រដ្ឋាភិបាលឡាវ និងក្រុមហ៊ុនថាមពលពាក់ព័ន្ធគ្រោងនឹងចំណាយប្រាក់ជាង ២ពាន់លានដុល្លារអាមេរិក សម្រាប់ការសាងសង់គម្រោងថាមពលខ្យល់នៅស្រុក Sepon ខេត្ត Savannakhet ដើម្បីបម្រើតម្រូវការក្នុងស្រុក និងនាំចេញទៅកាន់ប្រទេសវៀតណាម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគឡាវ លោក Sathabandith Insisiengmay និងក្រុមហ៊ុន Savan Vayu Renewable Company រួមទាំងក្រុមហ៊ុន LTM Lao កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពិនិត្យមើលលទ្ធភាពនៃគម្រោងថាមពលខ្យល់នៅក្នុងតំបន់។
គួរឱ្យដឹងថា រោងចក្រថាមពលខ្យល់នេះត្រូវបានបង្កើតឡើងដើម្បីបង្កើតសមត្ថភាពដំឡើង ១២០០ មេហ្គាវ៉ាត់ និងតម្លៃសាងសង់ប្រមាណ ២.១៥ ពាន់លានដុល្លារ ដោយការសាងសង់ត្រូវបានរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ២០២៥៕
អត្ថបទ៖ លីនី
ប្រភព៖ vietnamplus
រូបភាព៖ hanoitimesphnompenhpost