(ហាណូយ)៖ វៀតណាម រកចំណូលបានជាង ១៦ពាន់លានដុល្លារពីវិស័យទេសចរណ៍ក្នុងរយៈពេល ៩ខែដំបូង។ រដ្ឋបាលជាតិ ទេសចរណ៍ វៀតណាម បាននិយាយថា ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរបរទេសជាង ១.៨លាននាក់ក្នុងរយៈពេល ៩ខែ។ សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងបណ្តាប្រទេសអាស៊ីដូចជា កម្ពុជា ជប៉ុន សិង្ហបុរី និងថៃ គឺជាប្រភពទេសចរណ៍ដ៏ធំបំផុតសម្រាប់ប្រទេសវៀតណាម។
ខណៈភ្ញៀវទេសចរណ៍ក្នុងស្រុកបានឈានដល់ប្រហែល ៨៦.៨លាននាក់ក្នុងរយៈពេលប្រាំបួនខែ។ គិតត្រឹមពាក់កណ្តាលខែកញ្ញា បរិមាណស្វែងរកអន្តរជាតិសម្រាប់សេវាកម្មអាកាសចរណ៍ និងកន្លែងស្នាក់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍បានកើនឡើង។ ចំពោះជនជាតិ វៀតណាម កាន់តែច្រើនឡើង កំពុងធ្វើដំណើរទៅក្រៅប្រទេសមួយចំនួនដូចជា ប្រទេសថៃ អូស្ត្រាលី សហរដ្ឋអាមេរិក បារាំង និងម៉ាឡេស៊ី។ ប្រទេសវៀតណាមបានបើកព្រំដែនឡើងវិញយ៉ាងពេញលេញសម្រាប់ភ្ញៀវទេសចរចាប់ពីថ្ងៃទី ១៥ ខែមីនា។ ប្រទេសនេះមានគោលបំណងស្វាគមន៍ការមកដល់របស់ជនបរទេសចំនួន ៥លាននាក់នៅឆ្នាំនេះ៕
ប្រភព៖ vietnamnews


