- សេដ្ឋកិច្ចសេដ្ឋកិច្ច September 13, 2022 Khmernote
យោងតាមការដកស្រង់ការចុះផ្សាយរបស់ ក្រសួងព័ត៌មាន គិតមកទល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នេះ អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ដែលកំពុងសាងសង់ថ្មី សម្រេចការសាងសង់បានប្រមាណជាង ៤០% ហើយ។ វឌ្ឍនភាពនៃការសាងសង់នេះ ត្រូវបានបង្ហាញនៅក្នុងឱកាសដឹកនាំក្រុមការងារធ្វើទស្សនកិច្ច និងពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីដែលកំពុងសាងសង់ថ្មី នៅស្រុកសូទ្រនិគម ខេត្ដសៀមរាប របស់ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។ គួរបញ្ជាក់ផងដែរថា អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី មានទីតាំងស្ថិតនៅឃុំពពេល ស្រុកសូទ្រនិគម ខេត្ដសៀមរាប ដែលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី ១៥ខែមីនាឆ្នាំ២០២០ នៅលើផ្ទៃដីប្រមាណ ៧០០ហិកតា ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ដែលមានរយៈពេល៣៦ខែ ក្រោយពីអ្នកជំនាញបានសិក្សាប្លង់មេរួចរាល់កាលពីឆ្នាំ២០១៦កន្លងទៅ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះទទួលបានសិទ្ធិវិនិយោគដោយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប
- អាជីវកម្មអាជីវកម្ម September 13, 2022 Naren
ច្បាស់ណាស់ថារាល់ពេលចូលក្នុងហាងកាហ្វេ ភោជនីយដ្ឋាននានា គេតែងតែឃើញម្ចាស់អាជីវកម្មទាំងនោះ ប្រើប្រាស់មុខបញ្ជីម្ហូប ភេសជ្ជៈ ដែលជាប្រភេទក្រដាស ប៉ុន្តែដោយសារតែសម័យនេះជាសម័យឌីជីថល និងដោយសារតែចង់ជួយដល់កាត់បន្ថយផ្លាស្ទិក ឬសំរាមផងនោះ។ លោកង៉ែត សុផាត ដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូរទ័រ នៅឆ្នាំ២០០៦ សព្វថ្ងៃនេះជាស្ថាបនិក Eco platform បានផ្តល់បទសម្ភាសន៍ជាមួយក្រុមការងារ KhmerNote ថា Eco គឺជាសេវាកម្មឌីជីថលបែបសេដ្ឋកិច្ចសង្គមដំបូងបង្អស់នៅកម្ពុជា ដោយមិនមែនជា App ឡើយ។ Eco ជាផ្លេតហ្វូមមួយដែលប្រមូលបញ្ហានៅក្នុងសហគមន៍យើងទាំងអស់ដោយយើងប្រើបច្ចេកវិទ្យាមកជួយដល់សហគមន៍វិញ។ ប៉ុន្តែដោយបញ្ហាក្នុងសហគមន៍គឺមានទំហំធំដូច្នេះយើងមិនអាចដោះស្រាយបញ្ហាទាំងអស់នេះក្នុងពេលតែមួយបានទេ ចឹងហើយលោកក៏បាននឹកឃើញដល់រឿងដែលអទិភាព តូចៗដែលគេមើលរំលង និងមិនទាន់មានអ្នកធ្វើវានៅឡើយ។ លោកបានប្រាប់ពីមូលហេតុដែលនាំឱ្យលោកនិងដៃគូម្នាក់ទៀតបាន បង្កើត QR Digital
- អាជីវកម្មអាជីវកម្ម September 13, 2022 Khmernote
ក្រុមហ៊ុនធំៗជាច្រើនបាននឹងកំពុងបណ្តាក់ទុនរាប់លានដុល្លារ ក្នុងការចិញ្ចឹមជ្រូក ដោយទីផ្សារសាច់ជ្រូកវៀតណាមត្រូវបានប៉ាន់ស្មានថាមានចំនួន ១៥ពាន់លានដុល្លារ។ យោងតាមរបាយការណ៍ហិរញ្ញវត្ថុថ្មីៗនេះរបស់ក្រុមហ៊ុន Thaiholdings Joint Stock Company តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Thaigroup ខ្លួនបានចាប់ដៃជាមួយភាគីទីបីដើម្បីវិនិយោគចំនួន ៦០០ពាន់លានដុងនៅក្នុងគម្រោងចិញ្ចឹមជ្រូកនៅខេត្ត Thanh Hoa ភាគកណ្តាល ដោយក្រុមហ៊ុន Thaiholdings ទទួលបាន ៦០% នៃប្រាក់ចំណេញសរុប។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនយក្សក្នុងស្រុកជាច្រើនដែលបានបង្ហូរប្រាក់រហូតដល់រាប់លានដុងក្នុងការចិញ្ចឹមជ្រូក រួមមាន៖ ក្រុមហ៊ុនភាគហ៊ុនរួម Hoang Anh Gia Lai ក្រុមហ៊ុនភាគហ៊ុនរួម Hoa Phat Group ក្រុមហ៊ុនភាគហ៊ុនកសិកម្ម
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 13, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការរៀបចំកិច្ចប្រជុំរដ្ឋ មន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ នៅលើទឹកដីខេត្ត សៀមរាប គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការបង្ហាញឱ្យថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ាន និងដៃគូអន្តរជាតិ បានឃើញពីភាពរីកចម្រើនរបស់ខេត្តសៀមរាប ដែលនឹងទាក់ទាញ់ក្រុមវិនិយោគិនមកកាន់ខេត្តនេះបានកាន់តែច្រើន។ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជ កម្ម មានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ច ប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងទឹកដីខេត្ត សៀមរាប។ ឯកឧត្តមបន្តថា មូលហេតុដែលរាជរដ្ឋាភិបាល សម្រេចជ្រើសយកខេត្តសៀមរាប ដើម្បីរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ ក្នុងគោលបំណងបង្ហាញឱ្យថ្នាក់ដឹកនាំប្រទេស ក្នុងតំបន់អាស៊ានទាំង១០
- ទេសចរណ៍ទេសចរណ៍ September 12, 2022 Khmernote
(ភ្នំពេញ)៖ យោងតាមការព្យាករណ៍ចុងក្រោយ ក្នុងឆ្នាំ២០២២នេះកម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិចាប់ពី ១.៥លាននាក់ទៅ២លាននាក់ ខណៈត្រឹមរយៈពេល ៨ខែឆ្នាំ២០២២ ទេសចរអន្តរជាតិចូលមកកម្ពុជាមានជិត ១លាននាក់ហើយ។ នេះបើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ។ ឯកឧត្ដមរដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងរយៈពេលចាប់ពីខែមករាដល់ខែសីហា ឆ្នាំ២០២២ ទេសចរអន្តរជាតិដែលចូលមកទស្សនាកម្ពុជាសរុប ៩៩៨,២៧២នាក់ កើនឡើង ៧២០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងថយចុះ -៧៧% ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ក្នុងនោះផ្លូវអាកាស ៣៩៦,៥៩១នាក់ កើនឡើង ៥៩៥% និងផ្លូវគោក-ទឹក ៦០១,៦៨១នាក់ កើនឡើង ៨៣១%
- អាជីវកម្មអាជីវកម្ម September 12, 2022 Khmernote
យោងតាមសារព័ត៌មាន Thairath បានអោយដឹងថា កាលពីថ្ងៃទី៨ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បានបំភ្លឺជុំវិញករណីដែលរដ្ឋាភិបាលអាមេរិកបានចាក់បញ្ចូលថវិកាដល់ក្រុមហ៊ុនផលិតមីក្រូឈីប ឬមូលនិធិបន្ទះឈីប ដើម្បីជំរុញការវិនិយោគសាងសង់រោងចក្រក្នុងប្រទេសដែលមានតម្លៃ ៥០ពាន់លានដុល្លារ ថា ក្រុមហ៊ុនដែលទទួលបានមូលនិធិនឹងត្រូវបានរារាំងពីការវិនិយោគប្រាក់របស់ពួកគេនៅក្នុងប្រទេសចិន ឬអភិវឌ្ឍបច្ចេកវិទ្យាទំនើបនៅក្នុងប្រទេសចិនយ៉ាងហោចណាស់ ១០ ឆ្នាំសម្រាប់ហេតុផលសុវត្ថិភាព។ បើតាមទីភ្នាក់ងារព័ត៌មានបរទេសបានអោយដឹងថា ថវិកាមូលនិធិបន្ទះឈីប គឺជាផ្នែកមួយនៃថវិកាដ៏ធំចំនួន ២៨០ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មផលិតបន្ទះឈីប បច្ចេកវិទ្យាទំនើប និងការស្រាវជ្រាវវិទ្យាសាស្ត្រ។ ជាមួយគ្នានេះរួមទាំងវិធានការបន្ធូរបន្ថយពន្ធសម្រាប់ក្រុមហ៊ុនដែលមានបំណងសាងសង់រោងចក្រផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិក ដែលលោក Joe Biden បានចុះហត្ថលេខាលើការអនុម័តកាលពីខែសីហាកន្លងមក។ ចំណែកអ្នកវិភាគក៏បានបញ្ជាក់ផងដែរថា៖ បច្ចុប្បន្ននេះសហរដ្ឋអាមេរិក គឺជាក្រុមហ៊ុនផលិតមីក្រូឈីប (ជាធាតុផ្សំសំខាន់សម្រាប់ឧបករណ៍បច្ចេកវិទ្យាទាំងអស់ចាប់ពីស្មាតហ្វូនរហូតដល់រថយន្ត)
- បុគ្គលជោគជ័យបុគ្គលជោគជ័យ September 12, 2022 Khmernote
លោក Tim Cook ដែលបច្ចុប្បន្នជានាយកប្រតិបត្តិក្រុមហ៊ុន Apple បានបង្ហើបឱ្យដឹងថា គាត់ធ្លាប់មានជម្លោះដ៏ធំបំផុតមួយជាមួយនឹងស្ថាបនិក Apple គឺលោក Steve Jobs។ លោក Tim Cook បាននិយាយនៅក្នុងសន្និសិទកូដប្រចាំឆ្នាំកាលពីថ្ងៃពុធថា ការជជែកគ្នាដ៏តឺងតែងបំផុតរបស់គាត់ជាមួយ Steve Jobs គឺជុំវិញការលក់ iPhone ។ នៅក្នុងសន្និសិទ នាយកប្រតិបត្តិរូបនេះ បានឆ្លើយទៅកាន់អ្នកកាសែតនៅពេលសួរអំពីតើអ្វីជាជម្លោះដ៏ធំបំផុតរបស់គាត់ជាមួយលោក Steve Jobs ថា គឺជាយុទ្ធសាស្ត្រលក់ iPhone របស់ក្រុមហ៊ុនមុនការបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០០៧។ លោក Tim Cook រៀបរាប់ថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 12, 2022 Khmernote
កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo កំពុងពិចារណាចូលរួមជាមួយឥណ្ឌា និងចិនក្នុងការទិញប្រេងពីរុស្ស៊ី ដើម្បីទូទាត់សម្ពាធកើនឡើងនៃថ្លៃថាមពល។ លោក Widodo បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times នៅពេលគាត់ត្រូវបានសួរថា តើប្រទេសឥណ្ឌូនេស៊ីនឹងទិញប្រេងពីរុស្ស៊ីដែរឬទេ? គាត់ថា ឥណ្ឌូនេស៊ីតែងតែតាមដានគ្រប់ជម្រើសទាំងអស់ បើមានប្រទេសណាផ្ដល់តម្លៃល្អ យើងនឹងទិញ។ គួររម្លឹកថា កាលពីខែសីហា រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក Sandiaga Uno បាននិយាយថា ឥណ្ឌូណេស៊ីត្រូវបានផ្តល់ប្រេងឆៅពីរុស្ស៊ីក្នុងការបញ្ចុះតម្លៃ ៣០%។ បន្ទាប់ពីរឿងនេះ ក្រុមហ៊ុនប្រេងរបស់រដ្ឋ Pertamina បាននិយាយថា ខ្លួនកំពុងពិនិត្យមើលហានិភ័យនៃការទិញប្រេងពីរុស្ស៊ី។










