ព័ត៌មានចុងក្រោយ
  • ក្រសួងកសិកម្ម៖ ៧ខែ ឆ្នាំ២០២២នេះ ការនាំចេញចេកស្រស់របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិធ្លាក់ចុះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 23, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ក្រសួងកសិកម្មបង្ហាញថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញ ចេកស្រស់ទៅកាន់ទីផ្សារអន្តរជាតិបានជាង ២៥ ម៉ឺនតោន ធ្លាក់ចុះ ៧.២៨ភាគរយ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានបង្ហាញឱ្យដឹងនៅថ្ងៃនេះថា ក្នុង រយៈពេល៧ខែ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញចេកស្រស់ទៅកាន់ទីផ្សារអន្តរជាតិ ជាង២៥ ម៉ឺនតោន ធ្លាក់ចុះ ៧.២៨ភាគរយ ក្នុងនោះនាំចេញទៅចិន មានចំនួនជាង ២២ម៉ឺនតោន និងប្រទេសវៀតណាម ចំនួន២ម៉ឺន៤ពាន់តោន។ ដោយឡែកការនាំចេញផ្លែស្វាយស្រស់វិញ មានចំនួនជាង១១ម៉ឺន ថយចុះ ២៦.៨៤ភាគរយ ក្នុងនាំចេញទៅប្រទេសវៀតណាមចំនួនជាង ៦ម៉ឺន២ពាន់តោន ប្រទេសថៃចំនួន ២ម៉ឺន៧ពាន់តោន ប្រទេសចិនចំនួនជាង២ម៉ឺន៧ពាន់តោន

  • ឆមាសទី១ ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត ២០លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 23, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឆមាសទី១ ឆ្នាំ២០២២នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជិត ២០លានដុល្លារ កើនឡើងប្រមាណ ៣៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ឯកឧត្តម ហ៊ី បាវី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ បានឱ្យដឹងនៅថ្ងៃនេះថា ការកើនឡើងនៃប្រាក់ចំណូលនៃកំពង់ផែស្វយ័តភ្នំពេញនេះ គឺដោយ សារតែការនាំចេញនូវកសិផលកម្ពុជាមានការកើនឡើង ព្រមជាមួយនឹងការនាំចេញផលិត ផលវាយភ័ណ្ឌកាត់ដេរទៅទីផ្សារបរទេសក៏មានការកើនឡើង ដែលបានធ្វើឱ្យកំណើននាំ ចេញផលិតផលពីកម្ពុជា តាមរយៈកំពង់ផែស្វយ័តភ្នំពេញមានការកើនឡើងប្រមាណជាង ៣៥ភាគរយ។ យ៉ាងណាក៏ដោយកំពង់ផែស្វយ័តភ្នំពេញ តែងប្រកាន់ភ្ជាប់នូវការយកចិត្តទុក ដាក់ក្នុងការបម្រើសេវាកម្មប្រតិបត្តិការផែ ជូនអតិថិជនប្រកបដោយតម្លាភាព និងភាពឆាប់ រហ័សដើម្បីឆ្លើយតបយ៉ាងមានប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់ ចំពោះតម្រូវការរបស់អតិថិជន។

  • មិនមែនតែវៀតណាមទេ ឥណ្ឌាក៏ឡើងកូតដែរ ខណៈក្រុមហ៊ុន Apple គ្រោងនឹងចាប់ផ្តើមផលិត iPhone 14 នៅប្រទេសនេះ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 23, 2022 Khmernote

    ក្រុមហ៊ុន Apple Inc គ្រោងនឹងចាប់ផ្តើមផលិត iPhone 14 នៅក្នុងប្រទេសឥណ្ឌា ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះ ស្វែងរកជម្រើសជំនួសប្រទេសចិន នេះបើយោងតាមការរាយការណ៍ពីសារព័ត៌មាន Bloomberg។ របាយការណ៍បាននិយាយនៅថ្ងៃអង្គារទី២៣ ខែសីហានេះថា ក្រុមហ៊ុនបាននឹងកំពុងធ្វើការជាមួយអ្នកផ្គត់ផ្គង់ដើម្បីបង្កើនផលិតកម្មនៅក្នុងប្រទេសឥណ្ឌា និងកាត់បន្ថយភាពយឺតយ៉ាវក្នុងការផលិត iPhone ស៊េរីថ្មី ពី ៦ ទៅ ៩ខែ សម្រាប់ការចេញលក់នៅពេលមុនៗ។ បើតាមរបាយការណ៍ដដែល ក្រុមហ៊ុនផ្គត់ផ្គង់ Foxconn ដែលមានមូលដ្ឋាននៅតៃវ៉ាន់របស់ Apple បានសិក្សាពីដំណើរការនៃការដឹកជញ្ជូនទំនិញពីប្រទេសចិន និងដំឡើង iPhone 14 នៅរោងចក្ររបស់ខ្លួននៅខាងក្រៅទីក្រុង Chennai ភាគខាងត្បូងប្រទេសឥណ្ឌា។

  • មកដឹងគោលការណ៍បច្ចេកទេស ៥ចំណុចពីមន្ត្រីជំនាញ ក្នុងការចិញ្ចឹមគោឱ្យទទួលបានជោគជ័យ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម August 23, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន មន្ត្រីជំនាញកសិកម្មខេត្តត្បូងឃ្មុំ បានបង្ហាញពីគោលការណ៍បច្ចេកទេស៥ចំណុច ដល់កសិករ ក្នុងការចិញ្ចឹមគោឱ្យទទួលបានជោគជ័យ ដើម្បីជាការតម្រង់ទិសឱ្យកាន់តែល្អប្រសើរ និងមាននិរន្តរភាព។ លោក សេង សោភា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា បច្ចុប្បន្នប្រជាកសិករក្នុងខេត្ត បានចាប់អារម្មណ៍លើមុខរបរ ចិញ្ចឹមគោ ដែលជាមុខរបរមួយជួយរកប្រាក់ចំណូលសម្រាប់គ្រួសារ ខណៈដែលនៅពេលនេះ តម្រូវសាច់គោ សម្រាប់បរិភោគកាន់តែមានការពេញនិយម ។ លោកបន្តថា ការចាប់យកមុខរបរបន្ថែមនេះ គឺជារឿងមួយដ៏ល្អប្រសើរ តែទាមទារឱ្យមានការអនុវត្តន៍ ឱ្យបាន ត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស ដែលនឹងនាំឱ្យការចិញ្ចឹមនេះទទួលបានជោគជ័យ តាមការរំពឹងទុក ។

  • ប្រទេសចិន ស្នើសុំថៃបង្កើនជើងហោះហើររវាងប្រទេសទាំងពីររហូតដល់ ១៥ជើងក្នុងមួយសប្ដាហ៍ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 23, 2022 Khmernote

    ការកើនឡើងនៃវិស័យទេសចរណ៍ចិនទៅកាន់ប្រទេសថៃ អាចនឹងកើតឡើងក្នុងពេលឆាប់ៗនេះ ខណៈដែលរដ្ឋបាលអាកាសចរណ៍ស៊ីវិលនៃប្រទេសចិនបានស្នើសុំបង្កើនចំនួនជើងហោះហើរ ៥ដង រវាងប្រទេសទាំងពីរ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសថៃ ប្រកាសថាពួកគេបានទទួលលិខិតពី CAAC ដែលស្នើសុំឱ្យបង្កើនជើងហោះហើរនោះរហូតដល់ ១៥ជើងក្នុងមួយសប្តាហ៍។ បើតាម CAAT ជើងហោះហើរដែលបានស្នើសុំភាគច្រើន គឺសម្រាប់ការធ្វើដំណើរអាជីវកម្ម និងការធ្វើដំណើរផ្សេងទៀត។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏ការស្នើសុំនេះ​នៅតែត្រូវបានចាត់ទុកថាជារឿងដ៏សំខាន់ និងល្អប្រសើរមួយ ខណៈច្បាប់កូវីដ-១៩ ដ៏តឹងរឹងរបស់ប្រទេសចិននៅតែមាននៅដដែល។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នមានជើងហោះហើរចំនួន ៣ដងក្នុងមួយសប្តាហ៍រវាងប្រទេសថៃ និងប្រទេសចិន។ យ៉ាងណាមិញក្រៅពីស្នើសុំបង្កើនជើងហោះហើរទៅថៃ សមភាគីចិនរបស់ CAAT ក៏ស្នើសុំឱ្យមានការសម្របសម្រួល ដោយស្នើឱ្យប្រទេសថៃបង្កើនជើងហោះហើរពីប្រទេសខ្លួនទៅកាន់ប្រទេសចិនផងដែរ៕ អត្ថបទ៖ លីនី ប្រភព៖ thethaiger

  • វៀតណាមនឹងមានសិទ្ធិលក់ iPhone 14 លឿនជាងម៉ូឌែលមុនៗ បន្ទាប់ពី Apple បានលើកប្រទេសនេះក្នុងទីផ្សារអាទិភាពរបស់ខ្លួន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 23, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ប្រទេសវៀតណាមនឹងមានសិទ្ធិក្នុងការលក់ iPhone 14 លឿនជាងម៉ូឌែលមុនៗពីក្រុមហ៊ុន ចាប់តាំងពី Apple បានលើកប្រទេសវៀតណាមក្នុងទីផ្សារអាទិភាពរបស់ខ្លួន។ អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយនៃបណ្តាញលក់រាយមួយបានប្រាប់ VnExpress ថា “iPhone 14 នឹងត្រូវបានលក់ជាផ្លូវការនៅក្នុងប្រទេសវៀតណាមក្នុងរយៈពេលបីសប្តាហ៍ បន្ទាប់ពីស្មាតហ្វូនស៊េរីថ្មីនេះត្រូវបានដាក់លក់នៅក្នុងទីផ្សារសំខាន់ៗដូចជា សហរដ្ឋអាមេរិក សិង្ហបុរី ហុងកុង និងប្រទេសជប៉ុន”។ ប្រភពដដែលបានបន្ថែមថា Apple បានផ្លាស់ប្តូរប្រទេសវៀតណាមពីកម្រិតអាទិភាពទី៤ មកទី៣ វិញ ហើយអាចធ្វើឱ្យប្រទេសនេះក្លាយជាទី២ ឬទី១ ក្នុងរយៈពេលពីរ ឬបីឆ្នាំទៀត។ រម្លឹកផងដែរថា នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក

  • ៥ ស្នៀតពីអ្នកជំនួញមាឌល្អិតចិត្តធំ JacK Ma ជួយឱ្យជោគជ័យទាំងក្នុងជីវិត និងអាជីវកម្ម បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ August 22, 2022 Khmernote

    មហាសេដ្ឋី Jack Ma ត្រូវបានស្គាល់ថាជាស្ថាបនិកក្រមហ៊ុន Alibaba ក៏ដូចជាសហគ្រិនអ៉ីនធឺណេតចិនម្នាក់ដែលទទួលបានជោគជ័យបំផុត។ លើសពីនេះគាត់ក៏ជាសហគ្រិនចិនដីគោកដំបូងគេដែលបានបង្ហាញខ្លួននៅលើទំព័រទស្សនាវដ្តី Forbes ហើយត្រូវបានគេដាក់រហ័សនាមឲ្យថាជា «បិតានៃស្មារតីសហគ្រិនដ៏ខ្លាំងម្នាក់»។ ជុំវិញភាពជោគជ័យរបស់ខ្លួន មហាសេដ្ឋីរូបនេះបានផ្ដល់នូវមេរៀនចំនួន ៤ ដែលជាគន្លឹះសម្រាប់មនុស្សគ្រប់គ្នាឈានទៅរកភាពជោគជ័យទាំងក្នុងជិវិត និងអាជីវកម្ម៖ ១. កំហុសដែលគាត់សោកស្ដាយបំផុត៖ នៅពេញមួយជីវិតរបស់ Jack Ma រឿងដែលគាត់សោកស្ដាយបំផុត គឺការសាងកំហុសនៅឆ្នាំ២០០១ ដោយនៅពេលនោះគាត់បានប្រាប់ទៅកាន់មិត្តភក្កិចំនួន ១៨នាក់ដែលបានចាប់ផ្ដើមក្នុងដំណើរអាជីវកម្មជាមួយគាត់ថា មុខតំណែងខ្ពស់បំផុតដែលពួកគេអាចទទួលបាន គឺតួនាទីគ្រប់គ្រង ហើយដើម្បីសម្រេចបានតំណែងទាំងនោះ យើងត្រូវជួលអ្នកពូកែមកពីក្រៅ។ ប៉ុន្តែច្រើនឆ្នាំក្រោយមកអ្នកដែលគាត់បានជួលបានចាកចេញទៅអស់ ប៉ុន្តែអ្នកដែលគាត់មើលរំលង និងមិននឹកស្មានដល់បានបង្កើត និងទទួលបានតំណែងទាំងនោះ។ ដូចនេះហើយទើបគាត់លើកឡើងថា អាកប្បកិរិយារបស់អ្នក

  • ការសិក្សាមួយបានរកឃើញថា ប្រទេសថៃនៅតែពេញនិយមសម្រាប់ភ្ញៀវទេសចរចិន ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ August 22, 2022 Khmernote

    យោងតាមចុះផ្សាយរបស់សារព័ត៌មាន The Nation ការសិក្សាមួយបានរកឃើញថា ប្រទេសថៃនៅតែពេញនិយមសម្រាប់ភ្ញៀវទេសចរចិន។ របាយការណ៍ចុងក្រោយបង្អស់របស់ Global Times បង្ហាញថា ប្រទេសថៃ គឺជាទិសដៅពេញនិយមបំផុតទី៤ ក្នុងចំណោមអ្នកធ្វើដំណើរចិន។ ផ្អែកលើទិន្នន័យដែលប្រមូលបានពី Variflight របាយការណ៍ Global Times បាននិយាយថា ជើងហោះហើរអ្នកដំណើរអន្តរជាតិទៅក្រៅប្រទេសពីប្រទេសចិនទំនងជានឹងកើនឡើងជាង ២០០%ពីមួយខែទៅមួយខែនៅក្នុងខែសីហា ដោយសារប្រទេសចិនបានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ។ ក្នុងនោះជើងហោះហើរសរុបចំនួន ២,៨៤៥ គ្រោងនឹងហោះហើរចេញពីប្រទេសចិនក្នុងខែនេះ ដែលកើនឡើងពីចំនួន ៩០៤នៅក្នុងខែកក្កដា ហើយនឹងឆ្ពោះទៅគោលដៅកំពូលទាំងប្រាំ គឺកូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក ថៃ និងបារាំង។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn