- អាជីវកម្មអាជីវកម្ម June 30, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីប្រភេទអាជីវកម្មលក់ដូរទំនិញ និងផ្តល់សេវាកម្មអន ឡាញ៦ប្រភេទ ដែលមិនជាប់កាតព្វកិច្ចចុះបញ្ជីអាជីវកម្មអនឡាញ ខណៈការអនុវត្តការផាកពិន័យ នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះតទៅ។ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងនៅថ្ងៃនេះថា សហគ្រាសឯកបុគ្គលនីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណ ពាណិជ្ជ កម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីក្រសួងពាណិជ្ជកម្ម ដើម្បីក្លាយជាអាជីវកម្មស្របច្បាប់ក្នុងប្រទេសកម្ពុជា។ ចំពោះអាជីវកម្ម ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម អាជីវកម្មនោះ នឹងត្រូវទទួលការផាកពិន័យ ជាប្រាក់១០លានរៀល ឬត្រូវបញ្ឈប់អាជីវកម្ម និងអាចមានការផ្តន្ទាទោសដូច មានចែងក្នុង ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកផងដែរ។
- បុគ្គលជោគជ័យបុគ្គលជោគជ័យ June 29, 2022 Khmernote
ជាការពិតណាស់ភាពជោគជ័យភាគច្រើនកើតមកពីការតស៊ូ និងការខិតខំប្រឹងប្រែង មិនមែនកើតចេញពីសំណាងនោះទេ។ ជាក់ស្ដែងដូចអ្នកស្រី Diane Hendricks មិនបានធំធាត់ក្នុងត្រកូលអ្នកមានទ្រព្យ អ្នកសិល្បៈ ឬ អ្នកដឹកនាំនយោបាយនោះទេ តែធំដឹងក្ដីឡើងនៅក្នុងកសិដ្ឋានទឹកដោះគោមួយក្នុងរដ្ឋ Wisconsin ជាមួយការអប់រំ និងក្រមសីលធម៌ការងារដ៏ល្អ ដែលជួយឱ្យអ្នកស្រីអាចបង្កើតអាណាចក្រអាជីវកម្មពាន់លានដុល្លារបាន។ បច្ចុប្បន្នអ្នកស្រី Diane Hendricks ជាប្រធានក្រុមហ៊ុនសម្ភារសំណង់ ABC Supply ដែលគាត់បានបង្កើតឡើងជាមួយស្វាមីទី២ ក្នុងឆ្នាំ១៩៨២។ ជាមួយគ្នានេះ កាលពីសប្ដាហ៍មុន Hendricks ដែលមានទ្រព្យសម្បត្តិ ១១.៦ ពាន់លានដុល្លារ បានជាប់ចំណាត់ថ្នាក់លេខ១ របស់ទស្សនាវដ្តី Forbes ក្នុងនាមជាស្ត្រីដែលកសាងភាពមានបានដោយខ្លួនង និងមានជាងគេបំផុតរបស់អាមេរិកសម្រាប់ឆ្នាំទី៥
- អាជីវកម្មអាជីវកម្ម June 29, 2022 Khmernote
យោងតាមការបង្ហោះរបស់អភិបាលស្រុកបន្ទាយស្រីលោក ឃឹម ហ្វីណង់ កាលពីថ្ងៃទី២៨ ខែមិថុនា នេះ បានឱ្យដឹងថា អ្នកបន្ទាយស្រីអាចផលិតគ្រាប់ស្វាយចន្ទីសម្រាប់ហូបភ្លាមៗបានដោយខ្លួនឯង ដែលមានរសជាតិឆ្ងាញ់ គុណភាពខ្ពស់ ខុសពីគ្រាប់ស្វាយចន្ទីដែលត្រូវបានវេចខ្ចប់ទុកយូរ។ សិប្បកម្មភូមិចន្ទីបន្ទាយស្រី មានទីតាំងនៅ ភូមិចន្ទី-Cashew Village ស្ថិតនៅភូមិប្រិយ៍, ស្រុកបន្ទាយស្រី, តាមបណ្តោយផ្លូវលេខ 67 ហួសភូមិព្រះដាក់ប្រហែល ៥គីឡូម៉ែត។ អភិបាលស្រុកវ័យក្មេង បានបញ្ជាក់ដូច្នេះថា “សិប្បកម្មភូមិចន្ទីបន្ទាយស្រី៖ ទីបំផុត អ្នកបន្ទាយស្រីអាចផលិតគ្រាប់ស្វាយចន្ទីសម្រាប់ហូបភ្លាមៗបានដោយខ្លួនឯងហើយ! ធានាថាថ្មីៗស្រស់ៗ ខ្ទិះឈ្ងុយខុសប្លែកពីគ្រាប់ស្វាយចន្ទីដែលត្រូវបានវេចខ្ចប់ទុកយូរ! អ្នកណាក៏ដឹងដែរថា ស្រុកបន្ទាយស្រីសម្បូរទៅដោយដំណាំស្វាយចន្ទីជាច្រើនកន្លែង ប៉ុន្តែកន្លងមកអ្នកភូមិបានត្រឹមតែប្រឡេះយកគ្រាប់ឆៅទៅលក់ឱ្យឈ្មួញកណ្តាល ឬបកដោយដៃយកទៅលីងហូបបន្តិចបន្តួចតែប៉ុណ្ណោះ។ ចំណុចទាំងនេះ គឺជារឿងគួរឱ្យសោកស្តាយ
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 29, 2022 Khmernote
ប្រទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃច័ន្ទថា ការទូទាត់បំណុលចំនួនពីររបស់ខ្លួន ត្រូវបានរារាំងមិនឱ្យទៅដល់ម្ចាស់បំណុលបរទេស ដោយសារការទណ្ឌ-កម្មពីលោកខាងលិច។ ការរារាំងនេះ បានជម្រុញឱ្យរុស្ស៊ីកាន់តែខិតជិតទៅរកការខកខានសងបំណុលបរទេសជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេលមួយសតវត្ស នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post។ ការប្រកាសនេះបានធ្វើឡើងនៅថ្ងៃទី១២៤ នៃការលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែន ដោយការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកទល់ពេលនេះ មិនបានធ្វើឱ្យវិមានក្រឹមឡាំងផ្លាស់ប្តូរទិសដៅរបស់ខ្លួនឡើយ។ ប៉ុន្តែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិចបានកាត់ផ្តាច់ប្រទេសយ៉ាងទូលំទូលាយចេញពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ដែលធ្វើឱ្យទីក្រុងម៉ូស្គូមានការលំបាកក្នុងការសងបំណុលរបស់ខ្លួន។ អាជ្ញាធររុស្ស៊ីបានបញ្ជាក់ថា ពួកគេមានប្រាក់គ្រប់គ្រាន់ក្នុងការសងបំណុលបរទេស ហើយកាលពីខែឧសភា រុស្ស៊ីបានសងបំណុលរបស់ខ្លួនរួចហើយ តែប្រាក់មិនបានទៅដល់ដៃម្ចាស់បំណុលនោះឡើយ គឺត្រូវជាប់គាំងដោយសារទណ្ឌ-កម្ម។ ជាមួយគ្នានេះ អាជ្ញាធររុស្ស៊ីបានហៅបញ្ហានេះថា ជារឿងងាក្រក់មួយ ហើយបានចោទប្រកាន់លោកខាងលិចថា កំពុងធ្វើឱ្យទីក្រុងមូស្គូមានកំហុសទាំងដែលរុស្ស៊ីមិនបានធ្វើ។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា មិនមានហេតុណា ដែលត្រូវនិយាយថា
- បុគ្គលជោគជ័យបុគ្គលជោគជ័យ June 28, 2022 Khmernote
មនុស្សយើងភាគច្រើនគិតថា មានមាសប្រាក់ហូរហៀរធ្វើឲ្យជីវិតពោរពេញដោយសេចក្ដីសុខ រស់នៅមិនចាំបាច់ខ្វល់ខ្វាយ ប៉ុន្តែក៏មានមនុស្សមួយចំនួនទៀតយល់ថា សេចក្ដីសុខ និងសុភមង្គលពិតប្រាកដមិនអាស្រ័យលើប្រាក់នោះទេ។ ចំពោះមតិទាំងពីរនេះមហាលំដាប់ទី២ លើពិភពលោក គឺលោក Bill Gates បានលើកឡើងដូច្នេះថា៖ «មានរឿងពីរយ៉ាងដែលធ្វើឲ្យគាត់សប្បាយចិត្ត ហើយរឿងទាំងពីរនេះអាចកើតមានឡើងមិនចាំបាច់ទាល់តែមានលុយនោះទេ »។ នៅដើមឆ្នាំ ២០១៩ លោក Gates បានចូលរួមក្នុងកម្មវិធី Reddit ក្រោមប្រធានបទ « សួរខ្ញុំពីអ្វីក៏បាន » ខណៈនោះមានមនុស្សម្នាក់បានសួរទៅកាន់ស្ថាបនិក Microsoft អំពីជីវិតផ្ទាល់ខ្លួនថា៖ «តើអ្វីដែលធ្វើឲ្យអ្នកសប្បាយចិត្ត?» លោក Gates បានសរសេរនៅលើគេហទំព័រ Reddit ថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 28, 2022 Khmernote
ប្រទេសជប៉ុន គឺជាប្រទេសមួយដែលតែងតែដាក់ដេញថ្លៃផលិតផល ដែលល្អ និងកម្របំផុតក្នុងតម្លៃរាប់ពាន់ដុល្លារ ខណៈផលិតផលខ្លះមានតម្លៃដល់ទៅរាប់ម៉ឺន រាប់សែនដុល្លារឯណោះ។ ជាក់ស្ដែង នាពេលកន្លងមកជប៉ុនបានដាក់ដេញថ្លៃ ផ្លែឪឡឹក ត្រីធូណា និងស្រា ជាដើម ហើយកាលពីខែមេសា ឆ្នាំ២០២២ នេះ ជប៉ុនក៏បានដាក់ដេញថ្លៃផ្លែស្វាយ ១ប្រភេទ ចំនួន ២ផ្លែ ក្នុងតម្លៃជិត ៤ពាន់ដុល្លារ។ ផ្លែស្វាយដែលមានតម្លៃដ៏ថ្លៃនេះ ត្រូវបានគេចាត់ថ្នាក់ជាពូជពិសេសម្យ៉ាងឈ្មោះថា “Taiyo no Tamago” ឬ (ស៊ុតព្រះអាទិត្យ) មកពីខេត្ត Miyazaki ដោយដាក់ដេញថ្លៃក្នុងតម្លៃ ៥០០,០០០ យ៉េន (ប្រហែល
- អាជីវកម្មអាជីវកម្ម June 28, 2022 Khmernote
កាកាវជាដំណាំថ្មីសម្រាប់កម្ពុជា តែបច្ចុប្បន្នគេសង្កេតឃើញថា ប្រជាកសិករចាប់ផ្ដើមមានការពេញនិយមលើការដាំដុះដំណាំមួយនេះ ស្ទើរតែគ្រប់បណ្ដាខេត្តទៅហើយ ព្រោះតែជាដំណាំដែលមានតម្រូវការទីផ្សារខ្ពស់។ កាកាវ មានអត្ថប្រយោជន៍យ៉ាងច្រើន ដូច្នេះហើយទើបធ្វើឱ្យមានតម្រូវការទីផ្សារខ្ពស់ ពិសេសនៅទីផ្សារតំបន់អឺរ៉ុបតែម្ដង។ ជាមួយគ្នានេះ បើយើងក្រឡេកមើលនៅក្រុងសៀមរាបវិញ ប្រជាពលរដ្ឋដែលបានដាំដំណាំកាកាវ ជាលក្ខណៈគ្រួសារ បានចាប់ផ្តើមប្រមូលផលជាបណ្តើរៗហើយ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោក ផន ពត ជាប្រជាពលរដ្ឋ នៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានដាំកាកាវជាលក្ខណៈគ្រួសារ ចំនួន២០០ដើម អស់រយៈពីរឆ្នាំមកហើយ។ ឥឡូវនេះដំណាំការកាវរបស់លោកបានចាប់ផ្តើមផ្តល់ផលហើយ ដោយក្នុង១សប្តាហ៍ លោកអាចប្រមូលផ្លែកាកាវបានពី ២០ ទៅ៣០គីឡូក្រាម ដែលអាចលក់បានក្នុងតម្លៃ១គីឡូក្រាម ១ ២០០
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 28, 2022 Khmernote
ប្រទេសស្រីលង្កា បញ្ឈប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈដល់សេវាកម្មមិនសំខាន់ ខណៈដែលវិបត្តិនៅក្នុងប្រទេសកាន់តែអាក្រក់ៗទៅ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo។ តាមប្រភពដដែល ស្រីលង្កា នឹងបិទសាលារៀនរយៈពេល ២សប្ដាហ៍ ហើយផ្គត់ផ្គង់ប្រេងឥន្ធនៈ ដល់សេវាកម្មដែលចាត់ទុកថាចាំបាច់ដូចជា៖ សេវាសុខភាព, រថភ្លើង និងឡានក្រុង ដើម្បីដោះស្រាយការខ្វះខាតប្រេងដ៏ធ្ងន់ធ្ងរ។ អ្នកនាំពាក្យរបស់គណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលលោក Bandula Gunewardena បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសស្រីលង្កានឹងចេញប្រេងឥន្ធនៈសម្រាប់តែរថភ្លើង និងឡានក្រុង សេវាវេជ្ជសាស្រ្ត និងយានជំនិះដែលដឹកជញ្ជូនអាហារចាប់ពីថ្ងៃអង្គាររហូតដល់ថ្ងៃទី១០ ខែកក្កដា ខាងមុខនេះ។ លោកបានបន្តថា សាលារៀននៅតាមទីក្រុងនឹងត្រូវបិទ ហើយគ្រប់គ្នាត្រូវបានជំរុញឱ្យធ្វើការពីផ្ទះ ខណៈសេវារថយន្តក្រុងពីខេត្តនឹងត្រូវបានកំណត់។ អ្នកនាំពាក្យរូបនេះក៏បានលើកឡើងផងដែរថា ប្រទេសស្រីលង្កាមិនដែលប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបែបនេះទេក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ជាក់ស្ដែង ប្រទេសស្រីលង្កាកំពុងទទួលរងនូវវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ជាមួយនឹងទុនបំរុងប្តូរប្រាក់បរទេសក្នុងកម្រិតទាបបំផុត










