- សេដ្ឋកិច្ចសេដ្ឋកិច្ច June 28, 2022 Khmernote
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសឥណ្ឌា លោក Piyush Goyal បាននិយាយថា សេដ្ឋកិច្ចឥណ្ឌានឹងឡើងដល់ ៣០ ទ្រីលានដុល្លារពីបច្ចុប្បន្ន ៣ ទ្រីលានដុល្លារ ក្នុងពេលឆាប់ៗនេះ។ ថ្លែងនៅក្នុងពិធីសម្ពោធពិព័រណ៍វាយនភ័ណ្ឌនៅ Coimbatore ក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងកាលពីថ្ងៃទី២៥ ខែមិថុនា លោក Goyal ដើម្បីសម្រេចបាន រដ្ឋាភិបាលឥណ្ឌាបាននឹងកំពុង ដោះស្រាយយ៉ាងហ្មត់ចត់នូវបញ្ហារចនាសម្ព័ន្ធទាំងអស់ រួមទាំងរបាំងពន្ធដារ បញ្ហាពន្ធដារ និងការប្រកួតប្រជែងជាសាកល។ លោកបានបន្តថា ប្រទេសឥណ្ឌាកំពុងធ្វើការយ៉ាងសកម្មជាមួយបណ្តាប្រទេសផ្សេងៗគ្នា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលនឹងផ្តល់ឱ្យគ្មានកាតព្វកិច្ចចូលប្រើប្រាស់សម្រាប់វិស័យវាយនភណ្ឌឥណ្ឌានៅក្នុងទីផ្សារពិភពលោក នេះបើតាមការរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានញូវដែលីរបស់យើង។ ជាមួយគ្នានេះ លោកបានផ្តល់ដំបូន្មានដល់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងខ្សែសង្វាក់តម្លៃឱ្យខិតខំប្រឹងប្រែង
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 27, 2022 Khmernote
លោក David Malpass ប្រធានធនាគារពិភពលោក បាននិយាយកាលពីថ្ងៃអាទិត្យថា សេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្រោម “ការធ្លាក់ចុះយ៉ាងខ្លាំង” ដោយសារតែការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយបានព្រមានថា វានឹងពិបាកសម្រាប់ប្រទេសមួយចំនួនក្នុងការជៀសវាងពីវិបត្តិសេដ្ឋកិច្ច។ លោក Malpass បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅលើកាសែត CBS News ថា៖ “យើងបានឃើញកំណើនពិភពលោកធ្លាក់ចុះពាក់កណ្ដាលចាប់តាំងពីខែមករា ទាក់ទងនឹងកំណើន GDP”។ លោកបានបន្ថែមថា អតិផរណា និងកង្វះស្បៀងអាហារនៅក្នុងប្រទេសក្រីក្រកំពុងធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរឡើង។ ជាមួយគ្នានេះ នៅពេលសួរពីរបៀបដើម្បីជៀសវាងវិបត្តិសេដ្ឋកិច្ចសកល លោក Malpass បានឆ្លើយថា៖ “ប្រទេសខ្លះ វានឹងពិបាកធ្វើដូច្នេះ។ ខ្ញុំគិតថា ការដឹកនាំពីប្រទេសខ្លាំងជាង គឺមានសារៈសំខាន់ណាស់។ ចំណុចសំខាន់ គឺត្រូវតែមានការផលិតបន្ថែមទៀត
- អាជីវកម្មអាជីវកម្ម June 27, 2022 Khmernote
Beau Jessup គឺដូចក្មេងជំទង់ជនជាតិអង់គ្លេសដទៃទៀតដែរ លើកលែងតែរឿងមួយ គឺនាងអាចរកលុយបានរាប់សែនដុល្លារ និងផ្គត់ផ្គង់ការសិក្សាថ្នាក់មហាវិទ្យាល័យបានដោយមិនបាច់ពឹងលុយឪពុកម្ដាយដោយអាជីព “ដាក់ឈ្មោះជាភាសាអង់គ្លេសឱ្យកូនចិន “។ ក្មេងស្រីវ័យ ១៩ឆ្នាំរូបនេះ បានកសាងឈ្មោះជាស្ថាបនិក និងជានាយកប្រតិបត្តិសម្រាប់ខ្លួនឯងទាំងវ័យក្មេង ដោយបង្កើត “Special Name” ដែលជាគេហទំព័រដែលបង្កើតឡើងដើម្បីជួយឪពុកម្ដាយជនជាតិចិន ដាក់ឈ្មោះជាភាសាអង់គ្លេសសម្រាប់កូនៗរបស់ពួកគេ។ Jessup ត្រូវបានបំផុសគំនិតឱ្យចាប់ផ្តើមអាជីវកម្មខាងលើនេះ ក្នុងឆ្នាំ២០១៥ ជាឆ្នាំដែលបញ្ចប់នៃ “គោលនយោបាយកូនមួយ” ជាច្រើនទសវត្សរ៍របស់ប្រទេសចិន ដែលតម្រូវឱ្យគ្រួសារនីមួយៗអាចមានកូនតែម្នាក់ប៉ុណ្ណោះ។ នៅពេលចាប់ផ្ដើមដំបូងនោះ នាងមានអាយុត្រឹមតែ ១៥ឆ្នាំប៉ុណ្ណោះ ដោយកាលនោះនាងបានធ្វើដំណើរទៅប្រទេសចិនជាមួយឪពុករបស់នាង ហើយបានជួបនឹងសហការីផ្នែកជំនួញរបស់ឪពុកខ្លួនម្នាក់ឈ្មោះ Wang ហើយនាងក៏បានសុំឱ្យ Jessup ជួយដាក់ឈ្មោះជាភាសាអង់គ្លេសឱ្យកូនស្រីអាយុ ៣ឆ្នាំរបស់ខ្លួន។
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 27, 2022 Khmernote
ក្រុមហ៊ុនកូរ៉េមួយ មានបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បណ្ដុះបណ្ដាលជំនាញផលិតកម្មសត្វ និងសុខភាពសត្វ ដល់និស្សិតសកលវិទ្យាល័យ និងវិទ្យាស្ថានកសិកម្ម រួមទាំងអ្នកពាក់ព័ន្ធនឹងចិញ្ចឹមសត្វ និងផលិតកម្មសត្វ។ ក្រុមហ៊ុន Orient Cam Co Ltd បានប្រកាសពីបំណងរបស់ខ្លួននៅថ្ងៃទី២៣ ខែមិថុនា ក្នុងកិច្ចប្រជុំរវាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនាយកប្រតិបត្តិក្រុមហ៊ុនលោក បណ្ឌិត Jae-Jin Chang។ នាឱកាសនោះ Dr. CHANG បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា ក្រុមហ៊ុនមានបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើការបណ្តុះបណ្តាលទាក់ទងជំនាញផលិតកម្មសត្វ
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 27, 2022 Khmernote
ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជាក់កាលពីព្រឹកថ្ងៃអាទិត្យថា មេដឹកនាំនៃបណ្ដាប្រទេស G-7 នឹងប្រកាសពីការហាមឃាត់ការនាំចូលមាសពីរុស្ស៊ី ដោយសារការលុកលុយដោយមិនញញើតរបស់ទីក្រុងម៉ូស្គូទៅលើអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន cnbc កាលពីថ្ងៃទី២៦ ខែមិថុនា ម្សិលមិញនេះ។ មេដឹកនាំទាំងអស់បានជួបប្រជុំគ្នានៅទីក្រុង Munich ប្រទេសអាឡឺម៉ង់ សម្រាប់កិច្ចប្រជុំកំពូល G-7 ចុងក្រោយនេះ ដោយលោក Biden បាននិយាយនៅលើ Twitter កាលពីព្រឹកថ្ងៃអាទិត្យថា៖ “សហរដ្ឋអាមេរិកបានដាក់បន្ទុកកាន់តែធំមិនធ្លាប់មានពីមុនទៅលើលោក ពូទីន ដើម្បីកុំឱ្យទទួលបានប្រាក់ចំណូលដែល ពូទីន ត្រូវការដើម្បីផ្តល់មូលនិធិដល់សង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន “។ ជាក់ស្ដែង អាមេរិក រួមគ្នា G7
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 27, 2022 Khmernote
នាយករដ្ឋមន្រ្តីថៃលោក ប្រាយុធ ចានអូចា បានដាក់ចេញគោលនយោបាយថ្មីមួយនោះគឺ “ដើមឈើសម្រាប់ប្រាក់កម្ចី” ដែលអនុញ្ញាតឱ្យកសិករ ឬ ប្រជាពលរដ្ឋដាំដើមឈើដែលមានតម្លៃ ទុកជាវត្ថុបញ្ចាំដើម្បីទទួលប្រាក់កម្ចីពីធនាគារ។ ចំពោះដើមឈើ ដែលមានតម្លៃ និងអាចយកមកធ្វើជាវត្ថុបញ្ចាំបានរួមមាន៖ ដើមឈើទាក,ដើមអម្ពិល,ដើម ebony,ដើម Burmese ebony ,ដើមទុរេន និងដើមខ្នុរ។ អ្នកនាំពាក្យរងរដ្ឋាភិបាល លោកស្រី Ratchada Thanadirek បាននិយាយកាលពីថ្ងៃអាទិត្យថា លោក ប្រាយុធ បានដឹងពីភាពជោគជ័យនៃគោលនយោបាយនេះ ពីនាយកដ្ឋានអភិវឌ្ឍន៍ពាណិជ្ជកម្ម ដែលបាននិងកំពុងអប់រំមេដឹកនាំសហគមន៍ជនបទ និងសហគ្រាសសហគមន៍អំពីអត្ថប្រយោជន៍នៃការដាំដើមឈើមានតម្លៃ។ លោកស្រីបានបន្ថែមថា៖ ” គម្រោងដាំដើមឈើនេះ គឺជាផ្នែកមួយនៃគោលនយោបាយរបស់លោក ប្រាយុធ
- សេដ្ឋកិច្ចសេដ្ឋកិច្ច June 25, 2022 Khmernote
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានមានប្រសាសន៍ថា ប្រទេសចិននឹងវិនិយោគទឹកប្រាក់មួយពាន់លានដុល្លារបន្ថែមទៀតទៅក្នុងមូលនិធិមួយ ដើម្បីគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍។ លោក ស៊ី ជីនពីង បានធ្វើការប្រកាសកាលពីថ្ងៃសុក្ រនៅក្នុងកិច្ចប្រជុំនៃក្រុមប្រទេសចំនួនប្រាំដែលគេស្គាល់ថា “BRICS” ដោយប្រទេសទាំងនោះមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ នៅក្នុងកិច្ចប្រជុំ លោក ស៊ី បាននិយាយថា ទីក្រុងប៉េកាំងនឹងបន្ថែមថវិកា ១ពាន់លានដុល្លារពីលើថវិកាចំនួន ៣ពាន់លានដុល្លារដែលមានស្រាប់ សម្រាប់មូលនិធិដែលបង្កើតឡើងដោយប្រទេសចិន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍។ ប្រធានាធិបតីរូបនេះ បានបន្ថែមថា ប្រទេសដែលកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ មានការតាំងចិត្តកាន់តែច្រើនក្នុងការស្វែងរកកម្លាំងតាមរយៈការរួបរួម ខណៈដែលគម្លាតខាងជើង
- បុគ្គលជោគជ័យបុគ្គលជោគជ័យ June 25, 2022 Khmernote
ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុននៃ Meta Platforms លោក Mark Zuckerberg បានបាត់បង់ទ្រព្យសម្បត្តិច្រើនជាង ៥០% ក្នុងឆ្នាំ២០២២។ យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg បានឱ្យដឹងថា CEO របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បច្ចុប្បន្នមានទ្រព្យសម្បត្តិ ៥៨.១ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ខណៈកាលពីដើមឆ្នាំទ្រព្យមានចំនួន ១២៥.៥ពាន់លានដុល្លារ។ កម្រិតទ្រព្យសម្បត្តិបច្ចុប្បន្នរបស់ Mark មានន័យថា គាត់បានបាត់បង់ជាង ៦៧.៤ ពាន់លានដុល្លារចាប់តាំងពីដើមឆ្នាំ ឬស្មើនឹង ៣៨៩.៥ លានដុល្លារ ក្នុងមួយថ្ងៃអស់រយៈពេល ១៧៣ថ្ងៃ។ ការខាតបង់ទ្រព្យដ៏ច្រើនរបស់










