ដំណឹងល្អ! ប្រជាពលរដ្ឋ ជាពិសេសបងប្អូនអាជីវករខ្មែរ ដែលចេញចូលផ្សារថៃដោយប្រើប្រាស់ប័ណ្ណព្រំដែន-កម្ពុជាថៃ អាចស្នាក់នៅទីនោះបានចំនួន ៧ថ្ងៃវិញហើយ
អាជីវកម្ម August 4, 2022 Khmernote

យោងតាមការបង្ហោះនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននៅថ្ងៃទី០៤ ខែសីហា នេះបានឱ្យដឹងថា ប្រជាពលរដ្ឋ ជាពិសេសបងប្អូនអាជីវករ ដែលប្រើប្រាស់ប័ណ្ណព្រំដែន-កម្ពុជាថៃ (Cambodia-Thailand Border Pass) ដើម្បីចេញចូលផ្សារថៃ នាពេលនេះខាងភាគីអន្តោរប្រវេសន៍ថៃ អនុញ្ញាតឱ្យប្តូរប្រថាប់ត្រាអាចចូលស្នាក់នៅពី ៣ថ្ងៃ ឱ្យស្នាក់នៅចំនួន ៧ថ្ងៃវិញហើយ។

សូមជម្រាបថា ការផ្លាស់ប្ដូរនេះ ត្រូវបានអនុញ្ញាត គឺស្របតាមគោលបំណង ប្រជាពលរដ្ឋ ជាពិសេស បងប្អូនអាជីវករដែលចេញ-ចូលផ្សារថៃ ក្រោមកិច្ចសម្របសម្រួលរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត រួមទាំង អាជ្ញាធរមន្ត្រីជំនាញ ពាក់ព័ន្ធជាមួយភាគីថៃជាប់ព្រំដែន៕

អត្ថបទ៖ លីនី