- អាជីវកម្មអាជីវកម្ម July 27, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះផុតឱសានវាទហើយ! សម្រាប់ម្ចាស់លំនៅឋាននិងម្ចាស់អាជីវកម្ម ចាប់ពីផ្លូវ លេខ១ ដល់ ផ្លូវលេខ៣ ក្នុងការរុះរើសំយាប និងផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រប់ប្រភេទចេញឲ្យអស់ បើមិនដូឆ្នោះទេ អាជ្ញាធរក្រុងបាត់ដំបង នឹងចាត់វិធានការផ្លូវច្បាប់ជាធរមានហើយ។ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានចេញសេចក្តីជូនដំណឹងមួយ កាលពីថ្ងៃទី២៥ខែកក្កដា ឆ្នាំ ២០២២ បញ្ជាក់ថា ដើម្បីលើកកម្ពស់សណ្ដាប់ធ្នាប់ សោភ័ណភាពទីក្រុងឲ្យកាន់តែប្រសើរ រដ្ឋបាលក្រុង កំណត់ឲ្យម្ចាស់លំនៅឋាន អាជីកម្មដ្ឋាន ស្ថិតនៅបណ្តោយផ្លូវលេខ១កន្លះ , ផ្លូវលេខ២ , ផ្លូវលេខ២កន្លះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 27, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន និយ័តករធានារ៉ាប់រងកម្ពុជារំពឹងថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា នឹងផ្តល់វិភាគទានក្នុងសេដ្ឋកិច្ច ក្នុងអត្រា ៥,៥ភាគរយ និងដង់ស៊ីតេធានារ៉ាប់រងចំនួន ១៣៥ដុល្លារអាមេរិក នៅឆ្នាំ២០៣០ បើទោះបីជាបច្ចុប្បន្ន អត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចនេះ មានត្រឹមតែ ១,១ភាគរយ និងដង់ស៊ីតេធានារ៉ាប់រងជាមធ្យម សម្រាប់មនុស្សម្នាក់មានត្រឹមតែ ១៨ដុល្លារនៅឡើយក្តី។ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា មានប្រសាសន៍ថា ក្នុងរយៈពេលវែង ប្រសិនបើសេដ្ឋកិច្ចកម្ពុជា រក្សាបានកំណើនថេរ ៥,៥ភាគរយ នោះទីផ្សារធានារ៉ាប់រង នឹងត្រូវបានព្យាករមានកំណើនថេរក្នុងរង្វង់២៥ភាគរយ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៩ ដល់ឆ្នាំ២០៣០ ជាមួយបុព្វលាភដុលនឹងកើនដល់ប្រមាណ ២,៥ប៊ីលានដុល្លារ ហើយអាចបង្កើតការងារ
- ទេសចរណ៍ទេសចរណ៍ July 27, 2022 Khmernote
អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Thanakorn Wangboonkongchana បាននិយាយកាលពីថ្ងៃអង្គារថា ឆ្នេរចំនួន ២ របស់ប្រទេសថៃបានជាប់ចំណាត់ថ្នាក់នៅក្នុងបញ្ជីនៃឆ្នេរស្រស់ស្អាតបំផុតទាំង ២០លើពិភពលោក ដែលចេញផ្សាយដោយសារព័ត៌មានរបស់ចក្រភពអង់គ្លេសក្នុងខែនេះ។ សារព័ត៌មាន Daily Star របស់ចក្រភពអង់គ្លេសបានវិភាគលើការបង្ហោះនៅលើបណ្ដាញសង្គម Instagram និងអត្ថបទនៅលើ Google នៅលើឆ្នេរដែលមានពាក្យថា “ស្រស់ស្អាត” ដើម្បីចាត់ថ្នាក់ឆ្នេរស្អាតបំផុតទាំង ២០ នៅលើពិភពលោក។ ជាលទ្ធផល ឆ្នេរចំនួន ២ របស់ថៃបានស្ថិតក្នុងចំណោមចំណាត់ថ្នាក់ ដោយឆ្នេរ Sunrise នៅ Satun ជាប់ចំណាត់ទី៦ និង ឆ្នេរ Maya Bay
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 27, 2022 Khmernote
អង់គ្លេស៖ យោងតាមសារព័ត៌មាន The Guardian បានរាយការណ៍កាលពីថ្ងៃទី ២៦ ខែកក្កដាថា អត្រាអតិផរណារបស់ចក្រភពអង់គ្លេសបានកើនឡើងដល់ ៩.៤% នៅក្នុងខែមិថុនា ដោយសារតែការកើនឡើងតម្លៃអាហារ និងថាមពលបានប៉ះពាល់ដល់អាជីវកម្មនៅទូទាំងចក្រភពអង់គ្លេស ក៏ដូចជាការប្រឈមជាមួយនឹងការថយចុះនៃការចំណាយរបស់អតិថិជន ព្រោះតែតម្លៃនៃទំនិញគ្រប់យ៉ាងដូចជាហ្គាស អគ្គិសនី រហូតដល់អាហារ និងសម្លៀកបំពាក់បានឡើងថ្លៃខ្លាំង។ ខណៈដែលអ្នកវិភាគបានចេញមកព្រមានថាអតិផរណាអាចនឹងកើនឡើងខ្ពស់ដល់១២%នៅខែតុលានេះ ជាហេតុធ្វើឱ្យគ្រួសារស្ថិតនៅក្រោមភាពតានតឹងផ្នែកហិរញ្ញវត្ថុ ក្នុងការគ្រប់គ្រងលើចំណាយបន្ថែមទៀត រួមទាំងការញ៉ាំអាហារក្រៅផ្ទះផងដែរ។ យោងតាមទិន្នន័យពីក្រុមហ៊ុនគណនេយ្យ UHY Hacker Young បង្ហាញថា ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ (ខែមិថុនា ឆ្នាំ ២០២១ ដល់ខែឧសភា ឆ្នាំ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 27, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង ក្រុមហ៊ុន De Heus TMH Company Limited (DH-TMH) នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២បានចុះហត្ថលេខាលើ ប្រាក់កម្ចីចំនួន ១៥ លានដុល្លារ ដើម្បីជំរុញវិស័យចំណីសត្វរបស់កម្ពុជា តាមរយៈការពង្រីកសមត្ថភាពផ្ទុក និងកែច្នៃចំណីសត្វរបស់ក្រុមហ៊ុន DH-TMH នៅខេត្តកំពង់ស្ពឺ។ ការពង្រីកទំហំឃ្លាំង និង លទ្ធកម្មនៃម៉ាស៊ីនកែច្នៃបន្ថែម នឹងជំរុញការផលិតចំណីប្រកបដោយប្រសិទ្ធផល។ គម្រោងនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាចទិញវត្ថុធាតុដើមបានកាន់តែច្រើនពីម្ចាស់កសិដ្ឋាន ខ្នាតតូចក្នុងស្រុក នៃដំណាំ ពោត ស្រូវ ដំឡូងមី
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 26, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា វិស័យរ៉ែ និងថាមពល បានជួយបង្កើនឱកាសការងារដល់ប្រជាពលរដ្ឋជាច្រើនកន្លែងកាត់បន្ថយការចំណាកស្រុក ព្រោះវិស័យរ៉ែ បានទាក់ទាញអ្នកវិយោគទាំងក្នុង និងក្រៅប្រទេសមកបណ្តាក់ទុនពីមួយឆ្នាំទៅមួយឆ្នាំ។ លោក សុខ គីរីរតន៍ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តក្រចេះបានមានប្រសាសន៍ថា វិស័យរ៉ែ និងថាមពលខេត្តក្រចេះ បានរួមចំណែកយ៉ាងសំខាន់ជាមួយសេដ្ឋកិច្ចប្រជាពលរដ្ឋ ទាំងផ្ទាល់ និងប្រយោល តាមរយៈការស្រូបទាញអ្នកវិនិយោគចូលមកបណ្តាក់ទុនជាបន្តបន្ទាប់។ លោកបន្តថា សម្រាប់ខេត្តក្រចេះមានរ៉ែជាច្រើនប្រភេទដូចជា៖ គ្រួស ខ្សាច់ ថ្មអា និងរ៉ែមាសហើយក្នុងនោះក្រុមហ៊ុនថ្មអា បានបង្កើនប្រាក់ចំណូល និងឱកាសការងារជូនដល់ប្រជាពលរដ្ឋក្នុងភូមិភាគឦសានមួយនេះច្រើនជាងគេ។ «វិស័យរ៉ែយើងនេះបានជួយជំរុញក្នុងវិស័យសេដ្ឋកិច្ច ទី ១ គឺយើងបានស្រូបទៅវិនិយោគទុនពីក្រៅប្រទេសក្នុងប្រទេសមកអភិវឌ្ឃន៍ក្នុងខេត្តយើង ទី ២បានបង្កើនការងារជូនបងប្អូនប្រជាជនខ្មែរយើងកាត់បន្ថយការចំណាកស្រុកព្រោះក្រុម ហ៊ុនថ្មអាយើងដើរដំណើរការស្រួលក្នុងមួយក្រុមយ៉ាងតិច
- អាជីវកម្មអាជីវកម្ម July 26, 2022 Khmernote
ក្រុមហ៊ុន Apple បានប្រកាសពីការផ្សព្វផ្សាយការលក់រាយជាមួយនឹងការបញ្ចុះតម្លៃដ៏កម្រនៅក្នុងប្រទេសចិន កាលពីច័ន្ទម្សិលមិញនេះ។ ការបញ្ចុះតម្លៃនេះ មានរយៈពេល ៤ថ្ងៃ ទៅលើ iPhone ស៊េរីខ្ពស់ AirPods និង Apple Watch មួយចំនួនរួមទាំងគ្រឿងបន្លាស់ដែលពាក់ព័ន្ធ មុនការចេញលក់ម៉ូឌែលជំនាន់ក្រោយរបស់ខ្លួន។ ដើម្បីទទួលបានការបញ្ចុះតម្លៃ អ្នកទិញត្រូវប្រើវិធីបង់ប្រាក់ណាមួយក្នុងចំណោមវិធីបង់ប្រាក់ដូចជា Alipay របស់ Ant Group Co។ ជាមួយគ្នានេះការបញ្ចុះតម្លៃនេះបានកើតឡើងនៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសចិនព្យាយាមស្ទុះងើបឡើងវិញពីការបិទខ្ទប់ដើម្បីទប់ស្កាត់ជំងឺ កូវីដ-១៩ សំខាន់ៗនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងស៊ាងហៃ និងប៉េកាំង ដែលបានធ្វើឱ្យប៉ះពាល់ដល់ការលក់ម៉ាកស្មាតហ្វូនក្នុងស្រុកឈានមុខគេពីក្រុមហ៊ុន Xiaomi Corp ទៅ Vivo និង Oppo។
- អាជីវកម្មអាជីវកម្ម July 26, 2022 Khmernote
សហគ្រាសមួយកន្លែងក្នុងខេត្តពោធិ៍សាត់ បានកែច្នៃកែវក្រដាស បំពង់បឺត ធ្វើពីអង្ករ និងដំណាំខ្មែរ ២ប្រភេទ ដើម្បីកាត់បន្ថយសំណល់ផ្លាស្ទិក និងអាចទទួលទានបានដោយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថានដែលដកស្រង់ចេញពីសារព័ត៌មានក្នុងស្រុកមួយកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២នេះ។ លោកស្រី ទិត សុខុម អគ្គនាយិកាក្រុមហ៊ុន ធីខេ & ឌី មេនូហ្វេកធឺរី ដែលមានទីតាំងនៅក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបង្ហាញថា សហគ្រាសកែច្នៃកែវក្រដាស និងបំពង់បឺត ធ្វើពីអង្ករ ដំឡូង និងពោតខ្មែរនេះ ត្រូវបានបង្កើតឡើងកាលពីពាក់កណ្ដាលឆ្នាំ២០២១ ដើម្បីផ្គត់ផ្គង់សម្រាប់ប្រជាពលរដ្ឋនៅកម្ពុជា ក្នុងគោលបំណងចូលរួមចំណែក លុបបំបាត់កាកសំណល់ប្លាស្ទិក ជួយបរិស្ថាន










