Jack Ma ដែលត្រូវបានគេស្គាល់ថាជាស្ថាបនិកក្រុមហ៊ុន Alibaba និងជាបុរសមានបំផុតរប់សប្រទេសចិនឧស្សាហ៍លើកឡើងនូវទស្សនៈអប់រំល្អៗ និងពីគំនិតនៃការធ្វើអាជីវកម្មជាច្រើន ជាពិសេសគឺចក្ខុវិស័យនាពេលអានាគត។ ក្នុងចំណោមការលើកឡើងរបស់គាត់ អ្នកជំនួយមាឌល្អិតចិត្តធំ រូបនេះធ្លាប់បាននិយាយថា៖ “ក្នុងរយៈពេល ៣០ឆ្នាំទៀត មនុស្សនឹងធ្វើការត្រឹមតែ ៤ម៉ោងក្នុងមួយថ្ងៃ”។

មហាសេដ្ឋីរូបនេះ បានថ្លែងពីក្រៅសន្និសីទ Gateway ’17 របស់ Alibaba នៅទីក្រុង Detroit ដល់ស្ថានីយទូរទស្សន៍ CNBC កាលពីឆ្នាំ២០១៧ ថា៖ “ក្នុងរយៈពេលបីទសវត្សរ៍ខាងមុខ មនុស្សនឹងធ្វើការត្រឹមតែ ៤ម៉ោងក្នុងមួយថ្ងៃ ហើយប្រហែលជា៤ថ្ងៃក្នុងមួយសប្តាហ៍”។
លោកបានបន្តថា៖ “ជីតារបស់ខ្ញុំធ្វើការ ១៦ម៉ោងក្នុងមួយថ្ងៃនៅឯដីស្រែ ហើយគិតថាគាត់រវល់ខ្លាំងណាស់។ ចំណែកឯយើងធ្វើការប្រាំបីម៉ោង និងប្រាំថ្ងៃក្នុងមួយសប្តាហ៍ ហើយគិតថាយើងរវល់ខ្លាំង”។ លើសពីនេះ លោកក៏បាននិយាយផងដែរថា មនុស្សនាពេលអនាគតនឹងអាចធ្វើដំណើរកម្សាន្តក្នុងវិស្សមកាលនៅកន្លែងផ្សេងៗកាន់តែច្រើន ពោលគឺ ជាធម្មតាមនុស្សទៅលេង ៣០កន្លែង ប៉ុន្តែសាមសិបឆ្នាំក្រោយមកពួកគេប្រហែលជាទៅលេងនៅ ៣០០កន្លែង “។ ទោះយ៉ាងណាក៏ដោយ អតីតគ្រូបង្រៀនរូបនេះ បានព្រមានថា ដល់ពេលនោះមែន វាមិនមែនជារឿងដែលមនុស្សសប្បាយចិត្ត ហើយរីករាយណោះទេ ហើយ ៣០ឆ្នាំខាងមុខនោះនឹងបង្កការឈឺចាប់ដល់ពួកគេគ្របើគ្នា”៕
អត្ថបទ៖ លីនី
ប្រភព៖ cnbc
រូបភាព៖ insider.com, scmp, encrypted