ថៃ៖ អ្នកណាខ្លះគិតស្មានដល់ថា គ្រាន់តែលក់ស៊ុបតុងយាំនៅផ្សាររាត្រី អាចរកចំណូលបានជិត ១ពាន់ដុល្លាក្នុងមួយថ្ងៃ ប៉ុន្តែសម្រាប់នារីម្នាក់នេះគឺអាចធ្វើបាន ដោយអ្នកនាងមានឈ្មោះថា Pan-Pharanchaya Chaisri ជាអ្នកលក់វ័យទើបតែ២៤ឆ្នាំម្នាក់នេះ។ ដោយអ្នកនាង Pan បានរៀបរាប់ប្រាប់កម្មវិធីផ្លូវមហាសេដ្ឋីអនឡាញ(Sentangsedtee)ថា៖ នាងបានបញ្ចប់ការសិក្សានៅអាយុ ២២ ឆ្នាំ ប៉ុន្តែមិនបានដាក់ពាក្យធ្វើការនៅកន្លែងណាទេ ដោយសារតែគាត់បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យអាកាសចរណ៍ ដែលក្នុងអំឡុងពេលបញ្ចប់ការសិក្សា ក៏ជាពេលដែលជំងឺកូវីដ១៩ បានរីករាលដាលដំបូងគេ ទើបបណ្តាលអោយអាកាសយានដ្ឋាននានាត្រូវបានបិទ ហើយមិនដឹងថាត្រូវដាក់ពាក្យធ្វើការងារអ្វី?
ជាមួយគ្នានេះដែរ ដោយសារតែអ្នកផ្ទះប្រកបអាជីពលក់ដូរស្រាប់ពោលគឺតាំងពីពេលដែលអ្នកនាងរៀនថ្នាក់ទី៦ ទើបម្តាយរបស់អ្នកនាងក៏បានបបួលអោយអ្នកនាងមកជួយលក់ដូរអ្នក ខណៈពេលទំនេរមិនមានការងារធ្វើ។ លុះក្រោយពេលរៀនចប់ ម្តាយរបស់នាងក៏បានបបួលអ្នកនាងអោយមកសាកបើកលក់នៅផ្សាររាត្រីជាមួយអ្នកផ្ទះ ហើយនេះជាចំណុចចាប់ផ្តើមដែលអ្នកនាងបានបើកហាងលក់ស៊ុបតុងយាំរាត្រី នៅផ្សារណាត់ឬផ្សាររាត្រីថៃ។ អ្នកនាងបានរៀបរាប់បន្តថា ដំបូងឡើយអ្នកនាងមិនចូលចិត្តរបស់លក់ដូរទេ គឺអ្នកនាងចង់ធ្វើការនៅតាមក្រុមហ៊ុនជាបុគ្គលិកក្រុមហ៊ុនទៅវិញទេ ប៉ុន្តែក្រោយពីបានសាកល្បងលក់ឃើញលុយដុំ ណាមួយមានភាពជាម្ចាស់ការលើខ្លួនឯងផងទើបទាក់ទាញអោយអ្នកនាងងាកមកចាប់អារម្មណ៍យកចិត្តទុកដាក់លើអាជីពនេះមួយកម្រិត ណាមួយទៀតអ្នកនាងមានអារម្មណ៍សប្បាយក្នុងការលក់ដូរផងដែរ។ ម្យ៉ាងវិញទៀតអ្នកនាង Pan នឹកស្មានមិនដល់ឡើយថា ហាងនឹងទទួលបានការគាំទ្រយ៉ាងខ្លាំងបែបនេះ ពោលគឺដល់ថ្នាក់អតិថិជន សំណូមពរអោយធ្វើគ្រឿងអោយច្រើនជាងនេះព្រោះពេលខ្លះគ្រឿងលក់របស់របរផ្សេងៗអស់លឿនពេក ពួកគេមកញាំមិនទាន់ ចំណែកអតិថិជនខ្លះសំណូមពរអោយបើកលក់អោយបានយូរជាងនេះក៏មានដែរ។
គូរបញ្ជាក់អោយដឹងផងដែរថា៖ ហាងស៊ុបតុងយាំរបស់អ្នកនាងមានគ្រឿងផ្សំ និងអាហារសមុទ្យជាច្រើនអោយជ្រើសរើស ដូចជាង៖ មឹក បង្គា ត្រីសមុទ្យ ក្រពះត្រី និងបន្លែជាច្រើនផងដែរ។ ចំណែករយៈពេល២ទៅ៣ឆ្នាំដំបូងអ្នកនាងលក់បានត្រឹមតែ ៤០ឆ្នាំងប៉ុណ្ណោះ បច្ចុប្បន្នវិញអ្នកនាងលក់បានមិនក្រោម ១០០ឆ្នាំងឡើយក្នុងមួយថ្ងៃ៕




អត្ថបទ៖ Bee
ប្រភព៖ sentangsedtee


