- បុគ្គលជោគជ័យបុគ្គលជោគជ័យ September 16, 2022 Naren
មហាសេដ្ឋី Gautam Adani បានវ៉ាដាច់មហាសេដ្ឋីបារាំងលោក Bernard Arnault ក្លាយជាមហាសេដ្ឋីទីពីរនៅលើពិភពលោក។ យោងតាមទស្សនាវដ្តី Forbes Real-Time Billionaires List លោក Adani មានទ្រព្យសម្បត្តិ ១១៥.៧ ពាន់លានដុល្លារអាមេរិក លើសពីមហាសេដ្ឋីបារាំងលោក Arnault ដែលមានចំនួន ១៥៣.៤ពាន់លានដុល្លារ។ ចំណាត់ថ្នាក់នេះក៏ធ្វើឱ្យលោក Adani ក្លាយជាជនជាតិអាស៊ីដំបូងគេដែលស្ថុតក្នុងចំណោមអ្នកមានបំផុតទាំង៣នៅលើពិភពលោក នេះបើយោងតាម កាសែត Times of India ។ ក្នុងរយៈពេលជាងពីរឆ្នាំនេះ ទ្រព្យសម្បត្តិរបស់លោក Adani កើនឡើង
- អាជីវកម្មអាជីវកម្ម September 16, 2022 Khmernote
លោក Chakri Chankhana បច្ចុប្បន្នមានអាយុ ៤៣ឆ្នាំ មានស្រុកកំណើតនៅខេត្ត សាមុតប្រាកាន ប្រទេសថៃ។ បន្ទាប់ពីបញ្ចប់ការសិក្សាពីចុងភៅ ពីមហាវិទ្យាល័យ Dusit Thani រួច គាត់បានអង្វរម្តាយរបស់គាត់ អោយជួយយកផ្ទះតែមួយគត់ដែលមានទៅបញ្ចាំ ដើម្បីយកប្រាក់ជិត ១ ម៉ឺនដុល្លា មកជាប្រាក់សម្រាប់ធ្វើដំណើរទៅធ្វើការនៅភោជនីយដ្ឋានថៃក្នុងប្រទេសអង់គ្លេស។ ចំណែកហេតុផលតែមួយគត់ដែលនាំអោយចង់ទៅធ្វើការនៅភោជនីយដ្ឋានថៃនោះ ក៏ដោយសារតែ «ចង់ទទួលបានប្រាក់ចំណូលច្រើនៗ» នេះក៏ព្រោះតែលោកបានកើតមកក្នុងគ្រួសារតែក្រីក្រ បើគិតពីជំនាន់មុនខាងគ្រួសារលោកអាចផ្គត់ផ្គង់អោយកូនបានរៀនសូត្រតែម្នាក់គត់ ទើបលោកសម្រេចចិត្តអោយបងស្រីរបស់លោកបានរៀនទៅចុះ ចំណែកខ្លួនលោកក៏បានទៅរៀនជំនាញគ្រឿងយន្ត ប៉ុន្តែកាលនោះដែរមិត្តភក្តិនៅក្នុងក្រុមឧស្សាហ៍កាប់ចាក់គ្នារហូតបណ្តាលអោយមិត្តម្នាក់នៅក្នុងក្រុមបានបាត់បង់ជីវិត ជាហេតុធ្វើអោយលោកបោះបង់ការរៀនជំនាញនោះចោលបែរទៅរៀនជំនាញទូទៅវិញ។ ប៉ុន្តែនៅទីបំផុត លោកបានបានបញ្ចប់ការសិក្សាពី NNU មុនពេលចូលរៀននៅមហាវិទ្យាល័យ Dusit Thani
- អាជីវកម្មអាជីវកម្ម September 16, 2022 Khmernote
កាសែតរុស្ស៊ីមួយឈ្មោះថា Izvestia បានរាយការណ៍ថា ក្រុមហ៊ុន Samsung Electronics ត្រូវបានគេរំពឹងថា នឹងត្រលប់ទៅទីផ្សាររុស្ស៊ីវិញនៅឆ្នាំនេះ បន្ទាប់បីផ្អាកអស់រយៈពេលប្រាំមួយខែ ដោយសារការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ កាសែតដដែល បានដកស្រង់ប្រភពជិតស្និទ្ធនឹងក្រុមហ៊ុនដោយនិយាយថា ការលក់អាចចាប់ផ្តើមនៅក្នុងខែតុលា ហើយ Samsung នឹងបន្តការផ្គត់ផ្គង់ឧបករណ៍ដល់អ្នកលក់រាយ និងចាប់ផ្តើមហាងអនឡាញផ្លូវការរបស់ខ្លួនឡើងវិញ។ គួររម្លឹកថា ក្រុមហ៊ុន Samsung បានផ្អាកការនាំចេញនៅដើមខែមីនា ដោយលើកឡើងពី “ការអភិវឌ្ឍន៍ភូមិសាស្ត្រនយោបាយបច្ចុប្បន្ន”។ ក្រុមហ៊ុននេះ គឺជាអ្នកផ្គត់ផ្គង់ទូរស័ព្ទឈានមុខគេទៅកាន់ប្រទេសរុស្ស៊ី ដោយគិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២១ គឺមានចំនួន ៣០% នៃទីផ្សារ៕ អត្ថបទ៖ លីនី ប្រភព៖ channelnewsasia
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 16, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមហ៊ុនកំពង់ផែស្ងួតដ៏ធំមួយនៅក្នុងប្រទេសឡាវ ឈ្មោះថា កំពង់ផែភ័ស្តុភារកម្មវៀងច័ន្ទ (Vientiane Logistice Park) អះអាងថា ក្រុមហ៊ុនរបស់ខ្លួនមានគម្រោងតភ្ជាប់ផ្លូវដែកពីឡាវមកកម្ពុជា ដែលជាមធ្យោបាយដឹកជញ្ជូនមួយធ្វើឱ្យការដឹកជញ្ជូនទំនិញ ពិសេសកសិផលពីកម្ពុជាទៅប្រទេសចិននឹងចំណាយពេលវេលាខ្លីជាងបច្ចុប្បន្ន និងមាននីតិវិធីងាយស្រួល។ ការឱ្យដឹងពីគម្រោងនេះ ធ្វើឡើងក្នុងឱកាសគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញទស្សនាតំបន់ផែស្ងួត អំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ទៅកាន់ប្រទេសឡាវពីថ្ងៃទី១៤-១៥ ខែកញ្ញា។ អគ្គនាយកក្រុមហ៊ុនកំពង់ផែស្ងួតនេះ បានឱ្យដឹងថា កំពង់ផែស្ងួតដ៏ធំនៅក្នុងប្រទេសឡាវនេះ គឺជាការវិនិយោគដោយទុននៅក្នុងស្រុក ដែល មានទំហំទឹកប្រាក់ប្រមាណជាង៧០០លានដុល្លារ ក្នុងការ តភ្ជាប់ផ្លូវដែកពីប្រទេសឡាវទៅប្រទេសចិន និងប្រទេសក្នុងតំបន់អាស៊ាន និងពីឡាវទៅប្រទេសនៅប៉ែកអឺរ៉ុបមានអាល្លឺម៉ង់ជាដើម។ គម្រោងនេះ នឹងធ្វើឱ្យប្រទេសឡាវ
- អាជីវកម្មអាជីវកម្ម September 16, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា យុវជនលោក វួច ធុជ បានជោគជ័យលើការច្នៃផ្លែមៀនប៉ៃលិនផលិតចេញជាស្រាមានរសជាតិឆ្ងាញ់ និងមានតម្លៃល្អ សម្រាប់លក់នៅលើទីផ្សារ ខណៈមៀនប៉ៃលិនសល់ជន់ជោរច្រើនគ្មានទីផ្សារ និងខ្វះអ្នកកែច្នៃ។ លោក វួច ធុជ ស្ថាបនិកកែច្នៃផ្លែមានប៉ៃលិនផលិតចេញជាស្រា បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានជោគ ជ័យក្នុងការកែច្នៃផ្លែមៀនប៉ៃលិនទៅជាស្រានេះ អស់រយៈពេលជាង ៤ឆ្នាំមកហើយសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ជាពិសេស គឺបានជួយលើកកម្ពស់ទីផ្សារមៀនប៉ៃលិនឱ្យមានតម្លៃល្អផងដែរ។ លោកបានបន្តថា ដើម្បីកែច្នៃបានជាផលិតផលនេះ គឺបានស្រាវជ្រាវតំាងពីឆ្នាំ២០០៨ និងបានទទួលបទពិសោធន៍ពីអ្នកផលិតស្រាជនជាតិស្កត់លែនបានចែករំលែកគន្លឹះខ្លះៗក្នុងការផលិតឱ្យមានរស ជាតិឆ្ងាញ់និងត្រូវតាមបច្ចេក ទេស។ លោកបានបន្ថែមថាដោយសារតែមៀនប៉ៃលិនមានរសជាតិផ្អែមដូច្នេះ ត្រូវរកវិធីសាស្រ្តជាច្រើនក្នុងការ ផលិតដើម្បីធ្វើឱ្យមានរសជាតិផ្អែម ចត់ ជូរ
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 15, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នេះ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅភូមិធម្មជាតិរុនតាឯក បានបញ្ជាក់ថា ពួកគាត់មានជីវភាពរស់នៅប្រចាំថ្ងៃធូរធារ ដោយសារតែមានដីសម្រាប់ធ្វើកសិកម្ម និងប្រើប្រាស់តាមតម្រូវការ។ លោក រិន ស្រួច ជាអតីតអ្នករស់នៅក្នុងភូមិស្រះស្រង់ សង្កាត់នគរធំ ក្រុងសៀមរាប ថាកាលពីពេលដែលគាត់រស់នៅក្នុងរមណីយដ្ឋានអង្គរ គាត់មានដីលំនៅដ្ឋានទំហំតូចចង្អៀត មិនមានកម្មសិទ្ធិស្របច្បាប់ មិនអាចឱ្យលោកទាញយកផលប្រយោជន៍ពីដីឱ្យអស់លទ្ធភាពបាន ទើបគ្រួសារលោកស្ម័គ្រចិត្តដោះដូរជាមួយអាជ្ញាធរជាតិអប្សរាពីតំបន់ការពាររមណីយដ្ឋានអង្គរ ទៅរស់នៅភូមិធម្មជាតិរុនតាឯក។ លោកបន្តថា បច្ចុប្បន្នលោកបានរៀបចំផ្ទះធ្វើជាផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរ ដោយគិតជាថ្ងៃ និងដាក់ខែ ហើយលោកទទួលបានផលកម្រៃគួរសមក្នុងមួយខែៗពីផ្ទះស្នាក់ និងទិន្នផលចម្ការ។ លោក ស្រួច សប្បាយចិត្ត ព្រោះការរស់នៅក្នុងភូមិធម្មជាតិរុនតាឯកអាចឱ្យគាត់ចង់ធ្វើអ្វីក៏បានតាមសេចក្តីត្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
- បុគ្គលជោគជ័យបុគ្គលជោគជ័យ September 15, 2022 Khmernote
លោក Yvon Chouinard ម្ចាស់ក្រុមហ៊ុនសម្លៀកបំពាក់ឡើងភ្នំដ៏ល្បីមួយឈ្មោះថា Patagonia និងជាមហាសេដ្ឋីពាន់លានដុល្លារ បានសម្រេចបរិច្ចាគក្រុមហ៊ុនរបស់ខ្លួន ទៅឱ្យអង្គការមិនរកប្រាក់ចំណេញ ដើម្បីសង្រ្គោះភពផែនដី។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The New York Time បានឱ្យដឹងថា ជាជាងលក់ក្រុមហ៊ុន ឬ ដាក់វាជាសាធារណៈ លោក Chouinard ប្រពន្ធរបស់គាត់ និងកូនចំនួនពីរនាក់ បានផ្ទេរកម្មសិទ្ធិរបស់ពួកគេនៅ Patagonia ដែលមានតម្លៃប្រហែល ៣ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុន trust និងអង្គការមិនរកប្រាក់ចំណេញ។ ក្រុមហ៊ុន និងអង្គការទាំងនោះ ត្រូវបានបង្កើតឡើង ដើម្បីការពារឯករាជ្យភាពរបស់ក្រុមហ៊ុន និងធានាថាប្រាក់ចំណេញទាំងអស់របស់ក្រុមហ៊ុន Patagoni
- អាជីវកម្មអាជីវកម្ម September 15, 2022 Naren
បន្ទាប់ពី Covid-19 ខ្សែសង្វាក់ភាពយន្តធំទីពីររបស់ពិភពលោក Cineworld ត្រូវដាក់ពាក្យសុំក្ស័យធន ដើម្បីរៀបចំរចនាសម្ព័ន្ធបំណុល និងធនធានហិរញ្ញវត្ថុរបស់ខ្លួន។ យោងតាម CNN ខ្សែសង្វាក់រោងកុនធំជាងគេទីពីររបស់ពិភពលោក Cineworld Group បានដាក់ពាក្យសុំការការពារក្ស័យធននៅក្នុងតុលាការ របស់សហរដ្ឋអាមេរិកដើម្បីបន្ធូរបន្ថយបំណុលរបស់ខ្លួន ចំនួន ៦ពាន់លានដុល្លារ។ លោក Mooky Greidinger នាយកប្រតិបត្តិនៃ Cineworld បានពន្យល់ថាការមកដល់នៃជំងឺរាតត្បាតបានធ្វើឱ្យប្រតិបត្តិការអាជីវកម្មធ្លាក់ចុះនៅពេលដែលរោងកុនត្រូវបានបង្ខំឱ្យបិទហើយម៉ោងបញ្ចាំងភាពយន្តត្រូវបានកាត់បន្ថយ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា ការដាក់ពាក្យក្ស័យធនគឺជាផ្នែកមួយនៃផែនការពង្រឹងជំហរហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីបង្កើតរចនាសម្ព័ន្ធដើមទុនដែលអាចបត់បែនបាន ដោយហេតុនេះជួយឱ្យអាជីវកម្មដំណើរការប្រកបដោយប្រសិទ្ធភាពផ្លែផ្កា៕ ប្រភព៖ zingnews










