ព័ត៌មានចុងក្រោយ
  • ក្រុមហ៊ុនចិនមួយ ស្នើសុំបង្កើតកន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រតម្លៃ កន្លះលានដុល្លារ នៅខេត្តព្រះសីហនុ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 23, 2022 Khmernote

    កាលពីព្រឹកថ្ងៃពុធទី២២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំស្តាប់បទបង្ហាញ ស្តីពីគម្រោងស្នើសុំវិនិយោគ កន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ ស្ថិតនៅឆ្នេរអូរឈើទាល២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ របស់ក្រុមហ៊ុន ឡឹសូឡីមីឡាន អិនធើណេសិនណលត្រាវែល ឯ.ក LE SOLEIL MEILAN INTERNATIONNAL TRAVEL Co.,LDT ។ តំណាងក្រុមហ៊ុនហ៊ុន ឡឹសូឡីមីឡាន អិនធើណេសិនណលត្រាវែល ឯ.ក LE SOLEIL MEILAN INTERNATIONNAL

  • ព្រឹត្តិការណ៍ជិះកង់ដ៏ធំអស្ចារ្យជាងគេចម្ងាយ រាជធានីភ្នំពេញ ទៅកាន់ទឹកដីអច្ឆរិយក្រុងអង្គរ Boostrong
    Boostrong
    Boostrong June 22, 2022 Khmernote

    ស្តាប់លឺក៏ញាក់សាច់ដែរ ចំងាយ ៣១៨គីឡូម៉ែត្រ ដោយជិះកង់ត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ជាមួយប៊ូសស្ត្រង។ ក្នុងមហាព្រឹត្តការណ៍ដ៏អស្ចារ្យនេះ មានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់កំពូលអ្នកជិះកង់ចំងាយឆ្ងាយ ដោយព្រឹត្តការណ៍នេះ បានរៀបចំឡើងក្រុមហ៊ុនភេសជ្ជៈប៊ូវកំលាំង ប៊ូសស្ត្រង លំដាប់ពិភពលោក(BOOSTRONG RID ADVENTURE) ។ ចាប់ផ្តើមចេញពីស្ថានីយ៍ប្រេង សូគីមិច ជ្រោយចង្វារ នៅថ្ងៃទី ២៥ ខែមិថុនា ២០២២ វេលាម៉ោង ៤កន្លះព្រឹកទាបភ្លឺ នេះហើយ តាមផ្លូវជាតិ៦អា ឆ្ពោះទៅកាន់ទឹកដីអង្គរអច្ឆរិយ ខេត្តសៀមរាប។ មហាព្រឹត្តិការណ៍ការដ៏កំរនេះ លោកអ្នកក៏អាចចូលរួម អមដំណើរជិះកង់ជាមួយគ្នា និងពិសារប៊ូសស្ត្រង ដោយមិនចាំបាច់ចុះឈ្មោះវត្តមាន ក្នុងតារាងក៏បានដែរ។

  • ក្រុមហ៊ុនលក់រាយធំជាងគេលើពិភពលោក Walmart  គ្រោងបញ្ជាទិញផលិតផល ៤មុខនេះពីកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 22, 2022 Khmernote

    Walmart ក្រុមហ៊ុនលក់រាយធំជាងគេលើពិភពលោក បានបង្ហាញបំណងពង្រីកការបញ្ជាទិញផលិតផលពីកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ឱកាសការងារ និងជីវភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងអាចជួយដល់ការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ របស់កម្ពុជាថែមទៀត។ គោលបំណងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី អានប៊ីញ ផាន នាយកផ្នែកកិច្ចការរដ្ឋាភិបាលជាសកលនៃក្រុមហ៊ុន Walmart ធ្វើឡើងតាមរយៈប្រព័ន្ធអនទ្បាញនៅថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០២២នេះ។ ក្នុងជំនួបនោះដែរ លោកស្រី អានប៊ីញ ផាន បានកោតសរសើរចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ លើលក្ខខណ្ឌការងារបានប្រសើរ ជាពិសេសគ្រប់គ្រង និងទប់ស្កាត់បានយ៉ាងល្អចំពោះការឆ្លងរាលដាលនៃកូវីដ-១៩ ដើម្បីធានាបាននូវនិរន្តរភាពចង្វាក់ផលិតកម្ម

  • គ្មានអ្វីធំជាងការតាំងចិត្ត! Marcus Bullock ជាប់ពន្ធនាគារតាំងពីអាយុ ១៥ឆ្នាំ ច្នៃការអស់សង្ឃឹម និងបាក់ទឹកចិត្ត ចេញជាអាជីវកម្មរាប់ម៉ឺនដុល្លារនាពេលបច្ចុប្បន្ន អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 22, 2022 Khmernote

    លោក Marcus Bullock បច្ចុប្បន្នគឺ ជាស្ថាបនិកនៃក្រុមហ៊ុន​តម្លៃរាប់ម៉ឺនដុល្លារមួយនៅអាមេរិក ដែលដំណើរការកម្មវីធីទូរស័ព្ទ និងគេហទំព័រ Flikshop។ កម្មវិធីនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ញើរូបថត និងសារទៅកាន់មនុស្សជាទីស្រឡាញ់នៅក្នុងពន្ធនាគារ ដែល Flikshop នឹងបោះពុម្ពនៅលើកាតប៉ុស្តាល់ ហើយផ្ញើដោយផ្ទាល់ទៅកាន់បុគ្គលដែលត្រូវជាប់ឃុំ។ វាមានតម្លៃត្រឹមតែ ០.៩៩ដុល្លារ (បូករួមទាំងថ្លៃផ្ញើ) ហើយត្រូវបានដឹកជញ្ជូនដោយផ្ទាល់ទៅអ្នកដែលត្រូវជាប់ឃុំ។ បច្ចុប្បន្ន Flikshop ជាក្រុមហ៊ុនមានតម្លៃរាប់ម៉ឺនដុល្លារ ដែលដឹកជញ្ជូនកាតប៉ុស្តាល់ទៅកាន់រដ្ឋទាំង៥០ ហើយបានបម្រើសេវាកម្មសម្រាប់គ្រួសារជាង ១៧០,០០០ រួចមកហើយ។ ងាកទៅមើលដំណើរដើមទងរបស់ស្ថាបនិក និងកម្មវិធី Flikshop វិញ គឺអាជីវកម្មនេះកើតចេញពីបទពិសោធន៍ជីវិតពិតរបស់ Marcus Bullock ដែលជាស្ថាបនិក

  • ក្រសួងសេដ្ឋកិច្ច៖ ត្រីមាសទី១ ឆ្នាំនេះ បំណុលសាធារណៈរបស់កម្ពុជាមាន ៩.៨១ប៊ីលានដុល្លារ ស្ថិតក្នុងភាពអាចគ្រប់គ្រងបាននិងមានហានិភ័យទាប សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 22, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ បំណុលបរទេសរបស់កម្ពុជា មានប្រមាណ ៩.៨១ ប៊ីលានដុល្លារ ក្នុងនោះបំណុលទ្វេភាគី មានប្រមាណ ៦៨% និងបំណុលពហុភាគីមានប្រមាណ ៣២% ។ រាជរដ្ឋាភិបាលវាយតម្លៃថា ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន និងមានហានិភ័យកម្រិតទាបដដែល បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាពីកត្តាខាងក្រៅ ដែលកំពុងកើតមានក្តី នេះយើងយោងតាមព្រឹត្តិបត្រ ស្ថិតិបំណុលសាធារណៈកម្ពុជា ដែលចេញផ្សាយ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងចំណោមបំណុលជាង ៩.៨១ប៊ីលានដុល្លារនេះ កម្ពុជាជំពាក់ចិនប្រមាណ ៤១% ដែល, បារាំង

  • រដ្ឋាភិបាលឥណ្ឌា ប្រាប់ឱ្យក្រុមហ៊ុនប្រេងរបស់រដ្ឋ ទិញយកប្រេងឆៅតម្លៃថោកពីរុស្ស៊ីឱ្យបានច្រើន ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 22, 2022 Khmernote

    រដ្ឋាភិបាលឥណ្ឌា បានស្នើសុំក្រុមហ៊ុនប្រេងរបស់រដ្ឋ ឱ្យទាញយកបរិមាណប្រេងឆៅតម្លៃថោកពីប្រទេសរុស្ស៊ីឱ្យបានច្រើន នេះបើយោងទៅតាមប្រតិបត្តិករឧស្សាហកម្មប្រេង។ រដ្ឋា​ភិបាលបាន ស្នើឱ្យធ្វើបែបនេះ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី ទោះបីជាលោកខាងលិច រឹតបន្តឹងទណ្ឌកម្មលើទីក្រុងម៉ូស្គូក៏ដោយ។ គួរម្លឹកថា បណ្តាប្រទេសលោកខាងលិចបានព្យាយាមរារាំងសមត្ថភាពរបស់រុស្ស៊ីក្នុងការប្រើប្រាស់ការនាំចេញប្រេង និងឧស្ម័នដ៏ធំរបស់ខ្លួន ដើម្បីផ្តល់មូលនិធិដល់សង្រ្គាមនៅអ៊ុយក្រែន។ ការលេចចេញជារូបរាងរបស់ឥណ្ឌា ជាអ្នកទិញប្រេងធំរបស់រុស្ស៊ីមានសក្តានុពលក្នុងការដកខ្លួនចេញពីការដាក់ទណ្ឌកម្ម ខណៈប្រទេសផ្សេងទៀត រួមទាំងចិន និងទួរគី ក៏បានបង្កើនការទិញប្រេងពីរុស្ស៊ីផងដែរ បើទោះបីជាការនាំចេញរបស់ប្រទេសនេះនៅតែទាបជាងកម្រិតមុនសង្គ្រាមក៏ដោយ។ នាយកប្រតិបត្តិក្រុមហ៊ុនប្រេងមួយរបស់ឥណ្ឌាបាននិយាយថា ពួកគេត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយមន្ត្រីរដ្ឋាភិបាល ដើម្បីស្វែងរកវិធីដើម្បីបន្តការទិញ និងទាញយកអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃលើប្រេងរុស្ស៊ី។ ក្រុមហ៊ុន Indian Oil Corp 530965 ដែលជាកម្មសិទ្ធិរបស់រដ្ឋ កំពុងចរចារកិច្ចសន្យាផ្គត់ផ្គង់បន្ថែមទៀតជាមួយក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Rosneft Oil Co

  • តម្លៃនាំចេញស្រូវអង្ករកម្ពុជា កំពុងបន្តមានការកើនឡើង ខណៈវិបត្តិអសន្តិសុខស្បៀងសកលនៅតែបន្តអូសបន្លាយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 22, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួង​ព័ត៌មានបានឱ្យដឹងថា តម្លៃនាំចេញស្រូវអង្ករកម្ពុជា កំពុងបន្តមានការកើនឡើង ខណៈវិបត្តិអសន្តិសុខស្បៀង សកលនៅតែបន្តអូសបន្លាយ ដែលធ្វើឱ្យបរិមាណផ្គត់ផ្គង់អង្ករពីប្រទេសអ្នកផលិត ក៏មានការកើនឡើង និងតម្រូវការខ្ពស់ជាងមុន។ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា ហ៊ុន ឡាក់ បានឱ្យ ដឹងនៅថ្ងៃទី២១ ខែមិថុនាថា តម្លៃនាំចេញស្រូវអង្ករកម្ពុជាអាចនឹងត្រូវបានរំពឹងថាមានការ កើនឡើងបន្ថែម ដោយសារការរងផលប៉ះពាល់នៃវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលបាន ធ្វើឱ្យតម្លៃប្រេងឥន្ទនៈមានការប្រែប្រួល ហើយបញ្ហាអសន្តិសុខស្បៀងសកលក៏នៅតែ បន្តអូសបន្លាយ ចំណែកប្រទេសផលិតស្រូវសាលីមួយចំនួនក៏បានផ្អាកការនាំចេញរបស់ ខ្លួនផងដែរ ដែលនាំឱ្យតម្រូវការអង្ករដែលត្រូវបាននាំចេញពីប្រទេសអ្នកផលិតអង្ករផ្សេងទៀត ដូចជា កម្ពុជា ថៃ និងវៀតណាមជាដើម។ លោកឧកញ៉ាបន្តថា បើទោះបីជាបញ្ហាវិបត្តិសង្គ្រាមនៅអ៊ុយក្រែន កង្វះស្បៀងសកល និងការប្រែប្រួលនូវតម្លៃប្រេងឥន្ទនៈសកល បានជះឥទ្ធិពលជារួមទៅដល់សេដ្ឋកិច្ច

  • កំហុសរឿងលុយចំនួន ៤ ដែលត្រូវជៀសវាងដាច់ខាត ប្រសិនបើអ្នកចង់រួចផុតពីវិបត្តិសេដ្ឋកិច្ច គំនិតអប់រំ
    គំនិតអប់រំ
    គំនិតអប់រំ June 21, 2022 Khmernote

    ជាការពិតណាស់នៅពេលដែលមានវិបត្តិសេដ្ឋកិច្ចកើតឡើង មនុស្សភាគច្រើននឹងភ័យស្លន់ស្លោរ ភ័យខ្លាច និងថប់បារម្ភ រហូតបង្កើតនូវកំហុសក្នុងការចាយវាយ និងគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ។ ដូច្នេះហើយយើងត្រូវផ្លាស់ប្ដូរពីរឿងទាំងនោះ មកចេះរៀបចំផែនការសម្រាប់ខ្លួនឯង និងរបៀបគ្រប់គ្រងស្ថានការណ៍ ក៏ដូចជាហិរញ្ញវត្ថុ ដោយសារព័ត៌មាន Businessinsider បានបង្ហាញនូវកំហុសចំនួន ៤ ដែលយើងគ្រប់គ្នាគួរជៀសវាង ប្រសិនបើយើងចង់រួចផុតពីវិបត្តិសេដ្ឋកិច្ច៖ ១.លក់ភាគហ៊ុនចេញពីទីផ្សារ៖ ជាទូទៅអ្នកដែលវិនិយោគលើភាគហ៊ុន ភាគច្រើនតែងលក់ភាគហ៊ុនចេញនៅពេលដែលមានវិបត្តិសេដ្ឋកិច្ច ដើម្បីបានជាសាច់ប្រាក់យកមកទុកវិញ។ ប៉ុន្តែ​លោក Brendan Sheehan​ អ្នករៀបចំផែនការហិរញ្ញវត្ថុ បាននិយាយថា ការធ្វើបែបនេះ មិនប្រាកដថាយើងធ្វើត្រូវរហូតនោះទេ។ ជាក់ស្ដែងអ្នកវិនិយោគនោះ នឹង លក់ភាគហ៊ុនចេញនៅពេលវាឡើងថ្លៃដល់កំពូល ហើយទិញវិញនៅពេលវាចុះថោក ប៉ុន្តែតើពួកគេដឹងច្បាស់ទេថាតើពេលណាភាគហ៊ុនចុះថោក ហើយពួកគេប៉ាន់ស្មានដឹងទេថា ពួកគេអាចទិញភាគហ៊ុនមកវិញទាន់មុនពេលវាងើបឡើងឬទេ?