ថៃ​ រំពឹង​ថា​នឹង​រក​ចំណូល​ពី​វិស័យ​ទេសចរណ៍​បាន ​ ៦៤.៥​ ពាន់​លាន​ដុល្លារ​នៅឆ្នាំក្រោយ
ទេសចរណ៍ September 19, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា ប្រទេសថៃរំពឹងថា នឹងទទួលបានប្រាក់ចំណូលពីទេសចរណ៍ចំនួន ២.៣៨ ពាន់ពាន់លានបាត (៦៤.៥០ ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៣ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលនៅថ្ងៃចន្ទ ដើមសប្ដាហ៍នេះ។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយថា រដ្ឋាភិបាលចង់ឱ្យវិស័យទេសចរណ៍នៅឆ្នាំក្រោយឈានដល់ ៨០ ភាគរយនៃឆ្នាំ២០១៩ ដែលជាកម្រិតខ្ពស់មុនពេលមានការរាតត្បាតដោយជំងឺកូវីដ-១៩ ដោយសង្ឃឹមថា វិស័យកំណើនសំខាន់ៗកំពុងងើបឡើងវិញនៅពេលដែលជំងឺរាតត្បាតកាន់តែធូរស្រាល។

គួរបញ្ជាក់ផងដែរថា វិស័យទេសចរណ៍ថៃ រងការវាយប្រហារយ៉ាងខ្លាំងពីជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែក្នុងរយៈពេល ៨ខែ នៃឆ្នាំ ២០២២ នេះមានភ្ញៀវទេសចរជាង ៤.៦ លាននាក់បានមកទស្សនាប្រទេសថៃ នេះបើយោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT)៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia
រូបភាព៖ khaosodenglish, ttgasia, brecorder.com