Apple នឹង​ដំឡើង​ថ្លៃ​កម្មវិធីនៅលើ App Store ក្នុង​ប្រទេស​មួយ​ចំនួន​ចាប់​ពី​ខែ​តុលាខាងមុខនេះ
អាជីវកម្ម September 21, 2022 Khmernote

ក្រុមហ៊ុន Apple បាននិយាយកាលពីថ្ងៃច័ន្ទថ្មីៗនេះថា តម្លៃនៃកម្មវិធី និងការទិញក្នុងកម្មវិធីនៅលើ App Store របស់ខ្លួននឹងកើនឡើងនៅក្នុងប្រទេសមួយចំនួនរួមទាំងប្រទេសជប៉ុន ម៉ាឡេស៊ី និងដែនដីទាំងអស់ដែលប្រើប្រាស់រូបិយប័ណ្ណអឺរ៉ូចាប់ពីខែក្រោយ។ នេះដោយយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia​​។

ក្រុមហ៊ុនស្មាតហ្វូនធំលំដាប់ពិភពលោកបាននិយាយនៅក្នុងប្លុកមួយថា តម្លៃថ្មី ដោយមិនរាប់បញ្ចូលការទិញបន្តដោយស្វ័យប្រវត្តិ នឹងមានប្រសិទ្ធភាពនៅថ្ងៃទី០៥ ខែតុលា ខាងមុខនេះ។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនបានបន្ថែមថា ការផ្លាស់ប្តូរទាំងនេះក៏នឹងឆ្លុះបញ្ចាំងពីបទប្បញ្ញត្តិថ្មីសម្រាប់ Apple នៅក្នុងប្រទេសវៀតណាមក្នុងការប្រមូល និងបង់ពន្ធដែលអាចអនុវត្តបានដូចជា ពន្ធលើតម្លៃបន្ថែម (VAT) និងពន្ធលើប្រាក់ចំណូលសាជីវកម្ម (CIT) ក្នុងអត្រា ៥% ផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia
រូបភាព៖ ievren.org, communicationstoday, cloudinary