ព័ត៌មានចុងក្រោយ
  • សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យពលរដ្ឋដែលមានសមត្ថភាពល្មមៗ គួរទិញរថយន្តប្រើអាគុយ ឬអគ្គិសនីដោយសារប្រេងឡើងថ្លៃ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 1, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែកក្កដា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា បើបងប្អូនប្រជាពលរដ្ឋដែលមានថវិកាល្មមៗគួរចាប់ផ្តើមផ្លាស់ប្តូរពីពេលនេះតទៅគឺទិញរថយន្តប្រើប្រាស់អាគុយ ឬអគ្គិសនីវិញ ដោយសារតែសាំងឡើងថ្លៃនោះ។ ថ្លែងក្នុងពិធីអបអរសារទទិវាមច្ឆជាតិ១ កក្កដា ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំ ងអាងទឹកត្រពាំងថ្ម ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “បើសិនបងប្អូនយល់ថាចាំបាច់ ហើយអ្នកមានលុយល្មមៗ គួរតែចាប់ផ្តើមផ្លាស់ប្តូរពីឥឡូវទៅនោះគឺការប្រើប្រាស់ឡានប្រើអាគុយ ឬអគ្គិសនីវិញ ដូចជា ឡានម៉ាក

  • Meta កាត់បន្ថយការជួលបុគ្គលិកថ្មី ខណៈមេធំ Mark Zuckerberg ព្រមានបុគ្គលិកឱ្យទប់ទល់នឹងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 1, 2022 Khmernote

    ក្រុមហ៊ុន Meta Platforms ដែលជាមេធំរបស់ Facebook បានកាត់បន្ថយផែនការជួលវិស្វករយ៉ាងហោចណាស់ ៣០%នៅឆ្នាំនេះ ខណៈនាយកប្រតិបត្តិ Mark Zuckerberg បានព្រមានបុគ្គលិកឱ្យទប់ទល់នឹងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំង។ Mark បានប្រាប់បុគ្គលិកនៅក្នុងវគ្គ Q&A ប្រចាំសប្តាហ៍របស់បុគ្គលិក ថា បើឱ្យរូបគាត់ប៉ាន់ស្មាន គឺនេះជាការធ្លាក់ចុះដ៏អាក្រក់បំផុតមួយ ដែលយើងបានឃើញនៅក្នុងប្រវត្តិសាស្រ្តថ្មីនេះ។ មហាសេដ្ឋីរូបនេះបាននិយាយថា Meta បានកាត់បន្ថយគោលដៅរបស់ខ្លួនក្នុងការជួលវិស្វករនៅឆ្នាំ២០២២នេះ មកនៅត្រឹមប្រហែល ៦,០០០-៧,០០០នាក់ ពោលគឺធ្លាក់ចុះពីផែនការដំបូងក្នុងការជួលវិស្វករថ្មីប្រហែល ១០,០០០នាក់។ បន្ថែមពីលើការកាត់បន្ថយការជួល ក្រុមហ៊ុនក៏កំពុងដកចេញតំណែងមួយចំនួនដែលមិនបានបំពេញការងារ ដើម្បីធ្វើឱ្យការគ្រប់គ្រងកាន់តែមានប្រសិទ្ធភាព នេះមានន័យថា Mark នឹងដកដំណែងហើយបញ្ឈប់បុគ្គលិកមួយចំនួនចេញ ខណៈខ្លួនបាននិយាយថា៖ ”

  • ក្រសួងហិរញ្ញវត្ថុវៀតណាម ស្នើរដ្ឋាភិបាលកាត់បន្ថយពន្ធលើប្រេងសាំង ក្រោយប្រជាជនរិះគន់ការកាត់បន្ថយលើកមុនថាតិចតួចពេក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 1, 2022 Khmernote

    ក្រសួងហិរញ្ញវត្ថុវៀតណាមបានអនុម័តលើផែនការរបស់ខ្លួនក្នុងការស្នើសុំរដ្ឋាភិបាលកាត់បន្ថយពន្ធលើការប្រើប្រាស់ពិសេស និងពន្ធលើតម្លៃបន្ថែម (value-added tax ឬ VAT) លើប្រេងសាំង ដើម្បីធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះ។ ផែនការនេះត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ដោយមន្ត្រីក្រសួង ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមឡើយ។ រម្លឹកផងដែរថា កាលពីដើមខែនេះ ក្រសួងបានពិចារណាកាត់បន្ថយពន្ធបរិស្ថានពាក់កណ្តាលលើប្រេងឥន្ធនៈ ប៉ុន្តែអ្នករិះគន់បាននិយាយថា ការកាត់បន្ថយពី ៥០០ ទៅ ១,០០០ ដុង គឺតិចតួចពេក ហើយបានអំពាវនាវឱ្យកាត់បន្ថយពន្ធផ្សេងទៀត។ គួរបញ្ជាក់ថា បច្ចុប្បន្នពន្ធលើការប្រើប្រាស់ពិសេសគឺនៅកម្រិត ៨-១០% ហើយពន្ធលើតម្លៃបន្ថែមគឺនៅ ១០%។ ជាមួយគ្នានេះដែរ តម្លៃ​សាំង​បាន​ឡើង​ដល់​តម្លៃ​ខ្ពស់​ជាងពេលណាៗទាំងអស់​គឺ ៣២ ៨៧០ ដុង (១.៤១ ដុល្លារ)

  • ប្រទេសថៃ នឹងដំឡើងរថយន្តអគ្គិសនីក្នុងស្រុកនៅឆ្នាំក្រោយ លឿនជាងផែនការដែលបានគ្រោងទុក ខណៈដំបូងនឹងដំឡើងឱ្យបាន ៥ម៉ឺនគ្រឿង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 1, 2022 Khmernote

    នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុធ ចានអូចា បានលើកឡើងថា ប្រទេសថៃមានបំណងដំឡើងរថយន្តអគ្គិសនី (EVs) ក្នុងស្រុកនៅឆ្នាំក្រោយ ពោលគឺលឿនជាងគោលដៅកាលពីពេលមុន ដែលបានកំណត់យកឆ្នាំ២០២៤។ ថ្លែងនៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃពុធ ដែលរៀបចំដោយសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក ប្រាយុធ បាននិយាយថា រដ្ឋាភិបាលកំពុងពន្លឿនការលើកកម្ពស់ការដំឡើងរថយន្តអគ្គិសនី នៅក្នុងប្រទេសថៃហើយគ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។ ក្រៅពីការដំឡើងរថយន្តោអគ្គិសនី នាយករដ្ឋមន្រ្តីថៃក៏បានលើកឡើងផងដែរថា ផ្នែកសំខាន់ៗដូចជា អាគុយ ,ម៉ូទ័រអូស ,សេវាគ្រប់គ្រងថ្ម ,ឧបករណ៍បញ្ចូលថាមពលអគ្គិសនីចល័ត និងប្រព័ន្ធសាកថ្មឆ្លាតវៃ រួមមទាំងឧបករណ៍មួយចំនួនទៀត ក៏គួរតែផលិតនៅក្នុងប្រទេសនាពេលខាងមុខនេះផងដែរ។ បើតាមលោក ប្រាយុធ បន្ទាប់ពីកិច្ចប្រជុំកាលពីថ្ងៃអង្គាររបស់លោកជាមួយលោក Young Liu នាយកប្រតិបត្តិ

  • មហាសេដ្ឋីអង់គ្លេស Richard Branson ទៅអ៊ុយក្រែនដើម្បីជួយសាងសង់យន្តហោះដឹកទំនិញដ៏ធំបំផុតរបស់ពិភពលោក ដែលត្រូវបានបំផ្លាញដោយរុស្ស៊ី បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ June 30, 2022 Khmernote

    មហាសេដ្ឋី Richard Branson ម្ចាស់ក្រុមហ៊ុន Virgin Group នឹងជួយសាងសង់យន្តហោះដ៏ធំបំផុតរបស់ពិភពលោកគឺ Antonov An-225 Mriya របស់ប្រទេសអ៊ុយក្រែន ដែលត្រូវបានបំផ្លាញដោយសារការទម្លាក់គ្រាប់-បែករបស់រុស្ស៊ីនៅក្នុងការឈ្លានពានជាលើកដំបូងនេះ បើយោងតាមអ្នកនយោបាយអ៊ុយក្រែន។ យន្តហោះ An-225 ត្រូវបានប្រើដើម្បីដឹកជញ្ជូនជំនួយមនុស្សធម៌ជុំវិញពិភពលោក ហើយអាចផ្ទុកទំនិញបានដល់ទៅ ២៥០តោន។ យន្តហោះនេះ ជា​និមិត្តរូប​នៃ​មោទនភាព​ជាតិ​ដ៏​ខ្លាំង​ក្លា​ក្នុង​ប្រទេស​អ៊ុយក្រែន។ អជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃពុធ ថា មហាសេដ្ឋី Richard Branson បានទៅទស្សនាអាកាសយានដ្ឋាន Antonov ដែលជាកន្លែងនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតនៃការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន ដើម្បីពិភាក្សាអំពីការជួសជុលផ្លូវអាកាសដែលរងការខូចខាត និងដើម្បីមើលបំណែកយន្តហោះដឹកទំនិញដ៏ធំបំផុតរបស់ពិភពលោក។ ជាមួយគ្នានេះដែរ ប្រធានគណបក្សប្រជាជនអ៊ុយក្រែនលោក Davyd Arakhamia

  • អ្នកវិភាគនៃធនាគារស៊ុយអ៊ែត៖ តម្លៃប្រេងអាចនឹងឡើងជាង ២០០ដុល្លារក្នុងមួយបារ៉ែល បើសិនក្រុមប្រទេសទាំង៧ សម្រេចចិត្តកំណត់លើតម្លៃប្រេងរបស់រុស្ស៊ី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 30, 2022 Khmernote

    អ្នកវិភាគនៃធនាគារស៊ុយអ៊ែត (SEB) បាននិយាយថា តម្លៃប្រេងអាចកើនឡើងលើសពី ២០០ដុល្លារក្នុង ១បារ៉ែល ប្រសិនបើក្រុមប្រទេសទាំង ៧ (G7) សម្រេចចិត្តព្យាយាមកំណត់លើតម្លៃប្រេងឆៅ និងផលិតផលរបស់រុស្ស៊ី។ លោក Bjarne Schieldrop បាននិយាយថា ក្រុមប្រទេសទាំង​៧ បានប្រកាសថ្មីៗនេះថាខ្លួនកំពុងស្វែងរកលទ្ធភាពកំណត់តម្លៃប្រេងរបស់រុស្ស៊ី ដើម្បីរឹតបន្តឹងលើចំណូលរបស់រុស្ស៊ីដែលយកទៅប្រើលើការឈ្លានពាននៅអ៊ុយក្រែន។ អ្នកវិភាគរូបនេះ បាននិយាយថា ផែនការនេះមើលមួយផ្នែកគឺល្អ ប៉ុន្តែមួយផ្នែកទៀតគឺមិនល្អឡើយ វាអាចជាគ្រោះមហន្តរាយនៅពេលនេះ ដោយសារកម្រិតនៃភាពតានតឹងខ្ពស់នៅក្នុងទីផ្សារប្រេង នឹងធ្វើឱ្យតម្លៃបានកើនឡើងច្រើនជាងទ្វេដងដល់ប្រហែល ១២០ដុល្លារ ក្នុងមួយបារ៉ែលនៅឆ្នាំនេះ។ ជាមួយគ្នានេះ លោកបានពន្យល់ថា ​តម្រូវការ​ខ្លាំង ​និង​ការ​ផ្គត់​ផ្គង់​ទាប​ បានធ្វើឱ្យ​អ្នក​ផលិតប្រេង​ដូច​ជា​ ប្រទេស​រុស្ស៊ី​នូវ​អំណាចដ៏​សម្បើម​ក្នុង​ទីផ្សារ​ក្នុង​ឆ្នាំ​នេះ។ ហើយ​លោក​បាន​និយាយ​ថា

  • ក្រុមហ៊ុន Thai Airways ជោគជ័យលើ​ការលក់យន្តហោះ ១១គ្រឿង ដើម្បីយកប្រាក់មកស្ដារក្រុមហ៊ុន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 30, 2022 Khmernote

    ក្រុមហ៊ុន Thai Airways បានលក់យន្តហោះរបស់ខ្លួនចំនួន​ ១១គ្រឿង បន្ទាប់ពីរដ្ឋមន្រ្តីដឹកជញ្ជូនលោក Saksayam Chidchob បានយល់ព្រមអនុញ្ញាតឱ្យលក់។ ប្រធានស្ដីទីក្រុមហ៊ុនអាកាសចរណ៍លោក Chansin Treenuchagron ដែលជាប្រធានផែនការស្ដារនីតិសម្បទារបស់ក្រុមហ៊ុន បាននិយាយថា លោក Saksayam បានអនុញ្ញាតឱ្យក្រុមហ៊ុន​ Thai Airways លក់យន្តហោះប្រភេទ Boeing 737-400 មុននេះ ហើយថ្មីៗនេះលោកក៏អនុញ្ញាតឱ្យលក់យន្តហោះ Boeing 747-400 ចំនួន ១០គ្រឿងទៀត។ គួររម្លឹកថា ក្រុមហ៊ុនអាកាសជាតិរបស់ប្រទេសថៃមួយនេះ បានដាក់ពាក្យស្នើសុំលក់យន្តហោះចំនួន ១១គ្រឿងនេះ តាំងពីឆ្នាំ២០២១ ហើយក៏មានអ្នកចាប់អារម្មណ៍ទិញដែរ

  • ថៃ ជោគជ័យលើការនាំចេញទុរេនក្នុងឆ្នាំនេះ ត្រឹមពេល ៥ខែនាំចេញទុរេនបានជាង កន្លះលានតោន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 30, 2022 Khmernote

    ទីប្រឹក្សា​រដ្ឋមន្រ្តីក្រសួងកសិកម្មបាននិយាយកាលពីថ្ងៃពុធថា ក្នុងរយៈពេល ៥ខែ នៃឆ្នាំ២០២២នេះ ប្រទេសថៃបាននាំចេញទុរេនចំនួន ៥៥០,៨៤៨តោន។ លោក Alongkorn Ponlaboot ដែលជាសមាជិកនៃគណៈកម្មាធិការអភិវឌ្ឍន៍ និងគ្រប់គ្រងផ្លែឈើ បាននិយាយថា ការនាំចេញទុរេនចាប់ពីថ្ងៃទី១​ ខែកុម្ភៈ ដល់ថ្ងៃទី២៤ ខែមិថុនា គឺខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក Alongkorn បាននិយាយនៅក្នុងសន្និសីទកាសែតជាមួយលោក Nawanit Polken អគ្គនាយករងនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម និងជាអគ្គលេខាធិការនៃគណៈកម្មាធិការផ្លែឈើថា ការនាំចេញទុរេនទទួលបានភាពជោគជ័យ ដោយសារតែការផ្គត់ផ្គង់ និងការគ្រប់គ្រងតម្រូវការប្រកបដោយប្រសិទ្ធភាព ដោយគណៈកម្មាធិការរបស់គាត់ ដែលដឹកនាំដោយរដ្ឋមន្ត្រីកសិកម្ម និងសហករណ៍ Chalermchai Sri-on ។ ជាមួយគ្នានេះដែរ