(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថាគិតត្រឹមត្រីមាសទី៣ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) បាន អនុម័តគម្រោងវិនិយោគសរុបចំនួន១៥០គម្រោង ក្រោមទុនវិនិយោគ ៣៥០០លានដុល្លារ ក្នុងនោះមានប្រភេទគម្រោងរោងចក្រ កាត់ដេរសម្លៀកបំពាក់ សម្ភារៈធ្វើដំណើរ និងគម្រោង បង្កើតរោងចក្រដំឡើងរថយន្ដ។
បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២នេះ CDC បានអនុម័តគម្រោងវិនិយោគចំននួន១៥០គម្រោង ដោយគម្រោងទាំង នោះភាគច្រើនរួមមាន៖ គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារធ្វើដំណើរ, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ, គម្រោងផលិតសំបក កង់យានយន្ត, រោងចក្រផលិតសម្ភារបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក, គម្រោងបង្កើតរោងចក្រដំឡើងរថយន្ដ និងគម្រោងលើវិស័យដទៃៗជាច្រើនទៀត។
ឯកឧត្តម សុខ ចិន្ដាសោភា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្នុងត្រីមាសទី៣ឆ្នាំ២០២២នេះ ការវិនិយោគ ក្នុងស្រុក បានឈរនៅលំដាប់លេខវៀងទី១ ដោយបានចូលរួមចំណែកប្រមាណ៥១ភាគរយ នៃទុនវិនិយោគសរុប ខណៈការវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខ រៀងទី២។
ឯកឧត្តមគូសបានបញ្ជាក់ទៀតថា តួលេខវិនិយោគនៅរយៈពេល៩ខែ ឆ្នាំ២០២២នេះ មានការកើនឡើងទាំងចំនួនគម្រោងវិនិយោគ និងទុនវិនិយោគ បើធៀបនឹងរយៈពេលដូច គ្នាក្នុងឆ្នាំ២០២១ ដែលសមិទ្ធផលទាំងនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទទួលជោគ ជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈប្រើប្រាស់វ៉ាក់សាំងជាអាវុធ យុទ្ធសាស្ត្រគន្លឹះ ដែលបានផ្ដល់លទ្ធភាពឱ្យកម្ពុជា អាចបើកដំណើរការសង្គមសេដ្ឋកិច្ច លើគ្រប់វិស័យឡើងវិញ ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១មក។
គួរបញ្ជាក់ថា ឯកឧត្តម សុខ ចិន្ដាសោភា កាលពីពេលថ្មីៗនេះ ក៏បានលើកទឹក ចិត្តឱ្យតំណាងវិស័យឯកជន បន្តឈ្វេងយល់បន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគ នៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងជាច្រើនដែលកម្ពុជាបានចុះហត្ថ លេខា ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានចាប់ពីដើមឆ្នាំ២០២២នេះ។ បើតាមការរំពឹងទុកព្រៀងពាណិជ្ជ កម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា សាធារណរដ្ឋកូរ៉េ ពិតជាមាន តម្លៃច្រើន ដែលនឹងជួយជំរុញឱ្យ មានការវិនិយោគដោយផ្ទាល់បន្ថែមពីទីផ្សារក្រៅប្រទេស៕


ប្រភព៖ ក្រសួងព័ត៌មាន


