មហាសេដ្ឋីឥណ្ឌាលោក Gautam Adani វ៉ាដាច់មហាសេដ្ឋីបារាំង ក្លាយជាអ្នកមានលំដាប់លេខ២ នៅលើពិភពលោក
បុគ្គលជោគជ័យ
September 16, 2022
Naren
មហាសេដ្ឋី Gautam Adani បានវ៉ាដាច់មហាសេដ្ឋីបារាំងលោក Bernard Arnault ក្លាយជាមហាសេដ្ឋីទីពីរនៅលើពិភពលោក។ យោងតាមទស្សនាវដ្តី Forbes Real-Time Billionaires List លោក Adani មានទ្រព្យសម្បត្តិ ១១៥.៧ ពាន់លានដុល្លារអាមេរិក លើសពីមហាសេដ្ឋីបារាំងលោក Arnault ដែលមានចំនួន ១៥៣.៤ពាន់លានដុល្លារ។

ចំណាត់ថ្នាក់នេះក៏ធ្វើឱ្យលោក Adani ក្លាយជាជនជាតិអាស៊ីដំបូងគេដែលស្ថុតក្នុងចំណោមអ្នកមានបំផុតទាំង៣នៅលើពិភពលោក នេះបើយោងតាម កាសែត Times of India ។ ក្នុងរយៈពេលជាងពីរឆ្នាំនេះ ទ្រព្យសម្បត្តិរបស់លោក Adani កើនឡើង ១៣ដងឯណោះ។ មហាសេដ្ឋីឥណ្ឌារូបនេះគឺជាមហាសេដ្ឋីក្នុងឧស្សាហកម្មជាច្រើនចាប់ពីហេដ្ឋារចនាសម្ព័ន្ធ អាកាសយានដ្ឋាន ខណៈលោក Elon Musk នៅតែជាមហាសេដ្ឋីមានគេជាងបំផុតនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសរុប ២៧៣.៥ពាន់លានដុល្លារ៕
ប្រភព៖ news18
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង