ព័ត៌មានចុងក្រោយ
  • កសិករដាំទុរេននៅថៃ រីកមុខរីកមាត់ ខណៈដំណាំទុរេនរបស់ពួកគេត្រូវតាមលក្ខណៈវិនិច្ឆ័យទាំងអស់សម្រាប់ការនាំចេញទៅប្រទេសចិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 11, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ទុរេនថៃត្រូវតាមលក្ខណៈវិនិច្ឆ័យទាំងអស់សម្រាប់ការនាំចេញទៅប្រទេសចិន។ កសិករដាំទុរេននៅប្រទេសថៃ ត្រូវបានសាទរចំពោះការយកចិត្តលើការអនុវត្តកសិកម្មល្អ (GAP) ដែលស្របតាមគោលនយោបាយ “Zero-Covid” របស់ប្រទេសចិន។ កាលពីថ្ងៃសុក្រ កន្លងទៅថ្មីៗនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ លោក Han Zhiqiang បានទៅទស្សនាចម្ការទុរេន ដែលជាកម្មសិទ្ធិរបស់ប្រធានសមាគមធុរេនថៃ Phanusak Saiphanich ដើម្បីមើលថាតើមានវិធានការអ្វីខ្លះ ដើម្បីការពារផ្លែឈើពីការបំពុល។ ក្នុងនោះ Han លោករំពឹងថា ការនាំចេញទុរេនរបស់ថៃនឹងកើនឡើង ខណៈដែលអ្នកលក់អាចប្រើប្រាស់ផ្លូវដែកឡាវ-ចិន។ លោក​ក៏​បាន​មាន​ប្រសាសន៍​ថា ទាំង​ប្រទេស​ចិន និង​ថៃ​គួរ​តែ​ពន្លឿន​ការ​សាងសង់​ផ្លូវ​រថភ្លើង​ផ្ទាល់​ដើម្បី​ឲ្យ​វា​កាន់​តែ​ងាយស្រួល និង​ថោក​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញ។ គួរបញ្ជាក់ផងដែរថា ប្រទេស​ថៃ​បាន​នាំ​ចេញ​ទំនិញ​កសិកម្ម​ដែល​មាន​តម្លៃ

  • ក្រសួងពាណិជ្ជកម្មថៃ មិនអនុញ្ញាតឱ្យក្រុមហ៊ុនផលិតមីជាច្រើន​រួមទាំងមី “ម៉ាម៉ា” ឡើងថ្លៃនោះទេ ទោះមានការស្នើសុំច្រើនដងក៏ដោយ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 11, 2022 Khmernote

    កាលពីថ្ងៃទី៣០ ខែមេសា កន្លងទៅនេះ Thai President Foods ក្រុមហ៊ុនផលិតមីម៉ាម៉ាបានជូនដំណឹងដល់ដៃគូពាណិជ្ជកម្ម និងអ្នកលក់រាយរបស់ខ្លួនពីការឡើងថ្លៃលើតម្លៃមីម៉ាម៉ាប្រភេទកញ្ចប់ដ៏ពេញនិយម ចាប់ពីខែឧសភាតទៅ។ យ៉ាងណាមិញមកទល់ពេលនេះ ក្រសួងពាណិជ្ជកម្ម បានប្រាប់ក្រុមហ៊ុនផលិតមី ដែលជាអាហារដ៏ពេញនិយមសម្រាប់ប្រជាជនថៃជាច្រើន ឱ្យរក្សាតម្លៃលក់រាយត្រឹម ៦បាត ក្នុងមួយកញ្ចប់ ឱ្យបានយូរតាមដែលអាចធ្វើទៅបាន។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Jurin Laksanawisit បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងមិនអនុញ្ញាតឱ្យមានការឡើងថ្លៃណាមួយក្នុងពេលឆាប់ៗនេះទេ ទោះបីជាមានការស្នើសុំម្តងហើយម្តងទៀតរបស់អ្នកផលិតក្នុងរយៈពេលជាច្រើនខែកន្លងមកក៏ដោយ។ តម្លៃលក់រាយនឹងរក្សានៅតម្លៃ ៦បាតក្នុងមួយកញ្ចប់ដដែល ដោយនាយកដ្ឋាន​ពាណិជ្ជកម្ម​ផ្ទៃក្នុង​មិន​ទាន់​អនុញ្ញាត​ឲ្យ​ដំឡើង​ថ្លៃ​នៅ​ឡើយ​ទេ។ ទោះជាយ៉ាងណាក្ដី លោក Jurin ដែលជាឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងការអាណិតអាសូរចំពោះអ្នកផលិតមីកញ្ចប់ ដែលបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនដែលកំពុងបន្ត។ លោក​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំដល់មន្ទីរកសិកម្មរាជធានី- ខេត្ត ជំរុញការងារផលិតកម្មដំណាំស្រូវរដូវវស្សាឆ្នាំ២០២២ ឱ្យបានល្អប្រសើរ ដើម្បីធានាបានការផ្គត់ផ្គង់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 11, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់មន្ទីរកសិកម្ម រាជធានី- ខេត្ត ជំរុញការងារផលិតកម្មដំណាំស្រូវរដូវវស្សាឆ្នាំ ២០២២ ឱ្យបានល្អប្រសើរ ដើម្បីបង្កើនទិន្នផលស្រូវឱ្យទទួលបានជោគជ័យ និងសម្រេចតាមផែនការ ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០២២ ល្បឿនការងារបង្កបង្កើនផលដំណាំ ស្រូវរដូវវស្សាអនុវត្តបានប្រមាណ៧៦២ ៥៤២ហិកតា ស្មើនឹង២៩,១១% នៃផែនការ ២ ៦១៩ ៥០០ហិកតា គឺតិចជាងឆ្នាំ២០២១ ចំនួនប្រមាណ ៦៥០

  • ឡូយណាស់! Apple នឹងដាក់ឱ្យដំណើរការមុខងារថ្មី Apple Pay Later ដែលឱ្យអតិថិជនបង់រំលោះផលិតផល ដោយមិនគិតការប្រាក់ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 10, 2022 Khmernote

    ក្រុមហ៊ុន Apple Inc បាននិយាយកាលពីថ្ងៃពុធ ថ្មីៗនេះថា ក្រុមហ៊ុន Apple Inc នឹងផ្ដល់ប្រាក់កម្ចីសម្រាប់សេវាកម្ម Apple Pay Later ដែលអនុញ្ញាតឱ្យអតិថិជន ទិញផលិតផល Apple មុនដោយមិនចាំបាច់បង់ប្រាក់ភ្លាមៗនោះទេ ស្រដៀងទៅនឹងការបង់រំលោះដែរ។ ក្រុមហ៊ុនបានប្រកាសពីមុខងារដ៏ថ្មីស្រឡាង Apple Pay Later នៅក្នុងសប្ដាហ៍នេះ ដោយមុខងារនេះ មានតែនៅលើប្រព័ន្ធប្រតិបត្តិការចុងក្រោយបង្អស់របស់ Apple (iOS 16) សម្រាប់ iPhones និង iPads ។ ក្រៅពីទិញដោយមិនចាំបាច់បង់ប្រាក់មុន ដូចទៅនឹងការបង់រំលោះ

  • ឱកាសល្អ! អភិបាលស្រុកសេសាន ខេត្តស្ទឹងត្រែង បើកឱ្យកសិករមកសិក្សាបច្ចេកទេសដាំទុរេនដោយមិនបាច់បង់ប្រាក់សូម្បី ១រៀល អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 10, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អាជ្ញាធរស្រុកសេសានខេត្តស្ទឹងត្រែង ចលនាកសិករឱ្យដាំទុរេន ព្រោះដំណាំមួយប្រភេទនេះបានផ្តល់ប្រាក់ចំណូលខ្ពស់ ដូច្នេះបងប្អូនកសិករដែលមានលទ្ធភាពត្រូវមកសិក្សាពីបច្ចេកទេសដាំដុះ និងថែទាំយកទៅអនុវត្តឱ្យទទួលបានផលល្អ ។ ក្នុងឱកាសចុះជួបកសិករគំរូដាំទុរេននៅភូមិឃុំកំភុនស្រុកសេសាន ខេត្តស្ទឹងត្រែង ថ្ងៃទី០៩ មិថុនា លោកសុវណ្ណពិសេដ្ឋ អភិបាលស្រុកនេះបានបញ្ជាក់ថា៖ កសិករមុនដាំដំណាំផ្សេងៗ ត្រូវសម្រេចចិត្តឱ្យបានត្រឹមត្រូវ ព្រោះដំណាំខ្លះដាំទទួលបានផលច្រើនមែន តែមានតម្លៃទាប ធ្វើឱ្យបងប្អួនទទួលបានប្រាក់ចំណូលតិចតួចតែប៉ុណ្ណោះ ហើយពិបាករកទីផ្សារលក់ថែមទៀត ជាក់ស្តែងដូចស្វាយកែវរមៀតជាដើម ។ លោកបន្កថា៖ អាជ្ញាធរលើកទឹកចិត្តឱ្យបងប្អូនកសិករមានលទ្ធភាព សូមនាំគ្នាដាំដំណាំទុរេន ព្រោះវាមានទីផ្សារស្រួលលក់ ហើយនាំគ្នាមកសិក្សាយកបច្ចេកទេសដាំដុះនៅចម្ការទុរេនសុខា សេសាន មានអ្នកបច្ចេកទេសរង់ចាំបង្ហាត់បង្រៀនដល់បងប្អូន (សំឡេង)………………។ លោក សំ សុធី ម្ចាស់ចម្ការទុរេនសុខាសេសាន បានគាំទ្រផែនការរបស់អាជ្ញាធរស្រុក

  • លាហើយបញ្ហាអត់ទឹកប្រើ ខណៈរដ្ឋាភិបាលត្រៀមសាងសង់រោចក្រផលិតទឹកស្អាតនៅសង្កាត់មួយនេះ ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 10, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃនេះ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា រាជរដ្ឋាភិបាល ត្រៀមសាងសង់រោចក្រផលិតទឹកស្អាតនៅសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញជាប់នឹងស្ទឹងព្រែកត្នោតដើម្បីពង្រីកសមត្ថភាពផលិតនិងចែកចាយទឹកស្អាតបម្រើដល់ការផ្គត់ផ្គង់ទឹកស្អាតជូន ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងសន្និសីទសារព័ត៌មានស្តីពីការផ្តត់ផ្គង់ទឹកស្អាតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ឡុង ណារ៉ូ មានប្រសាសន៍ថា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាត នៅសង្កាត់បឹងធំនេះ មានសមត្ថភាពផលិតទឹកស្អាតបានប្រមាណ ៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ជាបណ្តោះអាសន្ន ដើម្បីផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅតំបន់វត្តស្លែង និងសង្កាត់ភ្លើងឆេះរទេះ។ ឯកឧត្តម អគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបន្តថា ការសាងសង់រោចក្រផលិតទឹកស្អាតនៅសង្កាត់បឹងធំ

  • ហេតុអ្វីបានជាក្រុមហ៊ុនអឺរ៉ុប និងបរទេសតូច-ធំជាច្រើន ដើរចេញពីចិនទៅរកវៀតណាម និងមើលរំលងប្រទេសជាច្រើននៅតំបន់អាស៊ី? សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 10, 2022 Khmernote

    ប៉ុន្មានឆ្នាំចុងក្រោយនេះ​ ឃើញថាប្រទេសវៀតណាមហាក់ត្រូវប៉ាន់ខ្លាំង ដោយក្រុមហ៊ុនបរទេសទាំងតូច-ធំជាច្រើនបាននាំគ្នាបោះទុនចូលវិនិយោគភ្លូកទឹកភ្លូកដី ហើយថ្មីៗនេះបានទាក់ទាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុនអឺរ៉ុបជាច្រើនឱ្យផ្លាស់ប្ដូរកន្លែងផលិតពីប្រទេសចិនមកវៀតណាមផងដែរ។ ដូច្នេះតើវៀតណាមមានចំនុចពិសេសអ្វីទៅ ហើយប្រទេសចិនមានចំណុចខ្វះខាតអ្វីដែរ ទើបបានជាក្រុមហ៊ុនទាំងនោះ នាំគ្នាដើរចេញពីប្រទេសចិន ងាកទៅរកវៀតណាម ហើយមើលរំលងប្រទេសជាច្រើននៅតំបន់អាស៊ី។​ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុនអឺរ៉ុបកំពុងស្វែងរកជម្រើសជំនួសប្រទេសចិនដោយហេតុផលជាច្រើន ក្នុងនោះហេតុផលធំៗរួមមាន៖ -អត្រាប្រាក់ឈ្នួល៖ ប្រាក់ឈ្នួលនៅចិនបានកើនឡើង ដែលធ្វើឲ្យប្រទេសចិនមិនសូវចាប់អារម្មណ៍ចំពោះក្រុមហ៊ុនផលិតដែលមានតម្លៃទាប ខណៈប្រាក់ឈ្នួលនៅ​វៀតណាមមានតម្លៃទាប ហើយនៅទីនោះប្រជាជន​​វណ្ណៈ​កណ្តាល​លូតលាស់​លឿន។ រដ្ឋាភិបាល​កុម្មុយនិស្ត​ក៏​កំពុង​វិនិយោគ​យ៉ាង​ច្រើន​លើ​ហេដ្ឋារចនាសម្ព័ន្ធ។ -ភូមិសាស្ត្រនយោបាយ៖ ទំនាក់ទំនងរបស់ចិនជាមួយរដ្ឋាភិបាលអឺរ៉ុបកាន់តែយ៉ាប់យ៉ឺននៅក្នុងឆ្នាំ២០២១ នៅពេលដែលសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសចិនចំពោះការប្រព្រឹត្តចំពោះជនជាតិភាគតិច Uyghur មូស្លីមនៅក្នុងតំបន់ Xinjiang ។ ចំណែកឯសហភាពអឺរ៉ុប និងវៀតណាមបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងឆ្នាំ ២០២០ ដែលរួមមានកតិកាសញ្ញាវិនិយោគ កិច្ចព្រមព្រៀងការពារការវិនិយោគ

  • ចេះអ្វីចេះឱ្យប្រាកដ! កសិករខេតត្បូងឃ្មុំ អាចរកចំណូលបានជាង ៨០០០ដុល្លារក្នុង​១រដូវ ពីការដាំផ្លែស្រកានាគ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 10, 2022 Khmernote

    យុវជន ហេង សេងហ៊ាត អាចរកចំណូលបានពីការដាំផ្លែស្រកានាគក្នុងមួយរដូវជាង ៨០០០ដុល្លារអាមេរិក ខណៈដំណាំនេះមានរសជាតិផ្អែមឆ្ងាញ់ ទទួលបានការគាំទ្រច្រើនពីអតិថិជន នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ យុវជន ហេង សេងហ៊ាត ជាកសិករដាំដំណាំផ្លែស្រកានាគ ដែលរស់នៅក្នុង ភូមិទន្លេបិទ ឃុំភ្នំស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាថា ផ្លែស្រកា នាគនៅក្នុងស្រុកនេះ កំពុងចាប់ផ្ដើមពេញប្រមូលផល សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់រាជធានី- ខេត្តផ្សេងៗផងដែរ ខណៈដែលឈ្នួញខ្លះ បានចុះទៅទិញដល់ចម្ការតែម្តង។ លោកបានបន្ថែមថា ផ្លែស្រកានាគដែលលោកកំពុងដាំនេះជាប្រភេទស្រកានាគសាច់ស្វាយ និងមានរសជាតិផ្អែមឆ្ងាញ់ ជាពិសេសវាគឺជាប្រភេទដំណាំធម្មជាតិ ដែលមិនមានប្រើប្រាស់ជីគីមីអ្វីឡើយ។ លោកបានបន្តថា សម្រាប់ស្រកានាគនេះដែរ គឺយើងត្រូវចំណាយពេលក្នុងការដាំរយៈពេលមួយឆ្នាំ និងក្រោយពីការដាំយើងអាចប្រមូលផលបានក្នុងមួយរដូវមានរយៈពេល