នារីជនជាតិថៃម្នាក់តស៊ូលក់នំគ្រក់ស្នូលផ្អែម រហូតទទួលបានជោគជ័យ អាចដោះបំណុលបានជាង ៣០មុឺនដុល្លារអាមេរិក
អាជីវកម្ម October 8, 2022 Khmernote

នរណា​គិត​ថា​ចំណូល​ពី​ការ​លក់​នំ នឹងគ្រប់គ្រាន់ដើម្បីសងបំណុល? ប៉ុន្តែសម្រាប់នំស្នូលផ្អែមរបស់ម្ចាស់រូបស្អាតនេះវិញ ពិតជា​​អាជីវកម្ម​មួយ​ដែល​បង្កើត​ប្រាក់​ចំណូល​រាប់មុឺនដុល្លារ ដល់នាងថែមទាំងអាចជួយឱ្យនាងដោះបំណុលរាប់សិបមុឺនដុល្លាបានសម្រេចទៀតផង។ ជាមួយនឹងចំណង់ចំណូលចិត្តក្នុងការញ៉ាំអាហារសម្រន់ របស់អ្នកនាង Jeab Veerapha Ittharat ដែលបានសិក្សាពីរបៀបធ្វើនំស្នូលផ្អែមនេះដោយខ្លួនឯងតាមរយៈយូធូប ដោយចំណាយពេលត្រឹម ៥ថ្ងៃប៉ុណ្ណោះ រួចក៏សម្រេចចិត្តបើកហាងលក់ លក់បានទើបតែ ១ខែប៉ុណ្ណោះក៏បានដើមត្រឡប់មកវិញ លុះចូលដល់ខែទី ២ក៏ចាប់ផ្តើម មាន​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​ទៅ​ជា​អាជីវកម្ម Franchise ពីព្រោះតែអ្នកនាងជាអ្នកលក់អនឡាញស្រាប់ ម្យ៉ាងវិញទៀត អ្នកនាងចូល​ចិត្តថត​បង្ហោះ​រូប​និង​វីដេអូ​លើ​បណ្ដាញ​សង្គម ជាហេតុនាំអោយមនុស្សឃើញហើយចង់លក់ដែរ។ ដោយពីមុនត្រឹមតែជាហាងតូចមួយ រហូតក៏បានពង្រីក​ទៅ​ជា​អាជីវកម្ម Franchise នំស្នូលផ្អែមថែមទាំងមានស្នូលជាច្រើនអោយជ្រើសរើសផងដែរ។

ម្ចាស់ហាងវ័យ ៣៣ឆ្នាំ រូបនេះបានផ្តល់បទសម្ភាសន៍ទៅកាន់ Sentangsedtee ឬ ផ្លូវមហាសេដ្ឋីអនឡាញថា តាមពិត មុខរបរសំខាន់របស់នាងគឺអ្នកលក់អនឡាញ ព្រោះនាងបានធ្វើវាអស់រយៈពេល ១០ ឆ្នាំមកហើយ ពីព្រោះតែអ្នកនាងមិនចូលចិត្តនៅស្ងៀម ពោលគឺតែងរកនេះនោះមកធ្វើរហូត មិនមែនមានតែអាជីពតែមួយនេះទេ គឺអ្នកនាងបានលក់អ្វីៗជាច្រើនហើយ ទាំងសម្លៀកបំពាក់ឬក្រែម អ្វី​ក៏​ដោយ​ដើម្បី​តែលុយតែម្យ៉ាងគត់។ មុន​នឹងមកលក់នំគ្រក់ស្នូលផ្អែមនេះដែរ អ្នកនាង Jeab បានប្រាប់ថា នាងមានបំណុលជាង ១៤ លានបាត ឬជាង៣០មុឺនដុល្លារ ហើយត្រូវបង់ប្រហែល ៧០,០០០ បាត ឬជាង ២ពាន់ដុល្លាក្នុងមួយខែ បើទោះបីជាហត់នឿយ និងបាក់ទឹកចិត្តក៏ដោយ ប៉ុន្តែអ្នកនាងជឿថា «ភាពជោគជ័យចូលចិត្តសុភមង្គល» ព្រោះបើអ្នកសប្បាយចិត្តនឹងបំណុល ឬធ្វើអ្វីផ្សេងៗ នោះភាពនឿយហត់អស់កម្លាំងនឹងរលាយបាត់ទៅ”

គួរបញ្ជាក់អោយដឹងផងដែរថា អ្នកនាង Jeab រកបានចំណូលជាង ១មុឺនដុល្លាក្នុងមួយខែ ដោយសារតែលក្ខណៈពិសេសនៃហាងនំស្នូលផ្អែមរបស់អ្នកនាងគឺ ដោយសារតែម្ស៉ៅសរុបមានដល់ទៅ ៦ ពណ៌ ដែលមានពណ៌ស្វាយពីដំឡូងពណ៌ស្វាយ ពណ៌ទឹកក្រូចពីពណ៌ទឹកក្រូច បៃតងពីស្លឹកតើយ ពណ៌លឿងពីល្ពៅ ពណ៌ផ្កាឈូកពីដំឡូងឈាមមាន់ និង​ពណ៌​ស​ពី​ដើម​ក្រមួន ក៏ដូចជាការមិនរិះថាំគ្រឿងគឺដាក់មួយចាស់ដៃតែម្តង ថែមទាំងសាច់នំខាងក្រៅស្រួយ សាច់នំខាងក្នុង ទន់ មិនបៀមខ្លាញ់ទៀតផង៕

អត្ថបទ៖ Bee
ប្រភព៖ sentangsedtee