រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍៖ “ឆ្នាំ ២០៣៥ កម្ពុជា នឹងក្លាយជាប្រទេសសេដ្ឋកិច្ចនិងសង្គម ឌីជីថល”
សេដ្ឋកិច្ច August 5, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់ថា ឆ្នាំ២០៣៥ កម្ពុជានឹងក្លាយជាប្រទេសសេដ្ឋកិច្ចនិងសង្គម ឌីជីថល ដើម្បីវឌ្ឍនភាពសង្គមឱ្យកាន់តែរីកចម្រើនថែមទៀត។

ថ្លែងក្នុងសន្និសីទសារព័ត៌ មាន ស្ដីពី “សមិទ្ធផលការងារក្នុងរយៈពេល៥ឆ្នាំរបស់ក្រសួងប្រៃសណីយ៍និងទូរគម នាគមន៍” នៅថ្ងៃទី០៤ ខែ សីហា ឆ្នាំ២០២២ នៅទីស្ដី ការគណៈរដ្ឋមន្រ្ដី ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានប្រសាសន៍ថា ការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើក នៅក្នុងគ្រប់តួអង្គទាំងអស់ ទាំងស្ថាប័នរដ្ឋនិងប្រជាពលរដ្ឋ និងធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មីនិងលើកកម្ពស់សុខុមាល ភាពសង្គម ដោយផ្អែកលើគន្លងប្រក្រតីភាពថ្មី។ ឯកឧត្តម បានបន្តថា ការធ្វើបរិវត្តកម្មឌីជីថលគឺជាការចាប់យកនិងការទាញយកពីការរីក ចម្រើននៃបច្ចេកវិទ្យាគមនា គមន៍និងព័ត៌មាននិងបច្ចេក វិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ច ។ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងនិងស្ថាប័នទាំងអស់ នឹងពង្រឹងកិច្ចសហ ប្រតិបត្តិការអន្តរស្ថាប័នដើម្បីធានាបាននូវការប្រកបដោយបរិយាប័ន្នភាពជឿទុកចិត្តនិងសុវត្ថិភាពខ្ពស់ ។

« រាជរដ្ឋាភិបាលទាំងមូល ធ្វើយ៉ាងណាដើម្បីឱ្យដល់ឆ្នាំ២០៣៥ កម្ពុជាក្លាយជាមានសេដ្ឋកិច្ចនិងសង្គម ឌីជីថល ដែលប្រជា ពលរដ្ឋទាំងអស់ ត្រូវចេះបច្ចេកវិទ្យា ។ បច្ចេកវិទ្យាខ្លះប្រជាពលរដ្ឋបានប្រើប្រាស់ហើយ បច្ចេកវិទ្យាបង់លុយ តាមអនឡាញ ។ ដូច្នេះដើម្បីឱ្យក្លាយជា សេដ្ឋកិច្ច និងសង្គម ឌីជីថលបាន លុះតែប្រជាពលរដ្ឋត្រូវ ចេះប្រើបច្ចេកវិទ្យា ស្ថាប័នរដ្ឋទាំង អស់ក៏ប្រើប្រាស់បច្ចេកវិទ្យា ក្រុមហ៊ុនទាំងអស់ក៏ប្រើបច្ចេកវិទ្យា ទៅក្នុងការងាររបស់ខ្លួន ស្ថាប័នរដ្ឋប្រើប្រាស់បច្ចេកវិទ្យាដើម្បីបម្រើសាធារ ណៈ សម្រេចបាននូវគោល ដៅ នៃការប្រែក្លាយ ប្រទេសកម្ពុជាឱ្យទៅជា សេដ្ឋកិច្ចនិងសង្គម ឌីជីថល»។

សូមបញ្ជាក់ថា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២២ដល់ឆ្នាំ២០៣៥ ធ្វើយ៉ាងណាបង្កើនផលិតភាព ការជំរុញពិពិធកម្មសេដ្ឋកិច្ចនិងបង្កើតការងារនៅក្នុងក្របខណ្ឌនៃសេដ្ឋកិច្ចឌីជីថលកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន