ព័ត៌មានចុងក្រោយ
  • ADB គ្រោងផ្តល់ជំនួយ១៤ពាន់លានដុល្លារ រហូតដល់ឆ្នាំ២០២៥ ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច October 4, 2022 Naren

    (អន្តរជាតិ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងផ្តល់ថវិកាយ៉ាងហោចណាស់ ១៤ពាន់លានដុល្លារនៅចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ក្នុងកម្មវិធីដ៏ទូលំទូលាយមួយ ដើម្បីកាត់បន្ថយវិបត្តិស្បៀងអាហារកាន់តែអាក្រក់នៅអាស៊ី និងប៉ាស៊ីហ្វិក និងកែលម្អសន្តិសុខស្បៀងរយៈពេលវែង។ ប្រធាន ADB លោក Masatsugu Asakawa ថ្លែងក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតកាលពីថ្ងៃអង្គារថា តំបន់អាស៊ីប៉ាស៊ីហ្វិកឥឡូវនេះកំពុងប្រឈមមុខនឹងបញ្ហាជាច្រើនដូចជាការរឹតបន្តឹងរូបិយវត្ថុ ការធ្លាក់ថ្លៃរូបិយប័ណ្ណ និងអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ។ បញ្ហាអសន្តិសុខស្បៀង យោងទៅតាមលោក Asakawa គឺជាបញ្ហាដែលគួរឱ្យព្រួយបារម្ភបំផុតនៃបញ្ហាប្រឈមទាំងនេះ ព្រោះវាប៉ះពាល់ដល់ប្រទេសទាំងអស់ទាំង អ្នកមាន និងអ្នកក្រ។ ដូច្នេះ ADB បានសម្រេចចិត្តបង្កើនការផ្តល់ជំនួយរបស់ខ្លួនសម្រាប់សន្តិសុខស្បៀងក្នុងតំបន់ ដែលមនុស្សជិត ១.១ពាន់លាននាក់ខ្វះរបបអាហារ ដោយសារតែភាពក្រីក្រ និងការកើនឡើងតម្លៃស្បៀងនៅឆ្នាំនេះ។ ទន្ទឹមនឹងនោះ

  • ស្ត្រីថៃម្នាក់ ធ្លាប់ជាអតីតអ្នកបម្រើការលើយន្តហោះ ងាកមកធ្វើភីហ្សាដុតឡនៅផ្ទះ រកចំណូលបានរាប់ម៉ឺនបាតក្នុងមួយខែ! អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម October 4, 2022 Khmernote

    ថៃ៖ នាសម័យនេះ ប្រសិនបើយើងមានវិជ្ជាជីវៈជាច្រើន មិន​ឃើញ​ថាជារឿង​ប្លែក​ទៀត​ទេ ដូច​អ្នកនាង Aree ឬ អ្នកនាង Tharathan Kositanon អតីត​នារីបំរើការលើយន្តហោះ អោយក្រុមហ៊ុន​អាកាសចរណ៍​ជប៉ុន ដែល​បច្ចុប្បន្ន​ជា​ស្ត្រី​មេផ្ទះ​មើល​ថែ​កូន​២​នាក់​បាន​រៀបរាប់ប្រាប់កម្មវិធី ​ផ្លូវ​មហាសេដ្ឋី​តាម​អ៊ីនធឺណិត ឬ sentangsedtee ថា ការចាប់ផ្តើមនៃការលក់ភីហ្សាទះ ចាប់​ផ្ដើម​ពី​មាន​ពេល​ទំនេរ​នៅ​ពេល​ល្ងាច​បន្ទាប់​ពី​ទទួល​កូន​ពី​សាលារួច អ្នកនាងក៏បានគិត​ថា ​ក្នុង​អំឡុង​ទំនេរនេះគឺអាចបង្កើត​​លុយបាន យ៉ាង​ហោច​ណាស់​ក៏អាចរកបានរួចថ្លៃទឹក និង​ភ្លើង​ក៏ជាការល្អម្យ៉ាងដែរ ដូច្នេះហើយប្តីរបស់អ្នកនាង ក៏បានបង្រៀនអ្នកនាងឱ្យរៀនធ្វើភីហ្សាដុតឡធ្យូងនៅផ្ទះ ដោយកំឡុងពេលហ្វឹកហាត់ ភីហ្សាចេញមកមើលទៅគឺទំនងគួរអោយចង់ញាំខ្លាំងណាស់ ដោយពីដំបូងនោះ អ្នកនាងគ្រាន់តែសង្ឃឹម​ថា យ៉ាង​ហោច​ណាស់​អ្នកនាង ​អាច​ថត​រូប​ដើម្បី​បង្អួត​មិត្ត​ភក្តិ​របស់​អ្នកនាងបានតែប៉ុណ្ណោះ។ ប៉ុន្តែលទ្ធផលបានប្រែទៅជាលើសពីការរំពឹងទុក ជាហេតុនាំអោយអ្នកនាង សម្រេច​ចិត្ត​ធ្វើញាំសម្រាប់​ខ្លួន​ឯងខ្លះ

  • យានយន្តជិត ៩,០០០ គ្រឿង បានចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នៅថ្ងៃទីមួយ នៃការបើកដំណើរការសាកល្បង ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ October 3, 2022 Naren

    (ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ បានបង្ហាញថាបើគិតពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២នេះ មានយានយន្តចំនួន ៨,៩២៧ គ្រឿង ដែលបាននាំគ្នាធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង០៨ទីតាំង។ ក្រសួងបន្តថា មិនត្រឹមតែមានអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ប៉ុណ្ណោះទេ លើសពីនេះទៅទៀត ក៏មានយានយន្តដឹកជញ្ជូនដែលស្របតាមលក្ខណៈបច្ចេកទេស ក៏បានយកឱកាសនេះក្នុងការដឹកជញ្ជូនទំនិញរបស់ខ្លួនផងដែរ ដែលនេះសបញ្ជាក់ឱ្យឃើញថា ផ្លូវល្បឿនលឿន គឺពិតជាខែ្សបន្ទាត់សេដ្ឋកិច្ចដែលមានសក្តានុពលពិតមែន។ ក្រសួងក៏បានបញ្ជាក់ទៀតថាការបើកបរលើផ្លូវល្បឿនលឿន តម្រូវឱ្យអ្នកបើកបរ និងអ្នករួមដំណើរទាំងអស់ ចូលរួមសហការក្នុងការស្វែងយល់ឱ្យបានល្អិតល្អន់ពីសេចក្តីណែនាំ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះលក្ខខណ្ឌក្នុងការបើកបរលើផ្លូវនេះ

  • រាជរដ្ឋាភិបាល ចំណាយថវិកាជាង៨.៩៥លានដុល្លារ ដើម្បីឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យទេសចរណ៍ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ October 1, 2022 Naren

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាល ចំណាយថវិកាជាង៨.៩៥លានដុល្លារ ដើម្បីឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩។ នេះបើយោងតាម ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ ក្នុងរបាយការណ៍បានឱ្យដឹងថា ក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវវិធានការគោលនយោបាយ ដើម្បីកាត់បន្ថយផលប៉ះពាល់មកលើវិស័យ ទេសចរណ៍បានចំនួន១០ជុំ និងវិធានការគន្លឹះសម្រាប់វិស័យទេសចរណ៍ឆ្នាំ២០២២ ដោយក្នុងនោះរួមមាន វិធានការលើកលែងពន្ធអាករប្រចាំខែ ការលើកលែងកម្រៃអាជ្ញាបណ្ណទេសចរណ៍ ការលើកលែង ប.ស.ស ការបង្កកបំណុលពន្ធដារ និងការលើកលែងការបង់ពន្ធប៉ាតង់ជាដើម។ បន្ថែមលើវិធានការគាំទ្រសេដ្ឋកិច្ចទាំងនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិកក្នុងមួយខែជូនកម្មករ និយោជិតដែលត្រូវបានព្យួរកិច្ចសន្យាការងារក្នុងវិស័យទេសចរណ៍ ដោយគិតត្រឹមថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២

  • ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តឱ្យក្រុមហ៊ុនអ្នកឧកញ៉ា ទ្រី ភាព អភិវឌ្ឍន៍លើកោះត្បាល់ ខេត្តកែប ក្នុងទុនវិនិយោគចំនួន ១៧លានដុល្លារអាមេរិក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 30, 2022 Naren

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបអនុម័តគម្រោងវិនិយោគថ្មីៗជាច្រើនទៀតចំនួន៨ ក្នុងនោះគេក៏ឃើញមានក្រុមហ៊ុន TRY PHEAP KOH TUNSAY RESORTS CO., LTD មួយផងដែរ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន “TRY PHEAP KOH TUNSAY RESORTS CO., LTD” គម្រោងអភិវឌ្ឍន៍កោះត្បាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ក្នុងទុនវិនិយោគចំនួន ១៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន

  • គិតត្រឹមឆ្នាំ២០២១ អាល្លឺម៉ង់ ផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៦៧០លានដុល្លារអាមេរិក ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 30, 2022 Naren

    (ភ្នំពេញ) ៖ គិតត្រឹមឆ្នាំ២០២១ អាល្លឺម៉ង់ ផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៦៧០លានដុល្លារអាមេរិក ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោយពី ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណ:កម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Stefan Anton Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងតែផ្ដល់ការគាំទ្រ និង

  • កូរ៉េខាងត្បូង បញ្ចេញថវិកា៤០លានដុល្លារ ដើម្បីដោះស្រាយវិបត្តិគីមឈី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 30, 2022 Naren

    (សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េ បានសម្រេចសាងសង់ឃ្លាំងស្តុកស្ពៃ ធំចំនួនពីរបន្ថែមទៀត បន្ទាប់ពីប្រទេសបានមើលឃើញពីវិបត្តិគីមឈីដោយសារកង្វះការផ្គត់ផ្គង់។ ឃ្លាំងនេះនឹងត្រូវបានសាងសង់នៅតំបន់ចំនួន២នៅកូរ៉េ គិតបញ្ជូលគ្នាវាអាចមានទំហំស្មើនឹងទីលានបាល់ទាត់ចំនួន៣។ សារព័ត៌មាន Reuters បានរាយការណ៍ថា ឃ្លាំងនេះ កូរ៉េខាងត្បូងអាចស្តុកស្ពៃ បាន ១០,០០០តោន និងគ្រឿងទេសផ្សេងទៀត ៥០តោនក្នុងមួយថ្ងៃ។ ការចំណាយលើការសាងសង់គ្រឿងបរិក្ខារទាំងនេះគឺប្រហែល ៤០លានដុល្លារអាមេរិក ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់គម្រោងនៅឆ្នាំ២០២៥។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យសីតុណ្ហភាពកើនឡើង ខណៈពេលដែលភ្លៀងកាន់តែច្រើនបានបំផ្លាញស្ពៃដោយហេតុនេះមានបញ្ហាការផ្គត់ផ្គង់។ ឆ្នាំនេះ តម្លៃស្ពៃ បានកើនឡើងច្រើនជាងពីរដងក្នុងរយៈពេលតិចជាងបីខែ ដែលមួយផ្នែកដោយសារតែអតិផរណាបានកើនឡើងដល់កម្រិតខ្ពស់។ លោក Ahn Ik-jin នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតគីមឈី Cheongone Organic និយាយថា «យើងធ្លាប់ផលិតគីមឈី

  • ក្នុងត្រីមាសទី៣ GDP របស់ប្រទេសវៀតណាមកើនឡើង ១៣.៦៧% សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 30, 2022 Naren

    (ហាណូយ)៖ យោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយដោយការិយាល័យស្ថិតិវៀតណាមនៅថ្ងៃទី២៩ ខែកញ្ញា បានឱ្យដឹងថា GDP នៅក្នុងត្រីមាសទី៣ របស់វៀតណាម ត្រូវបានកើនឡើង ១៣.៦៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារការផលិត និងការនាំចេញបានកើនឡើងបន្ទាប់ពីការបញ្ចប់នៃការគ្រប់គ្រងដ៏តឹងរ៉ឹងនៃ Covid-19។ ការិយាល័យស្ថិតិទូទៅរបស់វៀតណាម (GSO) បាននិយាយថា «សកម្មភាពអាជីវកម្ម និងផលិតកម្មទទួលបានសន្ទុះកើនឡើងជាលំដាប់។ GDP នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២ ត្រូវបានប៉ាន់ប្រមាណថាមានការកើនឡើងខ្ពស់ ១៣.៦៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។» ថ្មីៗនេះ ធនាគារពិភពលោកបានព្យាករណ៍ថា វៀតណាមនឹងឈានមុខគេក្នុងកំណើន GDP ក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ីប៉ាស៊ីហ្វិកក្នុងអត្រា ៧.២% នៅឆ្នាំនេះ។ ប៉ុន្តែវាបានព្រមានអំពីហានិភ័យ រួមទាំងការធ្លាក់ចុះនៃកំណើន ឬការជាប់គាំងនៅក្នុងទីផ្សារនាំចេញដ៏សំខាន់របស់ខ្លួន