ផ្តើមចេញពីការចូលចិត្ត និស្សិតថៃរូបនេះក៏ចាប់ផ្តើមធ្វើលក់ក្តារឈីសបែប Charcuterie តាមអនឡាញតាំងពីឆ្នាំទី៤ រហូតដល់បច្ចុប្បន្នអាចរកប្រាក់ចំណូលបានជាង ៧ពាន់ដុល្លារក្នុងមួយខែ
អាជីវកម្ម October 24, 2022 Khmernote

ថៃ៖ ដោយ​សារ​តែការចូល​ចិត្ត​ញ៉ាំ​ក្តារឈីសបែប Charcuterie (Charcuterie Board) ខ្លាំង​ពេក ហើយ​នាងថែមទាំងចូល​ចិត្ត​រៀបចំ​ Charcuterie ពេល​មាន​ពិធី​ជប់​លៀង​នៅ​ផ្ទះ ធ្វើឱ្យកញ្ញា Nok-Natcha Kiatthanawit ក្មេងស្រីអាយុ ២៣ ឆ្នាំបាននាំយកចំណង់ចំណូលចិត្តរបស់នាង មកបង្កើតអាជីវកម្មក្នុងកំឡុងពេលដែលនាងកំពុងសិក្សាឆ្នាំទី ៤ ទោះបីជានាងដឹងថាប្រជាជនថៃអាចជាមិនធ្លាប់ញ៉ាំCharcuterieបែបបារាំងក៏ដោយ ប៉ុន្តែនាងមិនបានបោះបង់ចោលការតាំងចិត្ត និងការ ព្យាយាមយកបន្ទះឈីសចូលទៅក្នុងបេះដូងរបស់អតិថិជននោះឡើយ។

មក​ដល់​សព្វ​ថ្ងៃ​នេះ កញ្ញា Nok បាន​បើក​ហាង​បាន​ជាង​មួយ​ឆ្នាំ​ហើយ ហើយ​បាន​ប្រាក់​ចំណូល​ពី​ការ​លក់ ​ក្តារឈីសបែប Charcuterie តាម​អនឡាញរបស់អ្នកនាងទទួលបានជាមធ្យមជាង ៧ពាន់ដុល្លា ក្នុងមួយខែ និងពីការលក់តាមអ៊ីនធឺណិត ដែលមានការិយាល័យនៅខាងក្រោយផ្ទះ។ បច្ចុប្បន្ន​នាង​កំពុង​ស្វែង​រក​វិធី​ថ្មី​ដើម្បីបើកហាង ឱ្យអតិថិជនបានអង្គុយញ៉ាំ។ កញ្ញា Nok ក៏បានផ្តល់បទសម្ភាសន៍ដល់កម្មវិធី Sentangsedtee ឬផ្លូវរបស់មហាសេដ្ឋីតាមអ៊ីនធឺណិតថា៖ ក្តារឈីសបែប Charcuterie គឺជាអាហារដែលគ្រួសារចូលចិត្ត ប្រសិនបើមានថ្ងៃជប់លៀង នាង​នឹង​ស្ម័គ្រ​ចិត្ត​ធ្វើ​បន្ទះ​ឈីស​សម្រាប់​អ្នក​រាល់​គ្នា​ញ៉ាំ ព្រោះ​បើ​បញ្ជា​ទិញ​ពី​ហាង​នឹង​មាន​តម្លៃ​លើស​ពី ២ពាន់បាត ឬជាង ៧០ដុល្លាអាមេរិក ឬអាចច្រើន​ជាង​នេះផងដែរ។ ទើបកញ្ញា Nok ក៏ធ្លាប់គិតថា ប្រសិនបើមានហាង cheeseboard កាន់តែទូលំទូលាយជាងនេះ តម្លៃ​ក៏អាចថោក​ជាង​នេះ​ផងដែរ ទើបកញ្ញា Nok ក៏បាន​សាក​ល្បងធ្វើលក់​ខ្លួន​ឯង​តែម្តង។

គួរបញ្ជាក់អោយដឹងផងដែរថា កញ្ញា Nok បានបង្កើតវាជាអាជីវកម្មដំបូងក្នុងកំឡុងពេលដែលរៀនឆ្នាំទី ៤ របស់ សាកលវិទ្យាល័យ Silpakorn ក្នុង​អំឡុង​ពេល​នោះ​នាងបាន​ធ្វើ Thesis ផង​ដែរ ពេល​ដែលនាងមាន​ពេលច្រើន ដោយបានទិញគ្រឿងផ្សំគ្រប់យ៉ាងពីផ្សារទំនើប ក្រោយពេលធ្វើរួច ក៏យកទៅចែកជូនមិត្តភក្តិឪពុកម្តាយរបស់នាងភ្លក់ ក៏ដូចជាមិត្តភក្តិរបស់នាងរហូតទាល់​តែ​គេ​ប្រាប់​គ្នា​តៗគ្នាពីមាត់មួយទៅមាត់មួយ ហើយពេលនោះហើយជាដែលអ្នកនាងចាប់ផ្តើមលក់អនឡាញ ដោយឈ្មោះហាងរបស់នាងគឺ « Nokky’s Charcuterie »។ សូមបញ្ជាក់ថាCharcuterie គឺមានប្រភពមកពីប្រទេសបារាំង អមដោយឈីស សាច់ និងផ្លែឈើស្រស់ៗ៕

អត្ថបទ៖ Bee
ប្រភព៖sentangsedtee