វៀតណាម នៅតែជាប្រទេសនាំចេញកាហ្វេធំទីពីររបស់ពិភពលោក ខណៈប្រទេសសេដ្ឋកិច្ចធំៗទាំង ៥នេះ ជាអ្នកនាំចូលកំពូលរបស់វៀតណាម
សេដ្ឋកិច្ច September 17, 2022 Khmernote

កាហ្វេរបស់វៀតណាមត្រូវបាននាំចេញទៅកាន់ជាង ៨០ប្រទេស និងដែនដី ដែលធ្វើឱ្យប្រទេសនេះក្លាយជាអ្នកនាំចេញធំទីពីរក្នុងពិភពលោក ជាមួយនឹងចំណែកទីផ្សារ១៤.២% ។ អគ្គនាយកដ្ឋានគយវៀតណាមបានរាយការណ៍ថា នៅក្នុងខែសីហា វៀតណាមបាននាំចេញកាហ្វេចំនួន ១១២,៥៣១តោន ដែលមានតម្លៃ ២៦៦លានដុល្លារអាមេរិក ធ្លាក់ចុះ ៤% (ក្នុងបរិមាណនាំចេញ) ប៉ុន្តែកើនឡើង ១៣% នៅក្នុងតម្លៃ។

តាមការគណនារយៈពេលប្រាំបីខែ វៀតណាមបានប្រមូលប្រាក់ចំនួន ២.៨ ពាន់លានដុល្លារពីការនាំចេញកាហ្វេ ១.២ លានតោន កើនឡើង ៤០% ក្នុងតម្លៃ និង ១១% នៃបរិមាណ ពីមួយឆ្នាំទៅមួយឆ្នាំ។ យ៉ាងណាមិញ វៀតណាមនៅតែជា ប្រទេសនាំចេញកាហ្វេធំទីពីររបស់ពិភពលោក។

គួរបញ្ជាក់ផងដែរថា កាហ្វេគឺជាអ្នករកប្រាក់ចំណូលដ៏សំខាន់មួយក្នុងចំណោមទំនិញផ្សេងដែលរកប្រាក់ចំនូលប្រចាំឆ្នាំជាង ៣ពាន់លានដុល្លារអាមេរិក។ ទីផ្សារសំខាន់ៗរបស់កាហ្វេវៀតណាមគឺ អឺរ៉ុប អាមេរិក រុស្ស៊ី ជប៉ុន និងអង់គ្លេស។ នៅអឺរ៉ុប វៀតណាម គឺជាអ្នកផ្គត់ផ្គង់កាហ្វេធំបំផុតទីពីរដែលមានចំណែកទីផ្សារ ១៦.១% នៅពីក្រោយប្រទេសប្រេស៊ីលដែលមាន ២២.២% ។ នាពេលបច្ចុប្បន្ននេះ ប្រទេសវៀតណាមមានរោងចក្រកែច្នៃគ្រាប់កាហ្វេចំនួន ៩៧ ដែលមានសមត្ថភាពផលិតគ្រាប់កាហ្វេប្រចាំឆ្នាំចំនួន ១.៥ លានតោន កន្លែងលីងកាហ្វេចំនួន ១៦០ទីតាំង កន្លែងផលិតកាហ្វេឆុងស្រាប់ចំនួន ៨ និងសហគ្រាសលាយកាហ្វេចំនួន ១១៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus
រូបភាព៖ vihaba.global, .aseanbriefing, thestar, k-agriculture