វៀតណាមនាំចេញ កសិផលសរីរាង្គ របស់ខ្លួន ទៅកាន់ប្រទេសចំនួន ១៨០លើពិភពលោក ទទួលបានប្រាក់ចំណូលជាមធ្យម ៣៣៥លានដុល្លារក្នុងមួយឆ្នាំ
សេដ្ឋកិច្ច October 7, 2022 Naren

(ហាណូយ)៖ វៀតណាម បានដឹកជញ្ជូនផលិតផលកសិកម្មសរីរាង្គរបស់ខ្លួនទៅកាន់ប្រទេសចំនួន១៨០លើពិភពលោក ដោយទទួលបានប្រាក់ចំណូលជាមធ្យម ៣៣៥លានដុល្លារក្នុងមួយឆ្នាំ។

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ផ្ទៃដីដាំដុះសរីរាង្គរបស់ប្រទេសនេះមានលើសពី ១៧៤,០០០ហិកតា ដែលធ្វើឱ្យវៀតណាមបានជាប់ចំណាត់ថ្នាក់ទី០៩ ក្នុងចំណោមប្រទេសអាស៊ីទាំង១០ដែលមានផ្ទៃដីកសិកម្មសរីរាង្គច្រើនជាងគេ។ ឥឡូវនេះប្រទេសវៀតណាមមានអ្នកផលិតជាង ១៧,០០០នាក់ អ្នកកែច្នៃចំនួន៥៥៥នាក់ និងអ្នកនាំចេញចំនួន៦០ ដែលពាក់ព័ន្ធនឹងកសិកម្មសរីរាង្គ។
នាពេលខាងមុខ ក្រសួងបន្តធ្វើការជាមួយមូលដ្ឋាន ដើម្បីកសាងតំបន់ផលិតកម្មកសិកម្មសរីរាង្គប្រមូលផ្តុំ លើកកម្ពស់ការតាមដានប្រភពដើម និងការធ្វើឌីជីថលនៃផលិតផលសរីរាង្គ៕

ប្រភព៖ vietnamplus