មិនងាយមានភេសជ្ជៈណាដូច Boostrong ឈ្នះមេដាយមាស៤ឆ្នាំផ្ទួនៗ
Boostrong September 6, 2022 Khmernote

នេះជារឿងអស្ចារ្យណាស់សម្រាប់ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងដែលអាចទទួលបានជ័យជំនះជាបន្តបន្ទាប់ឈ្នះបានមេដាយមាស៤ឆ្នាំជាប់គ្នាផ្ទួនៗពីស្ដាប័នវាយតម្លៃចំណីអាហារពិភពលោកបែបនេះ។

បងប្អូនពិតជាបានស្គាល់រួចមកហើយពីស្ថាប័នវាយតម្លៃចំណីអាហារពិភពលោក MONDE SELECTION ដែលជាស្ថាប័នតែមួយគត់ដែលពិភពលោកទទួលស្គាល់ថាជាអង្គភាពដែលតែងផ្ដល់ភាពសុក្រិតនិងជាទីទុកចិត្តក្នុងការវាយតម្លៃចំណីអាហារ ភេសជ្ជៈជាច្រើនទូទាំងពិភពលោក។ រាល់ផលិតផលណាដែលមានគុណភាពខ្ពស់ស្របតាមស្តងដាអន្តរជាតិ ទើបអាចទទួលបានមេដាយមាសពីស្ថាប័ននេះបាន។

ចំពោះភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង វិញម្ដងគឺពិតជាភេសជ្ជៈប៊ូវកំលាំងស្តងដាអន្តរជាតិដែលមិនអាចរំលកបានមែន ដោយហេតុថា ប៊ូសស្ត្រងបានទទួលមេដាយមាសមិនមែន១ឬ២ទេ តែ៤ឆ្នាំផ្ទួនៗគ្នាតែម្ដងគឺប៊ូសស្ត្រងបានមេដាយមាសពី MONE DESELECTION តាំងពីឆ្នាំ 2019 2020 2021 2022។ នេះជាជោគជ័យដ៏អស្ចារ្យ និងសបញ្ជាក់ឲ្យឃើញថាភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងពិតជាភេសជ្ជៈគួរជាទីទុកចិត្តប្រកបដោយគុណភាព ទាំងរសជាតិនិងអនាម័យពិតប្រាកដមែន។

អស់ក្ដីស្ទាក់ស្ទើរទៀតហើយពេលនេះ លោកអ្នកអាចជ្រើសរើសយកភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោក ប៊ូសស្ត្រង មកពិសាបានដោយជឿជាក់ហើយ ព្រោះអី ប៊ូសស្ត្រងជាភេសជ្ជៈដែលទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ ហើយថែមទាំងមានរង្វាន់ច្រើនថែមទៀតផង។