ព័ត៌មានចុងក្រោយ
  • ក្រសួងសាធារណការ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ដែលពុំមានលិខិតអនុញ្ញាត ឬមានលិខិតផុតសុពលភាព អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 13, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសហការជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីចុះត្រួតពិនិត្យព្រមទាំងមានវិធានការតាមផ្លូវច្បាប់ជាធរមាន ក្នុងករណីដែលក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្ម ដឹកជញ្ជូនអ្នកដំណើរទាំងឡាយណា ពុំមានលិខិតអនុញ្ញាតដឹកជញ្ជូនអ្នកដំណើរ ឬមានលិខិតអនុញ្ញាតដឹកជញ្ជូនអ្នកដំណើរផុតសុពលភាព ហើយ មិនបានមកបំពេញ បែបបទ ស្នើសុំចុះបញ្ជី និងសុំអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ឱ្យស្របទៅតាមលិខិតបទដ្ឋានគតិយុត្ត។ តាមរយៈសេចក្តីជូនដំណឹងរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលវិទ្យុជាតិកម្ពុជាទទួលបាន បានឱ្យដឹងថា កន្លងមកនេះ ក្រសួងបានពិនិត្យឃើញ មានក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរមួយចំនួន បាននិងកំពុងតែធ្វើអាជីវកម្មលើមធ្យោបាយដឹកជញ្ជូនរបស់ខ្លួនដោយគ្មានលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងមួយចំនួនទៀតបានប្រើប្រាស់នូវលិខិតអនុញ្ញាតដែលផុតសុពលភាព។ បន្ថែមពីលើការព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរនេះ ដើម្បីឱ្យស្របតាមប្រកាសលេខ ២០៦ ប្រក.សក.ដជគ

  • អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបង់ពន្ធ រួសរាន់មកប្រកាសបង់ពន្ធឲ្យទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 13, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១៣ ខែកក្កដា នេះបានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹកដល់ម្ចាស់ អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ រួសរាន់អញ្ជើញ ប្រកាសបង់ពន្ធឲ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពី ការរំលឹកការប្រកាសបង់ពន្ធលើអចលនទ្រព្យ និង-ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២២ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២៕ ប្រភព៖ ក្រសួងព័ត៌មាន រូបភាពដោយ៖ អគ្គនាយកដ្ឋានពន្ធដារ ,realestate.com

  • រុស្ស៊ី ពន្យារពេលអនុម័តច្បាប់រឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដែលឈប់ធ្វើអាជីវកម្ម និងចាកចេញពីប្រទេសខ្លួន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 13, 2022 Khmernote

    កាលពីពេលកន្លងទៅនេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចេញច្បាប់ថ្មី ដែលអនុញ្ញាតឱ្យអាជ្ញាធររឹបអូសយកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនលោកខាងលិច ដែលឈប់ធ្វើអាជីវកម្ម និងចាកចេញពីប្រទេសរុស្ស៊ី។ យ៉ាងណាមិញមកទល់ពេលនេះ ច្បាប់ថ្មីនេះ មិនទាន់ត្រូវបានអនុម័តនៅឡើយទេ ហើយក៏មិនអាចទទួលបានតាមរយៈសភាដែរ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo បានឱ្យដឹងថា មិនមានសេចក្ដីព្រាងច្បាប់រឹបអូសយកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនលោកខាងលិចត្រូវបានអនុម័តនោះឡើយ នៅក្នុងសម័យប្រជុំសភារបស់រុស្ស៊ីដែលបានបញ្ចប់កាលពីសប្ដាហ៍មុន។ ច្បាប់នេះទំនងជាត្រូវផ្អាកសិន រហូតដល់ពាក់កណ្ដាលខែកញ្ញា នៅពេលដែលសភាជាន់ទាប ឬ សភាឌូម៉ា ចាប់ផ្ដើមពិនិត្យមើលច្បាប់ដែលបានស្នើឡើងនៅក្នុងសម័យប្រជុំក្នុងរដូវស្លឹកឈើជ្រុះ។ ការពន្យារពេលនេះអាចបន្ធូរបន្ថយការព្រួយបារម្ភដែលថា ទីក្រុងមូស្គូកំពុងចាត់វិធានការកាន់តែខ្លាំងក្លាចំពោះក្រុមហ៊ុនលោកខាងលិចដែលនៅសេសសល់ ដែលត្រូវបានបង្កើនដោយការសម្រេចចិត្តរបស់ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន កាលពីខែមុន ក្នុងការដណ្តើមគ្រប់គ្រងទាំងស្រុងលើគម្រោងឧស្ម័ន និងប្រេង Sakhalin-2 ដោយក្រឹត្យ។ ទោះជាយ៉ាងណាក្ដី វាមិនច្បាស់ទេថាតើលោក

  • ក្រោយបាត់មុខបាត់មាត់អស់ពេលយ៉ាងយូរ តាមពិតមហាសេដ្ឋី Jack Ma សំងំរស់នៅយ៉ាងសាមញ្ញផ្ដោតលើរឿងមួយនេះ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ July 13, 2022 Khmernote

    លោក Jack Ma ដែលត្រូវបានគេស្គាល់ថា ជាកំពូលលអ្នកជំនួញចិន និងធ្លាប់ជាមហាសេដ្ឋីមានបំផុតនៅប្រទេសចិន បានបង្ហាញខ្លួន ក្នុងសាកលវិទ្យាល័យមួយនៅកណ្ដាលប្រទេសហូឡង់ ក្រោយពីបាត់មុខបាត់មាត់អស់ពេលជាយូរបន្ទាប់ពីបានលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post បានឱ្យដឹងថា កាលពីថ្ងៃទី០២ ខែកក្កដា ថ្មីៗនេះ ស្ថាបនិកក្រុមហ៊ុន Alibaba Group បានទៅទស្សនកិច្ចសាកលវិទ្យាល័យដ៏ល្បីល្បាញផ្នែកកសិកម្មមួយរបស់ហូឡង់ឈ្មោះថា Wageningen & Research (WUR) ដើម្បីស្វែងយល់ពីរបៀបកែលម្អផលិតកម្មម្ហូបអាហារប្រកបដោយនិរន្តរភាព។ ក្នុងដំណើរទស្សនកិច្ចនោះ មហាសេដ្ឋីបច្ចេកវិទ្យាចូលនិវត្តន៍អាយុ ៥៧ឆ្នាំរូបនេះ បានទៅទស្សនាផ្ទះកញ្ចក់បច្ចេកវិទ្យាខ្ពស់នៅក្នុងបរិវេណសាលាក៏ដូចជាប្រទេសហូឡង់ Plant

  • តម្លៃអគ្គិសនីនៅក្នុងប្រទេសថៃ នឹងឡើងថ្លៃចាប់ពីខែកញ្ញាឆ្នាំនេះ ដល់ឆ្នាំក្រោយពេញមួយឆ្នាំតែម្ដង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 12, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា តម្លៃអគ្គិសនីនៅក្នុងប្រទេសថៃ នឹងត្រូវបានដំឡើងថ្លៃចាប់ពីខែកញ្ញាខាងមុខនេះ ដោយសារតម្លៃប្រេងឡើងថ្លៃ។ គណៈកម្មការនិយតកម្មថាមពល (ERC) បាននិយាយកាលពីថ្ងៃចន្ទថា វិក្កយបត្រអគ្គិសនីក្នុងគ្រួសារនឹងកើនឡើង ៥បាត (០.១៤ដុល្លារ) ក្នុងមួយឯកតានៅចុងឆ្នាំនេះ ដោយសារតម្លៃប្រេងឥន្ធនៈទំនងជាឡើងដល់ ១០០សាតាង (១០០ សាតាង​ស្មើនឹង ១​បាត) ក្នុងមួយឯកតា។ គណៈកម្មការនិយតកម្មថាមពល (ERC) បានបន្តថា ការកើនឡើងនៃតម្លៃប្រេង គឺមកពីការកើនឡើងនៃតម្លៃនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ដែលបានកើនឡើងដល់ ៣០ដុល្លារក្នុងមួយលានឯកតាកំដៅរបស់ចក្រភពអង់គ្លេស (BTU) ពី ២០ដុល្លារ ក្នុងមួយលានឯកតាកំដៅរបស់ចក្រភពអង់គ្លេស (BTU) កាលពីមុន។

  • ឥណ្ឌូណេស៊ី និងរុស្ស៊ីចាប់ដៃគ្នាសាងសង់រោងចក្រចម្រាញ់ប្រេងតម្លៃ ១៦ ពាន់លានដុល្លារនៅកោះជ្វាខាងកើត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 12, 2022 Khmernote

    ឥណ្ឌូនេស៊ី និងរុស្ស៊ី គ្រោងនឹងធ្វើការរួមគ្នាលើគម្រោងជាច្រើន រួមទាំងគម្រោងរោងចក្រចម្រាញ់ប្រេង ដែលមានតម្លៃ ១៦ពាន់លានដុល្លារ នេះបើយោងតាមសារព័ត៌មាន The Straits Times។ កាសែតនេះបានដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ឥណ្ឌូនេស៊ីថា ក្រុមហ៊ុនប្រេងរដ្ឋរបស់ឥណ្ឌូនេស៊ី Pertamina និងក្រុមហ៊ុន Rosneft Oil Company របស់រុស្ស៊ី កំពុងបន្តគម្រោងរបស់ពួកគេដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេងនៅកោះជ្វាខាងកើតរបស់ឥណ្ឌូនេស៊ី ដើម្បីផលិតប្រេងឥន្ធនៈ និងវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មគីមីឥន្ធនៈ។ ប្រភពដដែលបានឱ្យដឹងថា ក្រុមហ៊ុនទាំងពីរមុននេះ បានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដែលមានមូលដ្ឋាននៅទីក្រុងហ្សាការតាគឺ PT Pertamina Rosneft Pengolahan dan Petrokimia ដែលនឹងគ្រប់គ្រងរោងចក្រចម្រាញ់ប្រេង New Grass Refinery

  • ទីក្រុងភ្នំពេញ ជាប់ចំណាត់ទី៣ ជាទីក្រុងដែលមានអាហារធូរថ្លៃបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 12, 2022 Khmernote

    គេហទំព័រហ្វេសប៊ុក Destination SEA ថ្មីៗនេះបានចុះផ្សាយពីទីក្រុងចំនួន១០ ដែលមានតម្លៃអាហារថោកបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ក្នុងនោះទីក្រុងភ្នំពេញ បានជាប់ចំណាត់ថ្នាក់ទី៣ ជាទីក្រុងដែលមានតម្លៃអាហារថោកបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នេះបើយោងតាមការចាត់ថ្នាក់ដោយ Foodie Destinations Index 2022។ ចំណាត់ថ្នាក់ទី១ បានទៅលើទីក្រុង ហាណូយ និងទី២ គឺទីក្រុងហូជីមិញ របស់ប្រទេសវៀតណាម។ ក្រៅពីទីក្រុងដែលរៀបរាប់ខាងលើ ក៏នៅមានទីក្រុងចំនួន ៧ទៀត ដែលត្រូវបានចាត់ចូលជាទីក្រុងដែលមានតម្លៃអាហារថោកបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះរួមមាន៖ ទីក្រុងម៉ានីល (ប្រទេសហ្វីលីពីន),ឈៀងម៉ៃ (ប្រទេសថៃ),កូឡាឡាំពួរ (ប្រទេសម៉ាឡេស៊ី), ទីក្រុងភូកេត (ប្រទេសថៃ),ទីក្រុង ហ្សាកាតា (ប្រទេសឥណ្ឌូនេស៊ី),ទីក្រុងបាងកក (ប្រទេសថៃ) និងទីក្រុងសិង្ហបុរី

  • ក្រោយភ្លៀងមេឃស្រឡះ! ឆមាសទី១ ឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានអ្នកទេសចរមកកម្សាន្តជិតមួយលាននាក់ កើនឡើង ៨៥% ទេសចរណ៍
    ទេសចរណ៍
    ទេសចរណ៍ July 12, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា នៅក្នុងរយ:ពេល ៦ខែដើមឆ្នាំ២០២២នេះ ខេត្តសៀមរាប ទទួលបានអ្នកទេសចរមកកម្សាន្តប្រមាណជិតមួយលាននាក់ ដែលចំនួននេះ មានការកើនឡើងចំនួន ៨៥ភាគរយ ប្រើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ យោងតាមរបាយការណ៍ប្រចាំឆមាសទី១ របស់រដ្ឋបាលខេត្តសៀមរាប ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៨ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អណត្តិទី៣ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហាញថា ក្នុងឆមាសទី១ មានអ្នកទេសចរចំនួនប្រមាណជា ៩១០,០០០នាក់ បានមកលេងកម្សាន្តនៅខេត្តសៀមរាប ក្នុងនោះអ្នកទេសចរជាតិ មានចំនួនប្រមាណ ៨៥៥,០០០នាក់ និងអ្នកទេសចរអន្តរជាតិ ចំនួន៥៥,០៨៧នាក់។ ជាមួយគ្នានេះដែរ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ក៏បានឲ្យដឹងផងដែរថាក្នុងរយ:ពេល ៦ខែនេះ អ្នកទេសចរអន្តរជាតិដែលចូលមកកម្សាន្តក្នុងខេត្តនេះ ច្រើនជាងគេ គឺជនជាតិចិន