ព័ត៌មានចុងក្រោយ
  • ៥ឆ្នាំមុន មហាសេដ្ឋី Jack Ma និយាយថា ៣០ឆ្នាំទៀត មនុស្សនឹងធ្វើការត្រឹមតែ ៤ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ​​ ហើយប្រហែលជា ៤ថ្ងៃក្នុងមួយសប្តាហ៍ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ September 13, 2022 Khmernote

    Jack Ma ដែលត្រូវបានគេស្គាល់ថាជាស្ថាបនិកក្រុមហ៊ុន Alibaba និងជាបុរសមានបំផុតរប់សប្រទេសចិនឧស្សាហ៍លើកឡើងនូវទស្សនៈអប់រំល្អៗ និងពីគំនិតនៃការធ្វើអាជីវកម្មជាច្រើន ជាពិសេសគឺចក្ខុវិស័យនាពេលអានាគត។ ក្នុងចំណោមការលើកឡើងរបស់គាត់ អ្នកជំនួយមាឌល្អិតចិត្តធំ រូបនេះធ្លាប់បាននិយាយថា៖ “ក្នុងរយៈពេល ៣០ឆ្នាំទៀត មនុស្សនឹងធ្វើការត្រឹមតែ ៤ម៉ោងក្នុងមួយថ្ងៃ”។ មហាសេដ្ឋីរូបនេះ បានថ្លែងពីក្រៅសន្និសីទ Gateway ’17 របស់ Alibaba នៅទីក្រុង Detroit ដល់ស្ថានីយទូរទស្សន៍ CNBC កាលពីឆ្នាំ២០១៧ ថា៖ “ក្នុងរយៈពេលបីទសវត្សរ៍ខាងមុខ មនុស្សនឹងធ្វើការត្រឹមតែ ៤ម៉ោងក្នុងមួយថ្ងៃ ហើយប្រហែលជា៤ថ្ងៃក្នុងមួយសប្តាហ៍”។ លោកបានបន្តថា៖ “ជីតារបស់ខ្ញុំធ្វើការ ១៦ម៉ោងក្នុងមួយថ្ងៃនៅឯដីស្រែ ហើយគិតថាគាត់រវល់ខ្លាំងណាស់។

  • គួរឱ្យសរសើរ! យុវតីមួយរូប បង្កើតក្រុមស្ត្រីកែច្នៃថង់ប្លាស្ទិកទៅជារបស់ប្រើប្រាស់ជាច្រើនប្រភេទ ជួយបានទាំងបរិស្ថាន និងរកចំណូលឱ្យក្រុមស្ត្រីក្រីក្រគ្មានទីពឹង អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 13, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន យុវតី ម៉ាន អីរ៉ាហ្វាស៊ីរ៉ា បង្កើតក្រុមស្ត្រីកែច្នៃថង់ប្លាស្ទិក ទៅជារបស់ប្រើប្រាស់ជាច្រើនប្រភេទដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកផង និងជួយរកចំណូលឱ្យក្រុមស្ត្រីក្រីក្រនិងគ្មានទីពឹង។ កញ្ញា ម៉ាន អីរ៉ាហ្វាស៊ីរ៉ា អាយុ ២១ឆ្នាំជាស្ថាបនិក បង្កើតក្រុមស្ត្រីកែច្នៃថង់ប្លាស្ទិក (Ladies Circles) ស្ថិតនៅខេត្តសៀមរាបប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ការ បង្កើតក្រុមស្រី្តកែច្នៃថង់ប្លាស្ទិក ទៅជារបស់ប្រើប្រាស់ជាច្រើនប្រភេទ ដោយសារការមើលឃើញពីការចរាចរណ៍នៃការប្រើប្រាស់ថង់ប្លាស្ទិកមានការកើនឡើងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ។ កញ្ញាបានបន្តថា ដោយសារចង់កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដូច្នេះកញ្ញាក៏បានសហការគ្នាជាមួយនឹងសហ គមន៍ស្រ្តីក្នុងការប្រមូលថង់ប្លាស្ទិកដែលគេប្រើប្រាស់ហើយ យកមកកែច្នៃទៅជាផលិតផលសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃវិញធ្វើឱ្យអស់លទ្ធភាព ហើយក៏អាចជួយរកប្រាក់ចំណូលទៅដល់ជនចាស់ជរា ស្រី្តគ្មានទីពឹងនៅក្នុងសហគមន៍ក្នុងខេត្តសៀមរាបផងដែរ។ កញ្ញាបានបន្ថែមថា សម្រាប់ថង់ប្លាស្ទិកទាំងអស់បានប្រមូលមកពីតាមទីតាំងហាង ឬ ភោជនីយដ្ឋានដោយបានលាងសម្អាត និងសម្លាប់មេរោគហើយយកមកកែច្នៃផលិតដោយដៃទៅជារបស់ប្រើប្រាស់ប្រចាំថ្ងៃ

  • អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី តម្លៃជាង ៨០០លានដុល្លារ សម្រេចការសាងសង់បានប្រមាណជាង ៤០% ហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 13, 2022 Khmernote

    យោងតាមការដកស្រង់ការចុះផ្សាយរបស់ ក្រសួងព័ត៌មាន គិតមកទល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ​២០២២ នេះ អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ដែលកំពុងសាងសង់ថ្មី សម្រេចការសាងសង់បានប្រមាណជាង ៤០% ហើយ។ វឌ្ឍនភាពនៃការសាងសង់នេះ ត្រូវបានបង្ហាញនៅក្នុងឱកាសដឹកនាំក្រុមការងារធ្វើទស្សនកិច្ច និងពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីដែលកំពុងសាងសង់ថ្មី នៅស្រុកសូទ្រនិគម ខេត្ដសៀមរាប របស់ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។ គួរបញ្ជាក់ផងដែរថា អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី មានទីតាំងស្ថិតនៅឃុំពពេល ស្រុកសូទ្រនិគម ខេត្ដសៀមរាប ដែលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី ១៥ខែមីនាឆ្នាំ២០២០ នៅលើផ្ទៃដីប្រមាណ ៧០០ហិកតា ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ដែលមានរយៈពេល៣៦ខែ ក្រោយពីអ្នកជំនាញបានសិក្សាប្លង់មេរួចរាល់កាលពីឆ្នាំ២០១៦កន្លងទៅ។ អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ​ទទួល​បាន​សិទ្ធិ​វិនិយោគ​ដោយ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​

  • អ្នកជំនាញ IT២នាក់ចាប់ដៃគ្នា ដោះស្រាយបញ្ហាតូចៗដែលម្ចាស់អាជីវកម្មមើលរំលង តាមរយៈ QR ស្កេនម៉ឺនុយ ដែលជួយកាត់បន្ថយការប្រើប្រាស់ម៉ឺនុយបែបក្រដាស អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 13, 2022 Naren

    ច្បាស់ណាស់ថារាល់ពេលចូលក្នុងហាងកាហ្វេ ភោជនីយដ្ឋាននានា គេតែងតែឃើញម្ចាស់អាជីវកម្មទាំងនោះ ប្រើប្រាស់មុខបញ្ជីម្ហូប ភេសជ្ជៈ ដែលជាប្រភេទក្រដាស ប៉ុន្តែដោយសារតែសម័យនេះជាសម័យឌីជីថល និងដោយសារតែចង់ជួយដល់កាត់បន្ថយផ្លាស្ទិក ឬសំរាមផងនោះ។ លោកង៉ែត សុផាត ដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូរទ័រ នៅឆ្នាំ២០០៦ សព្វថ្ងៃនេះជាស្ថាបនិក Eco platform បានផ្តល់បទសម្ភាសន៍ជាមួយក្រុមការងារ KhmerNote ថា Eco គឺជាសេវាកម្មឌីជីថលបែបសេដ្ឋកិច្ចសង្គមដំបូងបង្អស់នៅកម្ពុជា ដោយមិនមែនជា App ឡើយ។ Eco ជាផ្លេតហ្វូមមួយដែលប្រមូលបញ្ហានៅក្នុងសហគមន៍យើងទាំងអស់ដោយយើងប្រើបច្ចេកវិទ្យាមកជួយដល់សហគមន៍វិញ។ ប៉ុន្តែដោយបញ្ហាក្នុងសហគមន៍គឺមានទំហំធំដូច្នេះយើងមិនអាចដោះស្រាយបញ្ហាទាំងអស់នេះក្នុងពេលតែមួយបានទេ ចឹងហើយលោកក៏បាននឹកឃើញដល់រឿងដែលអទិភាព តូចៗដែលគេមើលរំលង និងមិនទាន់មានអ្នកធ្វើវានៅឡើយ។ លោកបានប្រាប់ពីមូលហេតុដែលនាំឱ្យលោកនិងដៃគូម្នាក់ទៀតបាន បង្កើត QR Digital

  • ក្រុមហ៊ុនធំៗ ទាំងក្នុង និងក្រៅស្រុក កំពុងនាំគ្នាបណ្ដាក់ទុនរាប់លានដុល្លារលើការចិញ្ចឹមជ្រូកនៅវៀតណាម អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 13, 2022 Khmernote

    ក្រុមហ៊ុនធំៗជាច្រើនបាននឹងកំពុងបណ្តាក់ទុនរាប់លានដុល្លារ ក្នុងការចិញ្ចឹមជ្រូក ដោយទីផ្សារសាច់ជ្រូកវៀតណាមត្រូវបានប៉ាន់ស្មានថាមានចំនួន ១៥ពាន់លានដុល្លារ។ យោងតាមរបាយការណ៍ហិរញ្ញវត្ថុថ្មីៗនេះរបស់ក្រុមហ៊ុន Thaiholdings Joint Stock Company តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Thaigroup ខ្លួនបានចាប់ដៃជាមួយភាគីទីបីដើម្បីវិនិយោគចំនួន ៦០០ពាន់លានដុងនៅក្នុងគម្រោងចិញ្ចឹមជ្រូកនៅខេត្ត Thanh Hoa ភាគកណ្តាល ដោយក្រុមហ៊ុន Thaiholdings ទទួលបាន ៦០% នៃប្រាក់ចំណេញសរុប។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនយក្សក្នុងស្រុកជាច្រើនដែលបានបង្ហូរប្រាក់រហូតដល់រាប់លានដុងក្នុងការចិញ្ចឹមជ្រូក រួមមាន៖ ក្រុមហ៊ុនភាគហ៊ុនរួម Hoang Anh Gia Lai ក្រុមហ៊ុនភាគហ៊ុនរួម Hoa Phat Group ក្រុមហ៊ុនភាគហ៊ុនកសិកម្ម

  • ខេត្តសៀមរាប នឹងក្លាយជាគោលដៅទេសចរណ៍ និងសក្តានុពលសេដ្ឋកិច្ច ដែលអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគកាន់តែច្រើន ក្រោយការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 13, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការរៀបចំកិច្ចប្រជុំរដ្ឋ មន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ នៅលើទឹកដីខេត្ត សៀមរាប គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការបង្ហាញឱ្យថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ាន និងដៃគូអន្តរជាតិ បានឃើញពីភាពរីកចម្រើនរបស់ខេត្តសៀមរាប ដែលនឹងទាក់ទាញ់ក្រុមវិនិយោគិនមកកាន់ខេត្តនេះបានកាន់តែច្រើន។ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជ កម្ម មានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ច ប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងទឹកដីខេត្ត សៀមរាប។ ឯកឧត្តមបន្តថា មូលហេតុដែលរាជរដ្ឋាភិបាល សម្រេចជ្រើសយកខេត្តសៀមរាប ដើម្បីរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ ក្នុងគោលបំណងបង្ហាញឱ្យថ្នាក់ដឹកនាំប្រទេស ក្នុងតំបន់អាស៊ានទាំង១០

  • ការព្យាករណ៍ថ្មី! ឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានភ្ញៀវអន្តរជាតិពី ១.៥ ទៅ ២លាននាក់ ខណៈខែ ៨ខែ ទទួលបានជិត ១លាននាក់ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ September 12, 2022 Khmernote

    (ភ្នំពេញ)៖ យោងតាមការព្យាករណ៍ចុងក្រោយ ក្នុងឆ្នាំ២០២២នេះកម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិចាប់ពី ១.៥លាននាក់ទៅ២លាននាក់ ខណៈត្រឹមរយៈពេល ៨ខែឆ្នាំ២០២២ ទេសចរអន្តរជាតិចូលមកកម្ពុជាមានជិត ១លាននាក់ហើយ។ នេះបើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ។ ឯកឧត្ដមរដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងរយៈពេលចាប់ពីខែមករាដល់ខែសីហា ឆ្នាំ២០២២ ទេសចរអន្តរជាតិដែលចូលមកទស្សនាកម្ពុជាសរុប ៩៩៨,២៧២នាក់ កើនឡើង ៧២០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងថយចុះ -៧៧% ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ក្នុងនោះផ្លូវអាកាស ៣៩៦,៥៩១នាក់ កើនឡើង ៥៩៥% និងផ្លូវគោក-ទឹក ៦០១,៦៨១នាក់ កើនឡើង ៨៣១%

  • សហរដ្ឋអាមេរិក បានរារាំងក្រុមហ៊ុន IT ពីការវិនិយោគនៅក្នុងប្រទេសចិនយ៉ាងហោចណាស់ ១០ ឆ្នាំ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 12, 2022 Khmernote

    យោងតាមសារព័ត៌មាន Thairath បានអោយដឹងថា កាលពីថ្ងៃទី៨ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បានបំភ្លឺជុំវិញករណីដែលរដ្ឋាភិបាលអាមេរិកបានចាក់បញ្ចូលថវិកាដល់ក្រុមហ៊ុនផលិតមីក្រូឈីប ឬមូលនិធិបន្ទះឈីប ដើម្បី​ជំរុញ​ការ​វិនិយោគ​សាងសង់​រោងចក្រ​ក្នុង​ប្រទេស​ដែល​មាន​តម្លៃ ​៥០​ពាន់​លាន​ដុល្លារ ថា ក្រុមហ៊ុនដែលទទួលបានមូលនិធិនឹងត្រូវបានរារាំងពីការវិនិយោគប្រាក់របស់ពួកគេនៅក្នុងប្រទេសចិន ឬអភិវឌ្ឍបច្ចេកវិទ្យាទំនើបនៅក្នុងប្រទេសចិនយ៉ាងហោចណាស់ ១០ ឆ្នាំសម្រាប់ហេតុផលសុវត្ថិភាព។ ​បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​បរទេសបានអោយដឹងថា ថវិកាមូលនិធិបន្ទះឈីប គឺជាផ្នែកមួយនៃថវិកាដ៏ធំចំនួន ២៨០ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មផលិតបន្ទះឈីប បច្ចេកវិទ្យាទំនើប និងការស្រាវជ្រាវវិទ្យាសាស្ត្រ។ ជាមួយគ្នានេះរួម​ទាំង​វិធានការ​បន្ធូរ​បន្ថយ​ពន្ធ​សម្រាប់​ក្រុមហ៊ុន​ដែល​មាន​បំណង​សាងសង់​រោងចក្រ​ផលិត​បន្ទះ​ឈីប​នៅ​សហរដ្ឋ​អាមេរិក ដែល​លោក Joe Biden បានចុះហត្ថលេខាលើការអនុម័តកាលពីខែសីហាកន្លងមក។ ចំណែកអ្នក​វិភាគ​ក៏​បាន​បញ្ជាក់​ផង​ដែរថា៖ បច្ចុប្បន្ននេះសហរដ្ឋអាមេរិក គឺជាក្រុមហ៊ុនផលិតមីក្រូឈីប (ជាធាតុផ្សំសំខាន់សម្រាប់ឧបករណ៍បច្ចេកវិទ្យាទាំងអស់ចាប់ពីស្មាតហ្វូនរហូតដល់រថយន្ត)