ព័ត៌មានចុងក្រោយ
  • សហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌ-កម្មលើសង្សារប្រធានាធិបតី Vladimir Putin ជុំវិញបញ្ហានៅអ៊ុយក្រែន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 4, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo បានឱ្យដឹងថា រដ្ឋបាលលោក Biden កាលពីថ្ងៃអង្គារ ទី០៣ ខែសីហា ម្សិលមិញនេះ បានដាក់ទណ្ឌកម្មលើមិត្តស្រីរបស់លោក Vladimir Putin ឈ្មោះថា Alina Kabaeva ជុំវិញជម្លោះនៅអ៊ុយក្រែន។ ក្រសួងហិរញ្ញវត្ថុអាមេរិកបាននិយាយនៅក្នុងសេចក្ដីប្រកាសមួយថា ខ្លួនបានដាក់ទណ្ឌកម្មលើនាង Kabaeva ដែលជាអតីតអ្នកហាត់កាយសម្ព័ន្ធអូឡាំពិក និងបច្ចុប្បន្នជាប្រធានក្រុមប្រព័ន្ធផ្សព្វផ្សាយជាតិគាំទ្រវិមានក្រឹមឡាំង ហើយត្រូវបានគេរាយការណ៍ថា ជាមិត្តស្រីរបស់ប្រធានាធិបតីរុស្ស៊ី។ សេចក្ដីប្រកាសបានបន្តថា នាងមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Putin ហើយជាលទ្ធផលទ្រព្យសម្បត្តិណាក៏ដោយដែលជារបស់ Kabeava កាន់កាប់នៅក្នុងសហរដ្ឋអាមេរិក នឹងត្រូវបានរារាំង។ រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុលោកស្រី Janet Yellen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផងដែរថា៖

  • ឪពុក Elon Musk ថា មិនមានមោទកភាពលើគាត់ទេ ទោះកូនជោគជ័យលើរឿងជាច្រើន និងជាអ្នកមានបំផុតលើលោកក៏ដោយ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ August 3, 2022 Khmernote

    លោក Elon Musk គឺជាមហាសេដ្ឋីមានបំផុតនៅលើពិភពលោក និងជាម្ចាស់ក្រុមហ៊ុនធំៗជាច្រើនលើពិភពលោកដូចគ្នា។ ប៉ុន្តែភាពជោគជ័យរបស់ Musk ទំនងជាមិនទាន់គ្រប់គ្រាន់ ដើម្បីធ្វើឱ្យឪពុករបស់គាត់គឺលោក Errol Musk មានមោទនភាពចំពោះគាត់នោះទេ។ អំឡុងពេលសម្ភាសន៍ក្នុងកម្មវិធី “Kyle and Jackie O Show” កាលពីថ្ងៃចន្ទ លោក Errol បានបង្ហាញថា គាត់មិនមានមោទកភាពចំពោះលោក Elon Musk ដែលជាកូនប្រុសរបស់គាត់ទេ ដោយសារតែត្រកូល Musk សម្រេចបាន “រឿងជាច្រើនអស់រយៈពេលជាយូរណាស់មកហើយ”។ ជាមួយគ្នានេះដែរ នៅពេលដែលពិធីករគឺលោក Jackie O

  • ក្ដៅៗ! ចិន បិទការនាំចូលផ្លែឈើ និងត្រី ពីតៃវ៉ាន់នៅថ្ងៃពុធនេះ ហើយក៏បញ្ឈប់ការនាំចេញខ្សាច់ទៅកាន់កោះនេះដូចគ្នា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 3, 2022 Khmernote

    ប្រទេសចិន នៅថ្ងៃពុធទី០៣ ខែសីហា នេះ បានអនុវត្តការទប់ស្កាត់ការនាំចូលផ្លែឈើ និងត្រី ពីតៃវ៉ាន់បន្ថែមទៀត ហើយក៏បញ្ឈប់ការដឹកជញ្ជូនខ្សាច់ទៅកាន់កោះនេះផងដែរ បន្ទាប់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងតៃប៉ិដោយសុវត្ថិភាពកាលពីយប់ថ្ងៃអង្គារ ម្សិលមិញនេះ។ រដ្ឋបាលគយរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងផ្អាកការនាំចូលផ្លែក្រូចមួយចំនួនពីកោះតៃវ៉ាន់ ជុំវិញការចោទប្រកាន់ថា បានរកឃើញម្តងហើយម្តងទៀត នៃសំណល់ថ្នាំសំលាប់សត្វល្អិតហួសប្រមាណ និងការនាំចូលត្រី ដោយសារការធ្វើរកឃើញវីរុសកូវីដ-១៩ នៅលើការវិចខ្ចប់។ ជាមួយគ្នានេះដែរ នៅក្នុងសេចក្តីជូនដំណឹងដាច់ដោយឡែកមួយ ក្រសួងពាណិជ្ជកម្មចិនបានបន្ថែមថា ខ្លួនក៏នឹងផ្អាកការនាំចេញខ្សាច់ធម្មជាតិទៅតៃវ៉ាន់ ចាប់ពីថ្ងៃពុធនេះដូចគ្នាដោយមិនផ្តល់ព័ត៌មានលម្អិត ខណៈខ្សាច់ធម្មជាតិ ជាទូទៅត្រូវបានប្រើប្រាស់សម្រាប់ផលិតបេតុង និងកៅស៊ូ ហើយភាគច្រើននៃខ្សាច់ និងក្រួសដែលនាំចូលពីតៃវ៉ាន់ គឺមកពីប្រទេសចិន។ បើតាម អ្នក​វិភាគ​កសិកម្ម​នៅ​ក្រុមហ៊ុន​ប្រឹក្សា

  • រដ្ឋាភិបាល សម្រេចឱ្យភ្ញៀវបរទេស ដែលរស់នៅកម្ពុជា ចាប់ពី២ឆ្នាំឡើងទៅ អាចចូលទស្សនារមណីយដ្ឋានអង្គរ ដោយមិនគិតថ្លៃ ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ August 3, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឥឡូវនេះ ភ្ញៀវទេសចរបរទេសផ្ទៃក្នុងដែលមកធ្វើការ និងស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំឡើងទៅ អាចចូលទស្សនារមណីយដ្ឋាន អង្គរដោយមិនគិតថ្លៃ ក្រោយមានការសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមសុន្ទរកថារបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីប្រកាសផ្សព្វផ្សាយសមាសភាព និងយន្តការអនុវត្តចំណុះ ឱ្យគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ អមជាមួយការប្រកាសផែនការសកម្មភាព ឆ្នាំ២០២២-២០២៣។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាប នៅអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្រេចអនុញ្ញាតជូនភ្ញៀវទេសចរបរទេសផ្ទៃក្នុងដែលមកធ្វើការ និងស្នាក់នៅកម្ពុជាចាប់ពី២ឆ្នាំឡើងទៅ អាចចូលទស្សនារមណីយដ្ឋានអង្គរដោយមិនគិតថ្លៃ ដែលនឹងជំរុញរំហូរទេសចរផ្ទៃក្នុងមកកាន់ខេត្តសៀមរាបបន្ថែមទៀត។ សូមជម្រាបជូនថា

  • រដ្ឋាភិបាលជប៉ុនគ្រោង​នឹង​ផ្តល់​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ពី ៩៣០ យ៉េន ទៅ ៩៦១ យ៉េន ក្នុងមួយម៉ោង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 3, 2022 Khmernote

    យោងតាមប្រភពព័ត៌មានបានអោយដឹងថា រដ្ឋាភិបាល​ជប៉ុន​គ្រោង​នឹង​ស្នើ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​សារពើពន្ធឆ្នាំ ២០២២ ដែល​នឹង​បញ្ចប់​នៅ​ខែ​មីនា ឆ្នាំ​ក្រោយ ដែលមិនធ្លាប់មានពីមុនមក ពី ៩៣០ យ៉េនក្នុងមួយម៉ោងដល់ ៩៦១ យ៉េន(៧.២៨$) ឬជាអត្រាភាគរយគឺ កើនឡើង ៣.៣% សម្រាប់បុគ្គលិកគ្រប់ប្រភេទ ដូចជាកម្មករក្រៅម៉ោងជាដើម និងកម្មករកិច្ចសន្យា ខណៈ​ជប៉ុន​ជួប​ប្រទះ​នឹង​អតិផរណា​កើនឡើង។ ចំពោះការ​ប្រកាស​របស់​រដ្ឋាភិបាល​បាន​ធ្វើ​ឡើង​តាម​អនុសាសន៍​របស់​អនុគណៈកម្មាធិការ​កណ្តាល​ប្រាក់​ឈ្នួល​អប្បបរមា អាស្រ័យ​លើ​ក្រសួង​ការងារ ដែលត្រូវបានរៀបចំជារៀងរាល់ឆ្នាំ និងបម្រើជាស្តង់ដារប្រាក់ឈ្នួលអប្បបរមាជាតិ ក៏ដូចជាមានការយល់ព្រមដូចដែលផ្តល់ដោយគណៈកម្មាធិការ ដែលមានតំណាងរដ្ឋបាល និងសហជីព ។ សូម្បី​តែ​កន្លង​មក ជប៉ុន​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជា​បន្តបន្ទាប់ ប៉ុន្តែ​វា​នៅ​ក្នុង​កម្រិត​មិន​ខ្ពស់​ពេក​ទេ ទន្ទឹមនឹងនេះ សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​ដែល​បាន​កើត​ឡើង​តាំង​ពី​ខែ​កុម្ភៈ បាន​ជំរុញ​ឲ្យ​តម្លៃ​ថាមពល វត្ថុធាតុដើម

  • ចិន បានដាក់បម្រាមលើការនាំចេញរបស់ក្រុមហ៊ុនតៃវ៉ាន់ជាង ១០០ មុន​ពេល​លោកស្រី Pelosi មក​ទស្សនកិច្ច សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 2, 2022 Khmernote

    ប្រទេសចិន បានដាក់បម្រាមលើការនាំចេញរបស់ក្រុមហ៊ុននាំចេញអាហារតៃវ៉ាន់ជាង ១០០ ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចលើឧស្សាហកម្មដ៏សំខាន់។ ការដាក់បម្រាមនេះ ត្រូវបានធ្វើឡើងមុនពេលដំណើរទស្សនកិច្ចរបស់​លោកស្រី Nancy Pelosi ទៅកាន់​កោះ​តៃវ៉ាន់​។ យោងតាមសារព័ត៌មានក្នុងស្រុក United Daily News បាននិយាយថា ទំនិញប៉ះពាល់រួមមានអាហារសមុទ្រ តែ និងទឹកឃ្មុំ។ ការហាមប្រាមរបស់ចិននេះ គឺជាវិធានការចុងក្រោយបង្អស់ដែលធ្វើឡើងដោយទីក្រុងប៉េកាំង ដែលផ្តោតលើឧស្សាហកម្មកសិកម្មរបស់តៃវ៉ាន់ ខណៈកន្លងមក ចិនបានហាមប្រាមលើ​ការ​នាំ​ចូល​ម្នាស់ ផ្លែជម្ពូរ និងផ្លែទៀប។ ការហាមប្រាមចុងក្រោយនេះ បានកើតឡើងនៅពេលដែលលោកស្រី Pelosi ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ត្រូវបានគេទម្លាយថា នឹងមកដល់នៅកោះតៃវ៉ាន់នៅល្ងាចថ្ងៃអង្គារនេះ ខណៈដំណើរ​ទស្សនកិច្ច​នេះ​បាន​រងការ​ព្រមាន​យ៉ាង​តឹងរ៉ឹង​ពី​មន្ត្រី​ចិន ​ដែល​បានលើកឡើង​ថា​នឹង​មាន​ “ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ” ប្រសិន​បើ​លោកស្រី

  • ក្រោយភ្លៀងមេឃស្រឡះ! អាជីវករលក់ដូរខាងមុខបរិវេណប្រាសាទអង្គរវត្តចាប់ផ្តើមទទួលបានចំណូលច្រើនបណ្តើរៗ បន្ទាប់ពីមានភ្ញៀវចូលមកកម្សាន្តច្រើន ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ August 2, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងសារព័ត៌មាន បានឱ្យដឹងថា អាជីវករលក់ដូរម្ហូប អាហារនំចំណី សម្លៀកបំពាក់ និងវត្ថុអនុស្សាវរីយ៍ផ្សេងនៅតំបន់រមណីយដ្ឋានអង្គរ បានបង្ហាញក្តីសប្បាយរីករាយ បន្ទាប់ពីទទួលបានប្រាក់ ចំណូលកើនឡើងបណ្តើរ ក្រោយមានការកើនឡើងចំនួនភ្ញៀវទេសចរមកកម្សាន្ត។ អ្នកស្រី ឃុត សុខា អាជីវករលក់ម្ហូបអាហារនិងភេសជ្ជៈនៅខាងមុខប្រាសាទអង្គរវត្តបានឱ្យដឹងថា គ្រួសារអ្នកស្រីពឹងអាស្រ័យលើមុខរបរលក់ ដូរ នៅខាងមុខប្រាសាទអង្គរ វត្តជាយូរឆ្នាំណាស់មកហើយ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ ១៩ ធ្វើឱ្យការលក់ដូរក្នុង រយៈពេលជាង២ឆ្នាំមកនេះ ហាក់ជួបបញ្ហាប្រឈមច្រើន ព្រោះមិនសូវមានភ្ញៀវចូលមកជួយទិញដូចកាលពីមុន។ អ្នកស្រីបន្តថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ នៅពេលស្ថានភាពជំងឺកូវីដ១៩បានធូរស្រាល រាជរដ្ឋា ភិបាលបានប្រកាសបើកប្រទេសឡើងវិញ ធ្វើឱ្យចំនួនភ្ញៀវទេសចរចូលមកទស្សនាតំបន់អង្គរបានកើនឡើងវិញបន្តិច ជួយឱ្យអាជីវកម្ម អ្នក ស្រីអាចរកប្រាក់ចំណូលបានឡើងវិញ

  • ក្រសួងសំណង់វៀតណាម ស្នើឱ្យរដ្ឋាភិបាលសាងសង់ផ្ទះ ១លានខ្នង សម្រាប់កម្មករនិងប្រជាជនដែលមានប្រាក់ចំណូលទាប សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច August 2, 2022 Khmernote

    រដ្ឋមន្រ្តីក្រសួងសំណង់វៀតណាម លោក Nguyen Thanh Nghi កាលពីថ្ងៃច័ន្ទបានអំពាវនាវឱ្យរដ្ឋាភិបាលសាងសង់ផ្ទះ​មួយលានខ្នង សម្រាប់កម្មករឧស្សាហកម្ម និងប្រជាជនដែលមានប្រាក់ចំណូលទាបនៅឆ្នាំ២០៣០។ នៅក្នុងសន្និសីទស្ដីពីលំនៅដ្ឋានសង្គម លោក Nghi បានស្នើថា ក្រសួងសំណង់នឹងរៀបចំផែនការមួយ ហើយដាក់ជូនរដ្ឋាភិបាលដើម្បីអនុម័ត។ បើតាមរដ្ឋមន្រ្តីរូបនេះ នៅ​ប្រទេស​វៀតណាម ការ​សាងសង់​លំនៅឋាន​សង្គម​បាន​ប្រឈម​នឹង​ឧបសគ្គ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​វិនិយោគ និង​នីតិវិធី​លក់។ ប៉ុន្តែទោះជាយ៉ាងណាក្ដី លោក​បាន​ស្នើ​ឲ្យ​ខេត្ត​ក្រុង​ផ្តល់​ទិន្នន័យ​ពាក់ព័ន្ធ​ក្នុង​ខែ​នេះ ដើម្បី​បន្ត​អនុវត្ត​ផែនការ។ គួរឱ្យដឹងថា ប្រទេសវៀតណាមបានសាងសង់លំនៅដ្ឋានសង្គមទំហំ ៧.៨ លានម៉ែត្រការ៉េក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយផ្តល់ជម្រកដល់កម្មកររាប់សែននាក់ និងគ្រួសារដែលមានប្រាក់ចំណូលទាប ប៉ុន្តែបានបំពេញតម្រូវការបានតែមួយផ្នែកប៉ុណ្ណោះ នេះបើយោងតាមនាយករដ្ឋមន្ត្រី Pham Minh Chinh។ ជាមួយគ្នានេះដែរ បើតាមរបាយការណ៍របស់ក្រសួងបានឱ្យដឹងថា