មហាសេដ្ឋីតៃវ៉ាន់ ត្រៀមចំណាយលុយផ្ទាល់ខ្លួន ៣២លានដុល្លារ ដើម្បីបណ្ដុះបណ្ដាល “អ្នកចម្បាំងស៊ីវិល” ការពារតៃវ៉ាន់
បុគ្គលជោគជ័យ September 3, 2022 Khmernote

លោក Robert Tsao មហាសេដ្ឋីតៃវ៉ាន់មីក្រូឈីប បានប្រកាសថា គាត់ត្រៀមខ្លួនចំណាយប្រាក់ផ្ទាល់ខ្លួនចំនួន ៣២លានដុល្លារ ដើម្បីបណ្ដុះបណ្ដាល “អ្នកចម្បាំងស៊ីវិល” ដើម្បីការពារតៃវ៉ាន់ក្នុងករណីមានការឈ្លានពានពីចិន។ ស្ថាបនិកក្រុមហ៊ុន United Microelectronics Corp អាយុ ៧៥ឆ្នាំរូបនេះ បានធ្វើសេចក្តីប្រកាសរបស់គាត់នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

មហាសេដ្ឋីរូបនេះ បានពន្យល់ថា៖ “ប្រសិនបើយើងអាចទប់ទល់នឹងមហិច្ឆតារបស់ប្រទេសចិនដោយជោគជ័យ យើងមិនត្រឹមតែអាចការពារមាតុភូមិរបស់យើងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងធំធេងដល់ស្ថានភាពពិភពលោក និងការអភិវឌ្ឍន៍នៃអរិយធម៌”។

គួរបញ្ជាក់ផងដែរថា ដំណឹង​នេះ​បាន​កើត​ឡើងបន្ទាប់ពី​សមយុទ្ធ​យោធា​របស់​ចិន​ជុំវិញ​កោះ​តៃវ៉ាន់ បាន​កើត​ឡើង ​បន្ទាប់​ពី​ប្រធាន​សភា​អាមេរិកលោកស្រី Nancy Pelosi និង​សមាជិក​សភា​អាមេរិក​ផ្សេង​ទៀត​មក​កាន់​កោះ​នេះ។ លោក Tsao បាន​ធ្វើ​ការ​ប្រកាស​របស់​គាត់​បន្ទាប់​ពី​ពេល​ថ្មីៗ​នេះ ​បន្ទាប់ពីទទួលបាន​សញ្ជាតិ​តៃវ៉ាន់​របស់​គាត់​ឡើង​វិញ ដោយមហាសេដ្ឋីរូបនេះបានបោះបង់សញ្ជាតិរបស់គាត់ក្នុងឆ្នាំ ២០១១ ដើម្បីប្រឆាំងនឹងការស៊ើបអង្កេតរបស់រដ្ឋាភិបាលលើក្រុមហ៊ុនរបស់គាត់សម្រាប់ការវិនិយោគរបស់ចិន។ គាត់ក៏ជាអ្នកគាំទ្រយ៉ាងសកម្មនៃការបង្រួបបង្រួមរបស់តៃវ៉ាន់ជាមួយចិនផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo