ព័ត៌មានចុងក្រោយ
  • កម្ពុជា បានខាតបង់ទៅលើតម្លៃអគ្គិសនីជាង ១០០លានដុល្លារ ក្រោយរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 7, 2022 Khmernote

    សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យប្រជាពលរដ្ឋ និងគ្រប់ស្ថាប័នទាំងអស់សន្សំសំចៃការ ប្រើប្រាស់អគ្គិសនីតាមដែលអាចធ្វើបាន ខណៈកម្ពុជា បាន និងកំពុងខាតបង់ទៅលើតម្លៃ អគ្គិសនីជាង១០០លានដុល្លារ ក្រោយរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដែល បានធ្វើឱ្យតម្លៃថាមពល ឥន្ធនៈ ឧស្ម័ន និងអគ្គិសនីឡើងថ្លៃខ្ពស់។ ក្នុងពិធីសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ គណៈប្រតិភូ កីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នាព្រឹកមិញនេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការ សង្កត់ ធ្ងន់ថា

  • សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋ និងស្ថាប័នរដ្ឋប្រើប្រាស់អគ្គិសនីសន្សំសំចៃ ខណៈអគ្គិសនីកម្ពុជាកំពុងខាតដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈនៅលើសកលលោកកាន់តែខ្ពស់ទៅ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 6, 2022 Khmernote

    សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋប្រើប្រាស់អគ្គិសនីសន្សំសំចៃ ខណៈអគ្គិសនីកម្ពុជាកំពុងខាតដោយសារការកើនឡើងតម្លៃប្រេងឥន្ធនៈនៅលើសកលលោកកាន់តែខ្ពស់ទៅ។ សម្ដេចតេជោបានមានប្រសាសន៍ដូច្នេះ នៅក្នុងឱកាសជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សម្ដេចតេជោ បានមានប្រសាសន៍ដូច្នេះថា៖ “ខ្ញុំសូមអំពាវនាវចំពោះពលរដ្ឋរបស់យើងខិតខំសន្សំសំចៃទៅលើការប្រើប្រាស់ភ្លើង ទាំងប្រជាពលរដ្ឋខ្លួនឯង ទាំងបណ្ដាស្ថាប័នរបស់ជាតិទាំងអស់ ខិតខំសន្សំសំចៃអគ្គិសនី។ ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តអគ្គិសនី ដែលចូលដល់ដំណាក់កាលនៃការខាតបង់ហើយ ប្រសិនបើរដ្ឋមិនយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋទេ ម៉ោងនេះពេលនេះភ្លើងនឹងមានការឡើងថ្លៃមួយជាពីរទៅហើយ។ ប្រទេសមួយចំនួនបានឡើងថ្លៃភ្លើងម្ដងជាពីរដងរួចទៅហើយ

  • ប្លែកខុសពីគេឯង! កសិករខ្មែរម្នាក់ ចាយទុន ៥០០ដុល្លារចាប់របរចិញ្ចឹមពស់លក់ទៅវៀតណាម ល្បីដល់សារព័ត៌មានក្រៅស្រុក អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 6, 2022 Khmernote

    សារព័ត៌មាន The Nation កាលពីថ្ងៃទី០៥ ខែកក្កដា ម្សិលមិញនេះ បានចេញផ្សាយពីកសិករកម្ពុជាម្នាក់ ចាប់យករបរចិញ្ចឹមពស់សម្រាប់លក់ទៅឱ្យប្រទេសវៀតណាម។ លោក ម៉េង សារ៉ាត់ អាយុ ៣៤ឆ្នាំ បានឱ្យដឹងថា គាត់បានចាប់អារម្មណ៍ និងការចិញ្ចឹមពស់នេះ បន្ទាប់ពីគាត់បានបាត់បង់ការងារជាអ្នកបោសសម្អាតនៅខេត្តព្រះសីហនុដោយសារជំងឺកូវីដ-១៩ ហើយគាត់បានដឹងថា ពស់មានតម្រូវការនៅទីផ្សារវៀតណាម ជាពិសេសនៅតាមភោជនីយដ្ឋានជាមួយនឹងតម្លៃថ្លៃ ខណៈអាជីពនេះនៅស្រុកខ្មែរមិនសូវមានអ្នកចាប់អារម្មណ៍នោះទេ។ កសិករមាន​ស្រុក​កំណើត​នៅ​ភូមិ​ក្អមសំណរ ស្រុក​លើកដែក ខេត្ត​កណ្តាលរូបនេះបានលើកឡើងថា របរចិញ្ចឹមពស់នេះ គឺជារបរសំខាន់ក្នុងការចិញ្ចឹមជីវិត បន្ទាប់ពីគាត់ត្រូវបាត់បង់ការងារហើយវិលមកស្រុកកំណើតវិញ។ លោកបានបន្តថា គាត់បានចាប់ផ្ដើមចិញ្ចឹមពស់ដែលមានឈ្មោះថា “ចាន់ល្មម” ដែលជា​ប្រភេទ​ពស់​កម្រ និងមានតម្រូវការខ្ពស់ ដោយគាត់បានទៅរៀនជំនាញចិញ្ចឹមនៅប្រទេសវៀតណាម ហើយក៏សម្រេចបោះទុន

  • អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម នឹងមិនពន្យារពេលនៃការចុះបញ្ជីជូនអ្នក ប្រកបរបរតាមប្រព័ន្ធអនឡាញទៀតនោះទេ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 6, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ ឯកឧត្តម ប៉ែន សុវិជាតិអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ប្រាប់បណ្ដាញផ្សព្វផ្សាយក្នុងស្រុកថា ក្រសួងពាណិជ្ជកម្មពុំមានការពន្យារពេលបន្តទៀតទេ ចំពោះការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬ អាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬក៏ប្រព័ន្ធអនឡាញ។ បើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មដដែល ការប្រកាសឱ្យអ្នករករបរតាមប្រព័ន្ធអនឡាញមកចុះបញ្ជីចាប់ផ្ដើមតាំងពីខែឧសភា ឆ្នាំ២០២១ មកម្ល៉េះ ដែលគិតមកទល់នឹងពេលនេះគឺមានរយៈពេលជាង ១ឆ្នាំហើយ។ គួរកត់សម្គាល់ថា នារយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានអ្នកដែលប្រកបរបរប្រព័ន្ធអនឡាញយ៉ាងច្រើនកុះករ បានមកស្នើសុំធ្វើការចុះបញ្ជី។ ក្រសួងពាណិជ្ជកម្ម ធ្លាប់បញ្ជាក់ថា គោលបំណងដែលក្រសួងពាណិជ្ជកម្ម ជម្រុញឱ្យអ្នកប្រកបរបរតាមអនឡាញមកចុះបញ្ជី ដោយសារតែចង់ធ្វើតាមប្រព័ន្ធអនឡាញ ប្រព្រឹត្តឡើងប្រកបដោយទំនុកចិត្ត ដោយបង្កើនផលប្រយោជន៍ជាច្រើនដល់ធុរជន ទាំងធុរជនរូបវន្ត និងនីតិបុគ្គល

  • ស្រីលង្កាគ្រោងឈប់បោះពុម្ពប្រាក់ជារូបិយប័ណ្ណជាតិ ក្រោយកម្រិតអតិផរណាកើនឡើងរហូតដល់ ៦០% ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ July 5, 2022 Khmernote

    ស្រីលង្កា៖ ស្រីលង្កាគ្រោងនឹងឈប់បោះពុម្ពប្រាក់ជារូបិយប័ណ្ណជាតិរបស់ខ្លួនហើយ ក្រោយកម្រិតអតិផរណានៅក្នុងប្រទេសមួយនេះបានកើនឡើងរហូតដល់ ៦០% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Strait Times នៅថ្ងៃអង្គារ ទី៥ ខែកក្កដានេះ។​ នៅចំពោះមុខវិបត្តិអថិផរណាដ៏ធ្ងន់ធ្ងរនេះពលរដ្ឋស្រីលង្កាចំនួន ២២លាននាក់ ពុំមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទិញទំនិញនាំចូលសំខាន់ៗដូចជា ថ្នាំពេទ្យ ចំណីអាហារ សម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ និងប្រេងឥន្ទនៈបាននោះទេ ខណៈទុនបម្រុងជាប្រាក់ដុល្លាររបស់រដ្ឋាភិបាលស្រីលង្កាក៏ត្រូវបានយកទៅប្រើប្រាស់ដើម្បីទិញប្រេងឥន្ទនៈពីបរទេសអស់ហើយដែរ។ ប្រភពខាងលើបានបន្តថា គិតក្នុងខែមិថុនានេះតម្លៃទំនិញនៅក្នុងប្រទេសស្រីលង្កាបានកើនឡើងក្នុងកម្រិត ៥៤,៦% ហើយបើប្រៀបធៀបទៅនឹងខែកន្លងមក ពោលគឺនៅក្នុងរយៈពេលមុនកើតមានវិបត្តិអតិផរណាតម្លៃនៃទំនិញបានកើនឡើងរហូតដល់ ១២៨%ឯណោះ។ ជាការឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មាននេះ លោកនាយករដ្ឋមន្ត្រីស្រីលង្កានៅថ្ងៃអង្គារ ទី៥ ខែកក្កដានេះបានប្រាប់ទៅកាន់សភាឲ្យត្រួតពិនិត្យគោលនយោបាយរូបិយវត្ថុឡើងវិញ និងគ្រោងនាំយកផែនការរៀបចំរចនាសម្ព័ន្ធបំណុលទៅបង្ហាញជូនស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅចុងខែសីហានេះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Strait

  • ក្រៅពីខ្វះប្រេង និងអគ្គិសនី ប្រជាជនស្រីលង្កា កំពុងប្រឈមនឹងវិបត្តិអាហារ និងទឹកដោះគោសម្រាប់កូនតូចៗផងដែរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 5, 2022 Khmernote

    ក្រៅពីបញ្ហាខ្វះប្រេងប្រើប្រាស់ធ្ងន់ធ្ងរ នៅពេលនេះប្រជាជនស្រីលង្កាជាច្រើនគ្រួសារចាប់ផ្ដើមជួបបញ្ហាថ្មីមួយទៀត គឺកង្វះអាហារ និងម្សៅទឹកដោះគោសម្រាប់កូនតូចៗ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo ដែលដកស្រង់ពី BBC News នៅថ្ងៃទី០៥ ខែកក្កដា នេះ បានឱ្យដឹងថា ក្រុមគ្រួសាររាប់សិបនាក់ រួមទាំងម្តាយដែលមានកូន បានកាន់ចានតម្រង់ជួរ ដើម្បីទទួលបានអាហារ ដែលអាហារនេះ ទំនងជាអាហារតែមួយពេលគត់ក្នុងមួយថ្ងៃសម្រាប់ពួកគេ។ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (Unicef) បានប្រាប់ BBC ថា ឥឡូវនេះប្រទេសស្រីលង្កា កំពុងរៀបនឹងធ្លាក់ចូលនៃវិបត្តិមនុស្សធម៌។ អង្គការនេះបានរកឃើញថា ៧០% នៃគ្រួសារក្នុងប្រទេសនេះ បានកាត់បន្ថយរបបអាហារចាប់តាំងពីដើមឆ្នាំមក ហើយស្តុកប្រេងឥន្ធនៈ និងថ្នាំសំខាន់ៗក៏អស់យ៉ាងលឿនផងដែរ។ ជាមួយគ្នានេះដែរ គ្រូគង្វាលនៅសាលព្រះវិហារក្នុងទីក្រុង

  • ទើបតែប្រកាសខាតរាប់ពាន់លាននៅរោងចក្រ Tesla តិចសាស់ ឥលូវ Elon Musk បង្ខំចិត្តផ្អាករោងចក្រដំឡើងរថយន្តថ្មីនៅអាល្លឺម៉ងមួយទៀត បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ July 5, 2022 Khmernote

    មហាសេដ្ឋី Elon Musk បានបង្ខំចិត្តផ្អាករោងចក្រដំឡើងរថយន្ត Tesla ថ្មីរបស់ខ្លួននៅក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ រយៈពេល ២សប្ដាហ៍ ដោយសារបញ្ហាផលិតកម្ម។ កាសែតអាល្លឺម៉ង់ Bild បានរាយការណ៍កាលពីថ្ងៃចន្ទថា រោងចក្របាននឹងកំពុងជួបបញ្ហាបីយ៉ាងគឺ៖ ពេលវេលាផលិតយូរជាងការរំពឹងទុក,កង្វះកម្មករជំនាញ និងបញ្ហាធានាគុណភាព ដែលទាមទារឱ្យមានការជួសជុលថ្លៃ ចំណាយលើយានយន្តដែលបានដំឡើងរួច។ ការផ្អាកបណ្តោះអាសន្ននេះ មិនទាក់ទងទៅនឹងព័ត៌មានថ្មីៗដែលនិយតករយានយន្តរបស់ប្រទេសអាល្លឺម៉ង់បានអំពាវនាវឱ្យក្រុមហ៊ុន Tesla ប្រមូលរថយន្ត Teslas ជាង ៥៩,០០០គ្រឿង នៅទូទាំងពិភពលោកដោយសារតែបញ្ហាបច្ចេកទេសនៅក្នុងប្រព័ន្ធសង្គ្រោះបន្ទាន់របស់រថយន្តឡើយ។ ប៉ុន្តែការធ្លាក់ចុះផលិតកម្មបណ្ដោះអាសន្ននៅទីតាំង Giga Berlin-Brandenburg របស់ខ្លួនកើតឡើងនៅចំពេលដ៏លំបាកមួយ ខណៈដែលនាយកប្រតិបត្តិ Elon Musk ថ្មីៗនេះបានប្រកាសពីខាតបង់រាប់ពាន់លានដុល្លារនៅរោងចក្រថ្មីរបស់ខ្លួននៅ

  • Li Jiaqi ឬ “ស្ដេចក្រែម” កំពូលអ្នកឡាយលក់ផលិតផលថែរក្សាសម្រស់នៅចិន ទាក់ចិត្តស្រីៗ រកចំណូលបានរាប់លានដុល្លារ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ July 4, 2022 Khmernote

    លោក Li Jiaqi ឬ ហៅកាត់ថា Austin Li គឺជាអ្នកលក់ផលិតផលថែរក្សាសម្រស់ដ៏ល្បីបំផុតនៅក្នុងប្រទេសចិន ដែលអាចរកប្រាក់បានរាប់លានដុល្លារក្នុងពេលឡាយលក់ម្ដងៗ។ Austin Li ត្រូវបានគេស្គាល់ថាជា “ស្ដេចក្រែម” ដោយគាត់ធ្លាប់លក់ក្រែមបានដល់ទៅ ១៥,០០០ដើម ក្នុងរយៈពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ នៅក្នុងអំឡុងពេលឡាយផ្ទាល់នៅលើ Taobao ។ មុនពេលក្លាយជាបុគ្គលល្បីនៅក្នុងពិភពជំនួញអនឡាញនៅប្រទេសចិន Li គ្រាន់តែជាជំនួយការនៅហាង L’Oréal ក្នុងទីក្រុង Nanchang ប៉ុណ្ណោះ។ ក្រោយមកនៅឆ្នាំ២០១៧ គាត់បានចាប់ផ្ដើមឡាយលក់ ហើយដោយសារបទពិសោធន៍ជាជំនួយការហាង បានជួយគាត់ឱ្យពង្រឹងជំនាញលក់ និងបង្កើនភាពទាក់ទាញក្នុងណែនាំពីផលិតផលសម្រស់។ ជាក់ស្ដែងនៅឆ្នាំ២០១៩ Li