ថៃ៖ យោងតាមការចុះផ្សាយរបស់កម្មវិធី Sentangsedtee បានអោយដឹង លោក Beck-Passakorn Wasasiri អាយុ ៣៥ ឆ្នាំ គឺជាបុគ្គលម្នាក់ទៀតដែលបានប្រែក្លាយទៅជាអ្នកលក់បង្អែមថៃ ដោយប្រើឈ្មោះហាង «Beck បង្អែមថៃ» លោកបានប្រាប់ផ្លូវមហាសេដ្ឋីអនឡាញថា មុននឹងងាកមកធ្វើបង្អែមថៃលក់ លោកធ្លាប់ធ្វើការជាបុគ្គលិកក្រុមហ៊ុនឯកជនមួយប្រមាណ ៣ឆ្នាំ រួចក៏លាឈប់ទៅសិក្សាថ្នាក់អនុបណ្ឌិត។ មានថ្ងៃមួយនៅពេលដែលលោកមានឱកាសបានភ្លក់បង្អែមថៃរបស់អ្នកមីងម្នាក់ ដែលជាអ្នកស្គាល់គ្នារបស់ម្តាយលោក ដូច្នេះវាបានក្លាយជាចំណុចចាប់ផ្តើមដែលធ្វើឱ្យលោក Beck ចាប់អារម្មណ៍លើបង្អែមថៃ។
លោក Beck បានរៀបរាប់ថា មានមីងម្នាក់ដែលជាអ្នកស្គាល់របស់ម្តាយលោក ហើយពេលនោះដែរអ្នកមីងគាត់ធ្វើបង្អែម និងធ្វើនំ យកមកផ្ញើអោយម្តាយរបស់លោកពិសារ លុះថ្ងៃមួយខ្ញុំមានឱកាសបានញ៉ាំហើយមានអារម្មណ៍ថាវាពិតជាមានរសជាតិឆ្ងាញ់ណាស់ បន្ទាប់ពីបានទទួលទានអស់ទៅក៏មិនដឹងទៅរកទិញនំនោះនៅទីណា។ លុះក្រោយមកទៀត លោកក៏មានឱកាសបានជួបអ្នកមីងក៏ដូចជាបានញាំនំនោះម្តងទៀត ហើយលោកថែមទាំងបានសុំអ្នកមីងអោយជួយបង្រៀនអំពីធ្វើបង្អែមថៃទាំងនោះ។ ក្រោយពីលោក Beck បានរៀនយល់ដឹងអំពីវិធីធ្វើបង្អែមថៃរួចមក លោកក៏សុំអ្នកមីងដែលជាអ្នកបង្រៀនលោកធ្វើនំថា «អ្នកមីងក្មួយអាចសុំធ្វើនំទាំងនោះលក់បានទេ? អ្នកមីងក៏មិនជំទាស់អ្វីដែរ» ។
លុះក្រោយមក បង្អែមថៃរបស់លោក Beck បានកើតឡើងក្នុងឆ្នាំ ២០១៥ ហើយអាចចាត់ទុកបានថាជាការចាប់ផ្តើមអាជីវកម្មដំបូងយ៉ាងពិតប្រាកដ ដោយសារតែគ្រួសាររបស់លោក Beck គ្មានអ្នកណាចាប់អាជីពក្នុងជំនួញទេ ជាហេតុធ្វើអោយលោក Beck ត្រូវចាប់ផ្តើមដោយការទៅលក់នៅមាត់ផ្លូវ ប៉ុន្តែសំណាងល្អដែលលោកមានរៀមច្បងដែលជាអ្នកលក់នៅម្តុំតុដែលលោក Beck លក់មានការស្រឡាញ់អាណិតក៏បានណែនាំផ្តល់យោបល់ពីរបៀបលក់ រហូតដល់បង្អែមរបស់លោកត្រូវបានគេស្គាល់ បន្ទាប់មកប្តូរផែនការលក់មកលក់នៅតាមស្តង់ និងតាមហាងនានា ដោយប្រើផ្ទះបាយជាចំណុចផលិតសំខាន់ដែលអស់រយៈពេលជាង៦ឆ្នាំហើយដែលអតីតអនុបណ្ឌិតការិយាល័យនេះងាកមកចាប់អាជីពលក់បង្អែមថៃ។
គួរបញ្ជាក់អោយដឹងផងដែរថា៖ បង្អែមដែលលោក Beck ធ្វើសម្រាប់លក់មាន ៤យ៉ាងគឺ Khanom Yok Manee, Khanom Nam Dok Mai, Khanom Fu Pandan, និង Khanom Khao Tu រហូតមកដល់បច្ចុប្បន្នហាងរបស់លោក Beck មានបង្អែមអោយជ្រើសរើសជាង ១៧ ប្រភេទ ដែល ឃុន Beck បាននិយាយថា នៅក្នុងទីផ្សារបង្អែមថៃ មិនសូវមានអ្នកលក់ច្រើនមុខទេ ព្រោះត្រូវចំណាយពេលវេលាធ្វើគឺយូរណាស់ហើយថែមទាំងហត់ទៀត ពោលគឺបើមិនមានចិត្តស្រឡាញ់ពិតធ្វើមិនបាននោះទេគឺហត់ហើយសម្រាកបានតិចទៀតផង ចំណែកប្រាក់ចំណូលដែលរកបានជាង ១មុឺនដុល្លាក្នុងមួយ Event ៕









អត្ថបទ៖ Bee
ប្រភព៖ sentangsedtee


