- អាជីវកម្មអាជីវកម្ម October 12, 2022 Naren
(ព្រះវិហារ) ៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមហ៊ុនស៊ីកនេតឈ័រ អហ្វអេស៊ា និងក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ ដែលជាក្រុមហ៊ុនកែច្នៃនាំចេញអង្ករទៅទីផ្សារអន្ដរជាតិ មានផែន ការទិញស្រូវសរីរាង្គ ឱ្យបានចំនួន២៥០០តោន ក្នុងឆ្នាំ ២០២២នេះ ពីសហគមន៍ចំនួន១០ ក្នុងខេត្តព្រះវិហារ តាមរយៈការធ្វើផលិតកម្មកសិកម្ម តាមកិច្ចសន្យា។ ការចុះកិច្ចសន្យាទិញ-លក់ស្រូវសរីរាង្គ រវាងក្រុមហ៊ុនបញ្ជា ទិញ និងសហគមន៍កសិករក្នុងខេត្តព្រះវិហារនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ។ លោក
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 11, 2022 Naren
(ភ្នំពេញ)៖ ការនាំចេញស្រូវ និងអង្ករកម្ពុជាក្នុងរយៈពេល៩ខែ បានទឹកប្រាក់សរុបចំនួន ប្រមាណ ៨៥០.៤៤លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍ពី សហព័ន្ធស្រូវអង្ករកម្ពុជា។ ការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសម្រាប់រយៈពេល ៣ត្រីមាសកើនបាន១០% ដែលមានបរិមាណសរុបចំនួន ៤៤៩, ៣២៥ តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៨៦,៩០ លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងរយៈពេល ៩ខែ នៃឆ្នាំ ២០២២ ប្រទេសកម្ពុជា បាននាំចេញអង្ករគ្រប់ប្រភេទបាន ចំនួន ៤៤៩,៣២៥ តោន ទៅកាន់គោលដៅចំនួន ៥៥ ដែលក្នុងនោះ ប្រទេសចំនួន ៩ បាន គ្រប ដណ្តប់លើទីផ្សារនាំចេញអង្ករកម្ពុជាជាង
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 11, 2022 Naren
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថានៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកទី១០ ខែតុលា ឆ្នាំ២០២២ ជាមួយ សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស្តេហ្វេន អេនតុន មេសសេរឺ (Stefan Anton Messerer) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំ នៅកម្ពុជា បានបញ្ជាក់ថា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ ឱ្យកាន់តែល្អប្រសើរនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មីរបស់អាល្លឺម៉ង់ បានអញ្ជើញចូលជួបថ្នាក់ដឹកនាំនៅតាមស្ថាប័នកំពូលៗរបស់កម្ពុជា ដោយបានបង្ហាញការតាំងចិត្តខ្ពស់ក្នុងការរួមចំណែកធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់កាន់តែល្អប្រសើរ។ ឯកឧត្តម ស្តេហ្វេន
- ទេសចរណ៍ទេសចរណ៍ October 10, 2022 Naren
(ព្រះសីហនុ)៖ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកលេងកំសាន្ត ក្នុងក្រុងព្រះសីហនុ នាចុងសប្ដាហ៍ថ្ងៃសៅរ៍ និងអាទិត្យ មានចំនួនប្រមាណ ១១, ០០០០នាក់។ នេះបើយោងតាមការបង្ហោះរបស់ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២។ ប្រភពដដែលបន្តថាកំណើនភ្ញៀវទេសចរនេះ ក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល០១ខែចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកំសាន្តក្នុងខេត្តព្រះសីហនុ។ ក្នុងនោះឯកឧត្តម គួច ចំរើន អភិបាល
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 10, 2022 Naren
(កំពត)៖ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយថ្នាក់ដឹកនាំក្រសួង អញ្ជើញអមដំណើរឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត។ ដំណើរទស្សនកិច្ចនេះធ្វើឡើង ដើម្បីពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់កំពង់ផែ និងផ្តល់អនុសាសន៍សំខាន់ៗដែលជាដំណោះស្រាយចាំបាច់លើបញ្ហាប្រឈមមួយចំនួន ដើម្បីឱ្យកំពង់ផែនេះអាចដំណើការបានប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ជាពិសេសថ្នាក់ដឹកនាំបានណែនាំឱ្យបញ្ចប់ការរៀបចំឯកសារចាំបាច់មួយចំនួន ដើម្បីស្វែងរកក្រុមហ៊ុនឯកជនជាដៃគូចូលធ្វើប្រតិបត្តិការឱ្យបានឆាប់ មុននឹងសម្ពោធបើកឱ្យប្រើប្រាស់កំពង់ផែទេសចរណ៍អន្តរជាតិថ្មីនេះជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ។ សូមជម្រាបថា គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតនេះ មានទីតាំងស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ស្ថិតលើផ្ទៃដីទំហំ៤,២៥ហិកតា ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៨ ខែសីហា
- អាជីវកម្មអាជីវកម្ម October 10, 2022 Naren
(វៀតណាម)៖ ប្រជាជនវៀតណាម កំពុងជួបការលំបាកក្នុងការទិញប្រេងឥន្ធនៈនៅទីក្រុងហូជីមិញ, Dong Nai និង Binh Duong ជាមួយនឹងស្ថានីយ៍ប្រេងឥន្ធនៈជាច្រើនដែលបិទទ្វារឈប់លក់ជាបណ្តោះអាសន្ន ឬលក់តែក្នុងបរិមាណតិចតួចប៉ុណ្ណោះ។ ស្ថានីយ៍ប្រេងឥន្ធនៈចំនួន៥៤ នៅទីក្រុងហូជីមិញបាននិយាយថា ពួកគេអស់សាំងចាប់តាំងពីអ្នកផ្គត់ផ្គង់មិនបានចែកចាយចូល។ អ្នកលក់រាយភាគច្រើននៅក្នុងទីក្រុងនិយាយថា ពួកគេបានខាតបង់ពី ១០០ទៅ ៣០០លានដុង (៤,១៦៦-១២,៥០០ដុល្លារ) ក្នុងករណីស្ថានីយ៍ប្រេងឥន្ធនៈតូចៗ និងរហូតដល់ទៅ ៥០០លានដុងសម្រាប់ហាងធំដោយសារតែកម្រៃជើងសារទាប ហើយប្រហែលជាត្រូវបិទទ្វារប្រសិនបើអ្វីៗមិនប្រសើរឡើងក្នុងសប្តាហ៍នេះ។ កង្វះខាតប្រេងឥន្ធនៈនេះបានកើតមានឡើងតាំងតែពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៩ ខែតុលា ទើបនាយកដ្ឋានគ្រប់គ្រងទីផ្សារនៃទីក្រុងហូជីមិញបាននិយាយថា ស្ថានីយ៍ប្រេងឥន្ធនៈចំនួន ៥៤ ក្នុងចំណោម ៥៥០ ឈប់ដំណើរការជាបណ្តោះអាសន្ន។ ដោយភាគច្រើនបានអស់សាំងពីស្តុកដោយសារតែការផ្គត់ផ្គង់ទំនិញមិនអាចឆ្លើយតបទាន់ពេលវេលា៕
- ទេសចរណ៍ទេសចរណ៍ October 10, 2022 Naren
(ហាណូយ)៖ វៀតណាម រកចំណូលបានជាង ១៦ពាន់លានដុល្លារពីវិស័យទេសចរណ៍ក្នុងរយៈពេល ៩ខែដំបូង។ រដ្ឋបាលជាតិ ទេសចរណ៍ វៀតណាម បាននិយាយថា ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរបរទេសជាង ១.៨លាននាក់ក្នុងរយៈពេល ៩ខែ។ សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងបណ្តាប្រទេសអាស៊ីដូចជា កម្ពុជា ជប៉ុន សិង្ហបុរី និងថៃ គឺជាប្រភពទេសចរណ៍ដ៏ធំបំផុតសម្រាប់ប្រទេសវៀតណាម។ ខណៈភ្ញៀវទេសចរណ៍ក្នុងស្រុកបានឈានដល់ប្រហែល ៨៦.៨លាននាក់ក្នុងរយៈពេលប្រាំបួនខែ។ គិតត្រឹមពាក់កណ្តាលខែកញ្ញា បរិមាណស្វែងរកអន្តរជាតិសម្រាប់សេវាកម្មអាកាសចរណ៍ និងកន្លែងស្នាក់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍បានកើនឡើង។ ចំពោះជនជាតិ វៀតណាម កាន់តែច្រើនឡើង កំពុងធ្វើដំណើរទៅក្រៅប្រទេសមួយចំនួនដូចជា ប្រទេសថៃ អូស្ត្រាលី សហរដ្ឋអាមេរិក បារាំង និងម៉ាឡេស៊ី។
- អាជីវកម្មអាជីវកម្ម October 9, 2022 Khmernote
ថៃ៖ យោងតាមការចុះផ្សាយរបស់កម្មវិធី Sentangsedtee បានអោយដឹង លោក Beck-Passakorn Wasasiri អាយុ ៣៥ ឆ្នាំ គឺជាបុគ្គលម្នាក់ទៀតដែលបានប្រែក្លាយទៅជាអ្នកលក់បង្អែមថៃ ដោយប្រើឈ្មោះហាង «Beck បង្អែមថៃ» លោកបានប្រាប់ផ្លូវមហាសេដ្ឋីអនឡាញថា មុននឹងងាកមកធ្វើបង្អែមថៃលក់ លោកធ្លាប់ធ្វើការជាបុគ្គលិកក្រុមហ៊ុនឯកជនមួយប្រមាណ ៣ឆ្នាំ រួចក៏លាឈប់ទៅសិក្សាថ្នាក់អនុបណ្ឌិត។ មានថ្ងៃមួយនៅពេលដែលលោកមានឱកាសបានភ្លក់បង្អែមថៃរបស់អ្នកមីងម្នាក់ ដែលជាអ្នកស្គាល់គ្នារបស់ម្តាយលោក ដូច្នេះវាបានក្លាយជាចំណុចចាប់ផ្តើមដែលធ្វើឱ្យលោក Beck ចាប់អារម្មណ៍លើបង្អែមថៃ។ លោក Beck បានរៀបរាប់ថា មានមីងម្នាក់ដែលជាអ្នកស្គាល់របស់ម្តាយលោក ហើយពេលនោះដែរអ្នកមីងគាត់ធ្វើបង្អែម និងធ្វើនំ យកមកផ្ញើអោយម្តាយរបស់លោកពិសារ លុះថ្ងៃមួយខ្ញុំមានឱកាសបានញ៉ាំហើយមានអារម្មណ៍ថាវាពិតជាមានរសជាតិឆ្ងាញ់ណាស់ បន្ទាប់ពីបានទទួលទានអស់ទៅក៏មិនដឹងទៅរកទិញនំនោះនៅទីណា។ លុះក្រោយមកទៀត










