលមិញនេះបានឲ្យដឹងថា ខាងធនាគារបានបញ្ចេញឥណទានចំនួន ៥០០លានដុល្លារបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមលោក David Malpass ដែលជាប្រធានធនាគារពិភពលោកបានបញ្ជាក់ថា ប្រាក់កម្ចីដែលបានផ្តល់ជូនប្រទេសអ៊ុយក្រែននៅពេលនេះគឺដើម្បីឲ្យអ៊ុយក្រែនប្រើប្រាសសម្រាប់ការចំណាយក្នុងករណីបន្ទាន់ណាមួយ ដែលជាប់ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមជាមួយរុស្ស៊ី។ ប្រធានធនាគារពិភពលោករូបនេះបានបន្តថា តាមគម្រោងគឺធនគារពិភពលោកនឹងផ្តល់ប្រាក់កម្ចីទៅកាន់ប្រទេសអ៊ុយក្រែនក្នុងចំនួនសរុប ១៣ពាន់លានដុល្លារ ខណៈគិតត្រឹមពេលនេះប្រាក់ចំនួន ១១,៤ពាន់លានដុល្លារត្រូវបានផ្តល់ជូនទៅកាន់រដ្ឋាភិបាលអ៊ុយក្រែនរួចរាល់អស់ហើយ។ គួរបញ្ជាក់ជូនថា នាពេលកន្លងមកធនាគារពិភពលោកធ្លាប់បានវាយតម្លៃថា ការឈ្លានពានរបស់រុស្ស៊ីនឹងធ្វើឲ្យប្រទេសអ៊ុយក្រែនត្រូវខាតបង់ប្រាក់ប្រមាណជា ៩៧ពាន់លានដុល្លារ ហើយអ៊ុយក្រែននឹងត្រូវការប្រាក់យ៉ាងហោចណាស់ចំនួន ៣៥០ពាន់លានដុល្លារដើម្បីរៀបចំប្រទេសឡើងវិញ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
- អាជីវកម្មអាជីវកម្ម October 24, 2022 Khmernote
ថៃ៖ ដោយសារតែការចូលចិត្តញ៉ាំក្តារឈីសបែប Charcuterie (Charcuterie Board) ខ្លាំងពេក ហើយនាងថែមទាំងចូលចិត្តរៀបចំ Charcuterie ពេលមានពិធីជប់លៀងនៅផ្ទះ ធ្វើឱ្យកញ្ញា Nok-Natcha Kiatthanawit ក្មេងស្រីអាយុ ២៣ ឆ្នាំបាននាំយកចំណង់ចំណូលចិត្តរបស់នាង មកបង្កើតអាជីវកម្មក្នុងកំឡុងពេលដែលនាងកំពុងសិក្សាឆ្នាំទី ៤ ទោះបីជានាងដឹងថាប្រជាជនថៃអាចជាមិនធ្លាប់ញ៉ាំCharcuterieបែបបារាំងក៏ដោយ ប៉ុន្តែនាងមិនបានបោះបង់ចោលការតាំងចិត្ត និងការ ព្យាយាមយកបន្ទះឈីសចូលទៅក្នុងបេះដូងរបស់អតិថិជននោះឡើយ។ មកដល់សព្វថ្ងៃនេះ កញ្ញា Nok បានបើកហាងបានជាងមួយឆ្នាំហើយ ហើយបានប្រាក់ចំណូលពីការលក់ ក្តារឈីសបែប Charcuterie តាមអនឡាញរបស់អ្នកនាងទទួលបានជាមធ្យមជាង ៧ពាន់ដុល្លា ក្នុងមួយខែ និងពីការលក់តាមអ៊ីនធឺណិត ដែលមានការិយាល័យនៅខាងក្រោយផ្ទះ។ បច្ចុប្បន្ននាងកំពុងស្វែងរកវិធីថ្មីដើម្បីបើកហាង
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 24, 2022 Khmernote
ថៃ៖ រដ្ឋាភិបាលនៃប្រទេសថៃនិងរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានឈានដល់កិច្ចព្រមព្រៀងលើបញ្ហាប្រេងនៅឈូងសមុទ្រថៃហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand។ គួរកត់សម្គាល់ថា បញ្ហារសើបខាងលើនេះបានកើតមានឡើងតាំងពីឡុងខែមីនាម្ល៉េះ ខណៈដើមហេតុនៃបញ្ហាគឺប្រទេសថៃនិងប្រទេសកម្ពុជាមានតំបន់ត្រួតស៊ីក្នុងផ្ទៃដីប្រមាណជា ២៦,០០០ ម៉ែត្រការ៉េនៅតំបន់ឈូកសមុទ្រ Gulf នៃប្រទេសថៃ។ ប្រភពខាងលើបានបន្តថា នៅក្នុងតំបន់ដែលត្រួតស៊ីគ្នានេះអាចផ្តល់ទិន្នផលប្រេងរហូតដល់ ៥០០លានបារ៉ែល និងឧស្ម័នជាច្រើនទៀតផងដែរ។ បើតាមលោក Don Pramudwinai ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃបានបញ្ជាក់ថា នៅក្នុងពេលនេះក្រុមអ្នកជំនាញថៃកំពុងសិក្សាអំពីបញ្ហានេះហើយ ខណៈជំនួបលក្ខណៈបច្ចេករវាងថៃនិងកម្ពុជានិងត្រូវរៀបចំឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីស្វែងរកចំណុចរួមមួយ ពោលគឺដំណោះស្រាយដែលភាគីថៃនិងកម្ពុជាសុទ្ធតែអាចទទួលបានដោយក្តីរីករាយ។ យ៉ាងណាក្តី លោក Don Pramudwinai មិនទាន់បញ្ជាក់ពីកាលបរិច្ឆេតនៃការរៀបចំជំនួបបច្ចេកទេសនោះនៅឡើយទេ ដោយរង់ចាំក្រុមអ្នកជំនាញធ្វើការសិក្សាឲ្យបានល្អិតល្អន់ជាមុនសិន៕ អត្ថបទ៖ ភក្តី ប្រភព៖ Nation Thailand










