- ទេសចរណ៍ទេសចរណ៍ October 20, 2022 Naren
(សៀមរាប)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ភ្ញៀវទេសចរជាតិ អន្តរជាតិ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២នេះ សរុបចំនួន ១,៦៣៤,៣៥២នាក់ បានមកទស្សនាកម្សាន្តនៅខេត្ត សៀមរាប ដែលនេះជាសញ្ញាវិជ្ជមានមួយ បង្ហាញថាកំណើនភ្ញៀវទេសចរ នឹងវិលទៅរកភាពល្អប្រសើរឡើងវិញ ។ យោងតាមរបាយការណ៍ពីគ្រឹះស្ថានអង្គរ បានបង្ហាញថា ក្នុងរយៈពេល៩ខែ ឆ្នាំ ២០២២នេះ ខេត្តសៀមរាបមានភ្ញៀវទេសចរសរុបចំនួន ១,៦៣៤,៣៥២នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមាន ១៣៤,១៥២នាក់ កើនឡើង ២០៧៥.៣២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ចំនួន ៦,១៦៧ នាក់ ភ្ញៀវទេសចរជាតិចំនួន ១៥,០០ ២,០០០នាក់ កើន
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 19, 2022 Naren
(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួង បានឱ្យដឹងថា លេខចុះបញ្ជីរថយន្តនៅកម្ពុជា (លេខចុះបញ្ជី ពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) លក់បានចំនួន ២២៥,១៧១លេខ ទទួលបានចំណូលសរុប ចំនួន ៣២៩,៦៧២,៤៩៩,០០០រៀល គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកញ្ញា ឆ្នាំ២០២២នេះ ស្មើនឹង ៨២,៤១៨,១២៥ដុល្លារអាមេរិក។ ដោយឡែកចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ ទទួលបានចំណូលថវិកាសរុបចំនួន ៦៤, ៦៣៨,៩៧០,៤០០រៀល កើនឡើងប្រមាណ ៣០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ដែលក្រសួងសាធារណការនិងដឹកជញ្ជូន បង្ហាញ ក្នុងកិច្ចប្រជុំពិភាក្សា ប្រចាំខែកញ្ញា ឆ្នាំ២០២២ ស្ដីពីវឌ្ឍនភាពនៃការលក់លេខចុះបញ្ជីរថយន្ត
- អាជីវកម្មអាជីវកម្ម October 19, 2022 Naren
(ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសមជាមួយលោកបណ្ឌិត LEE JOONG KEUN ប្រធាន ប៊ូ យ៉ុង គ្រុប នៃសាធារណរដ្ឋកូរ៉េ, នាព្រឹកថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២២, នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ប៊ូ យ៉ុង ខ្មែរ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យសង្គម-សេដ្ឋកិច្ចកម្ពុជា
- អាជីវកម្មអាជីវកម្ម October 19, 2022 Naren
(បាងកក)៖ យោងតាមការបង្ហោះរបស់ Royal Embassy of Cambodia in Bangkok ឯកអគ្គរាជទូតកម្ពុជា ឯកឧត្តម អ៊ូក សោភ័ណ បានស្នើក្រុមហ៊ុន CP ALL ជួយទិញកសិផល និងវត្ថុធាតុដើមឱ្យបានច្រើនពីកម្ពុជា និងជួយបណ្តុះបណ្តាលសហគ្រិនខ្មែរ អំពីបច្ចេកទេសវេចខ្ចប់ទំនិញឱ្យមានគុណភាពស្តង់ដារ សម្រាប់ដាក់លក់នៅតាមសាខាហាង 7-Eleven នៅក្នុងប្រទេសកម្ពុជា និងថៃឡង់ដ៍។ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា បានលើកសំណើនេះឡើង នាឱកាសជួបពិភាក្សាការងារជាមួយលោកវេជ្ជបណ្ឌិត Krirkpong Pongtridham ទីប្រឹក្សាផ្ទាល់របស់ប្រធានគណៈកម្មការប្រតិបត្តិក្រុមហ៊ុន CP ALL Plc. កាលពីរសៀលថ្ងៃទី១៨ ខែតុលា
- ហិរញ្ញវត្ថុហិរញ្ញវត្ថុ October 19, 2022 Naren
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ស្ដីពីការផ្តល់ការយោគយល់ និងអនុគ្រោះដល់អតិថិជន ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។ យោងតាមការប្រកាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងផ្តល់ការយោគយល់ និងអនុគ្រោះចំពោះអតិថិជនដែលរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់ធ្ងន់ធ្ងរ តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ ការផ្តល់ជូននេះនឹងត្រូវធ្វើឡើងស្របតាមស្មារតីអង្គប្រជុំរវាងសមាគមទាំងពីរ ជាមួយធនាគារជាតិនៃកម្ពុជា និងយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ៧ ០២២.៨១៨ ស.ជ.ណ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។ ក្នុងស្មារតីនេះ
- អាជីវកម្មអាជីវកម្ម October 18, 2022 Naren
(ភ្នំពេញ)៖ សម្រាប់ឆ្នាំ២០២២នេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលសហការរៀបចំដោយទីភ្នាក់ជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស.ស.យ.ក រាជធានីភ្នំពេញ និង GMAC នឹងនាំមកនូវឱកាសការងារជាង ២ ម៉ឺនកន្លែងពីក្រុមហ៊ុនធំៗ ១៥០ នៅអគារពិព័រណ៍កោះពេជ្រ រយៈពេលពីរថ្ងៃ គឺថ្ងៃ ទី២៨-២៩ ខែតុលា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៨ យប់។ ដោយស្ថិតក្នុងបរិយាកាសអំណោយផលនៃសុខសន្តិភាព និងបន្ទាប់ពីការខកខានរៀបចំដោយជួបគ្នាផ្ទាល់ក្នុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ឥឡូវនេះពិព័រណ៍ការងារ បានវិលត្រឡប់មកបម្រើសេវាការងារ
- អាជីវកម្មអាជីវកម្ម October 18, 2022 Khmernote
ជាការពិតណាស់ មានបងប្អូនជាច្រើនចង់មានអាជីវកម្មផ្ទាល់ខ្លួន ហើយអ្នកខ្លះដែលជាសហគ្រិនស្រាប់ ក៏ចង់ឱ្យអាជីវកម្មដែលមានស្រាប់របស់ខ្លួនកាន់តែរីកចម្រើនទៅមុខ។ ដូច្នេះហើយប្រសិនបើអ្នកមានគំនិតអាជីវកម្មល្អៗ ចូរចាប់ផ្ដើមធ្វើវាចុះ! វាមិនពិបាកទេក្នុងការចាប់ផ្ដើមធ្វើអ្វីដោយខ្លួនឯង ដូចទៅនឹងលោក Phasakorn Thirakhuntayakorn (พัสกร ถิรคุณทยุติกร) ហៅ Ball ម្ចាស់ក្រុមហ៊ុន Monkey Island Station Co., Ltd. ដែលបច្ចុប្បន្នកំពុងពង្រីកអាជីវកម្មរបស់ខ្លួន និងបង្កើតបានជា Franchise លក់បន្ដទៅឱ្យអាជីវករថ្មីជាហូរហែ។ ចាប់ផ្ដើមដំបូង ដោយការលក់នំអាំងតាមរទេះធម្មតាៗ បន្ទាប់មកលោកក៏បានព្យាយាម និងបន្តអភិវឌ្ឍរូបមន្ត រហូតជោគជ័យទៅជាអាជីវកម្ម Franchise ដែលអាចមានចំណូលត្រឡប់មកវិញក្នុងរយៈពេលត្រឹមតែ ១ ខែប៉ុណ្ណោះ។ លោក
- ទេសចរណ៍ទេសចរណ៍ October 18, 2022 Naren
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍នៅថ្ងៃទី១៨ ខែតុលានេះ បានបង្ហាញតួលេខភ្ញៀវទេសចរទូទៅក្នុងសប្តាហ៍ទី២ (ចាប់ពីថ្ងៃទី១០-១៦ ខែតុលា ២០២២) ឡើងដល់ចំនួន៩៣៨,៩២៨នាក់ ក្នុងនោះភ្ញៀវជាតិ៩១៤,៥៤៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២៤,៣៨៥នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តកំពង់ចាម ៤០១,៩២៩នាក់ * ខេត្តព្រះសីហនុ ១៣៩,៥៩១នាក់ * ខេត្តបាត់ដំបង ១៣៥,៨៩៩នាក់ * ខេត្តព្រៃវែង ៦៨,៥២៥នាក់ * ខេត្តពោធិ៍សាត់ ៥៩,៨៤៥នាក់ * ខេត្តសៀមរាប ២៧,៨២២នាក់ * ខេត្តកំពត ២៣,២៤៦នាក់។










