ព័ត៌មានចុងក្រោយ
  • គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត វាលវែង-អូរសោម ដល់ខេត្តកោះកុង សម្រេចបាន ៦៤%ហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 25, 2022 Khmernote

    គម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់ខេត្តកោះកុង គិតមកទល់ពេលនេះ សម្រេចបានជាង៦៤ភាគរយហើយ ដោយក្រុមការងារនឹងពន្លឿនការសា្ថបនាឱ្យ ហើយនៅពេលឆាប់ៗនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន១៩៧,៣៣គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់ខេត្តកោះកុង ជាលទ្ធផល គិតរហូតមកទល់ពេលនេះ ការសាងសង់ផ្លូវនេះសម្រេចបានជាង៦៤ភាគរយហើយ។ បច្ចុប្បន្ន ក្រុមហ៊ុនសាងសង់កំពុងបន្តការងារសាងសង់របស់ខ្លួនយ៉ាងសស្រាក់សស្រាំ ដើម្បីសម្រេចការងារ ឱ្យបានចប់ជាស្ថាពរតាមផែនការដែលបានគ្រោងទុក។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមទៀតថា ផ្លូវនេះគឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកដល់ការ

  • រុស្ស៊ីលែងភ័យរឿងមាសលក់មិនចេញ ខណៈស្វីសសម្រេចនាំចូលមាសរាប់តោនពីរុស្ស៊ី សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 24, 2022 Khmernote

    ប្រទេសស្វីស បាននាំចូលមាសពីរុស្ស៊ីជាលើកដំបូង ចាប់តាំងពីរុស្ស៊ីបានបើកការឈ្លានពានទៅលើអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo កាលពីថ្ងៃទី២២ ខែមិថុនា ថ្មីៗនេះ។ យោងតាមទិន្នន័យពីរដ្ឋបាលគយសហព័ន្ធស្វីស បានឱ្យដឹងថា មាសជាង ៣តោនត្រូវបានដឹកជញ្ជូនពីប្រទេសរុស្ស៊ីទៅប្រទេសស្វីសក្នុងខែឧសភា ដែលនោះ​ជា​ការ​ដឹក​ជញ្ជូនជាលើក​ដំបូង​ចាប់​តាំង​ពី​ខែ​កុម្ភៈមក។ ការនាំចេញនេះតំណាងឱ្យ ២% នៃការនាំចូលមាសទៅក្នុងមជ្ឈមណ្ឌលកែច្នៃមាសដ៏សំខាន់របស់ស្វីស ហើយមាសដែលបាននាំចូលនេះ​ត្រូវបានចុះបញ្ជីដោយគយស្វីសថា ជាមាសសម្រាប់ចម្រាញ់ ឬ កែច្នៃជាគ្រឿងអលង្ការផ្សេងៗ ខណៈប្រទេសស្វីស មានកន្លែងចម្រាញ់ និងកែច្នៃមាសធំៗចំនួនបួន ដែលរួមគ្នាគ្រប់គ្រងពីរភាគបីនៃមាសរបស់ពិភពលោក។ គួរបញ្ជាក់ផងដែរថា រុស្ស៊ី ជាប្រទេសស្តុកមាសដ៏ធំបំផុតទីប្រាំនៅលើពិភពលោក ហើយកាលពីខែមីនា ឆ្នាំ​២០២២ កន្លងទៅនេះ ឃ្លាំងស្តុកមាសមានតម្លៃជិត ១៤០ពាន់លានដុល្លារ ប៉ុន្តែមិនអាចលក់ ឬនាំចេញទៅប្រទេសណាមួយទេ

  • ក្រុមហ៊ុន Nike សម្រេចដើរចេញពីរុស្ស៊ីទាំងស្រុង បិទហាង និងលុបចោលកុងត្រាជាមួយនឹងក្រុមហ៊ុនហ្រ្វេនឆាយ ទាំងអស់ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 24, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ក្រុមហ៊ុន Nike ដែលជាយីហោដ៏ល្បីមួយលើពិភពលោក បានប្រកាសពីការចាកចេញពីប្រទេសរុស្ស៊ី។ ការចាកចេញនេះ ធ្វើឱ្យក្រុមហ៊ុន Nike បានក្លាយជាម៉ាកយីហោលោកខាងលិចចុងក្រោយគេបង្អស់ ដែលដើរចេញពីរុស្ស៊ី ចាប់តាំងពីប្រទេសនេះបានឈ្លានពានទៅលើអ៊ុយក្រែនកាលពីខែកុម្ភៈ។ សូមរម្លឹកថា ក្រុមហ៊ុនសម្លៀកបំពាក់កីឡាដ៏ធំរបស់សហរដ្ឋអាមេរិក បានបញ្ឈប់ការបញ្ជាទិញតាមអ៉ីនធឺណិត ហើយបានបិទហាងដែលខ្លួនមាននៅក្នុងប្រទេសរុស្ស៊ីកាលពីខែមីនា។ ទោះជាយ៉ាងណាក្ដីហាងដែលដំណើរការដោយដៃគូក្នុងស្រុកនៅបានបន្តដំណើរការ ប៉ុន្តែឥលូវក្រុមហ៊ុនកំពុងលុបចោលកិច្ចព្រមព្រៀងទាំងនោះ។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមហ៊ុន Nike បានសម្រេចចិត្តចាកចេញពីទីផ្សាររុស្ស៊ី ។ អាទិភាពរបស់យើង គឺដើម្បីធានាថាយើងកំពុងគាំទ្រយ៉ាងពេញទំហឹងដល់បុគ្គលិករបស់យើង ខណៈពេលដែលយើងកាត់បន្ថយប្រតិបត្តិការរបស់យើងដោយការទទួលខុសត្រូវក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។” គួរបញ្ជាក់ផងដែរថា Nike មានហាងច្រើនជាង ៥០នៅក្នុងប្រទេសរុស្ស៊ី ដែលប្រហែលមួយភាគបីត្រូវបានបិទ នេះបើយោងតាមគេហទំព័ររបស់ខ្លួន។ នៅក្នុងខែឧសភា

  • អ្នកជំនាញព្យាករណ៍ថា ការនាំចេញអង្ករកម្ពុជាក្នុងឆ្នាំ២០២២ អាចនឹងកើនដល់ ៧៥ម៉ឺនតោន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 24, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី២៣ ខែមិថុនា ម្សិលមិញនេះ បានឱ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជាបានព្យាករណ៍ថា ការនាំចេញអង្ករក្នុងឆ្នាំ ២០២២នេះ អាចសម្រេចបានចន្លោះពី ៧០ ទៅ៧៥ ម៉ឺនតោន មានកំណើនជាង ១០ម៉ឺនតោន បើធៀបនឹងឆ្នាំ២០២១។ មានប្រសាសន៍ក្នុងពិធី សម្ពោធម៉ាកសមូហភាព អង្ករក្រអូប និងអង្ករដំណើប នាព្រឹកថ្ងៃទី២៣ មិថុនា ២០២២ លោក ហ៊ុន ឡាក់ ប្រធានក្រុម ប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ថា ត្រឹមសប្តាហ៍ទី៣ នៃខែមិថុនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទ ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុនចំនួន៥៣ក្រុមហ៊ុន បានចំនួនប្រមាណជាង ៣១ម៉ឺនតោន

  • រឿងផ្ទួនៗ! មហាសេដ្ឋី Elon Musk ប្រកាសពីខាតបង់រាប់ពាន់លានដុល្លារ នៅរោងចក្រផលិតរថយន្តថ្មីរបស់ Tesla បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ June 23, 2022 Khmernote

    ទើបតែជួបរឿងរ៉ាវចម្រូងចម្រាសមកផ្ទួនៗ ឥលូវមហាសេដ្ឋី Elon Musk បានប្រកាសថា រោងចក្រផលិតរថយន្តថ្មីរបស់ក្រុមហ៊ុន Tesla Inc នៅរដ្ឋតិចសាស់ និងទីក្រុងប៊ែកឡាំង បានខាតបង់រាប់ពាន់លានដុល្លារ ខណៈដែលពួកគេតស៊ូក្នុងការបង្កើនផលិតកម្ម ដោយសារតែកង្វះខាតថ្ម និងបញ្ហាកំពង់ផែចិន។ នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ នាយកប្រតិបត្តិរូបនេះ បាននិយាយថា រោងចក្រ Telsa នៅរដ្ឋតិចសាស់ ផលិតរថយន្តបានចំនួនតិចតួចប៉ុណ្ណោះ ដោយសារតែបញ្ហាប្រឈមក្នុងការជំរុញការផលិតអាគុយប្រភេទ “4680” ថ្មី និងឧបករណ៍ដើម្បីផលិតអាគុយប្រភេទ “2170” ជាប់គាំងនៅក្នុងកំពង់ផែក្នុងប្រទេសចិន។ ទន្ទឹមនឹងដែរ Musk បានបន្ថែមថា ការបិទនៅក្នុងទីក្រុងសៀងហៃដោយសារជំងឺកូវីដ-១៩ ពិតជាលំបាកខ្លាំងណាស់ សម្រាប់ក្រុមហ៊ុន Telsa

  • ផ្លូវជាតិលេខ៤ បន្តិចទៀតស្រួលជិះហើយ ខណៈគម្រោងស្ថាបនាពង្រីក និងជួសជុលថែទាំដែលចំណាយ ១១០លានដុល្លារសម្រេចបាន ១៥%ហើយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 23, 2022 Khmernote

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីនៃក្រសួងសាធារណការ និងដឹកជញ្ជូន​ បានឱ្យដឹងថា គិតមមកទល់ពេលនេះ គម្រោងស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤ ដែលត្រូវបែងចែកជា ៧កញ្ចប់សាសង់ ក្នុង ៣កញ្ចប់សម្រេចបាន ១៥%ហើយ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ឱ្យដឹងនៅក្នុង ឱកាសដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងស្ថាបនាពង្រីក និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (គម ១៩ + ៧០០) និងបញ្ចប់នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (គ.ម២១៥+៨០០) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ នៅថ្ងៃពុធ

  • ថ្មីមិនចាញ់ចាស់! ហាង McDonald’s ថ្មី នៅរុស្ស៊ីល្បីខ្លាំង គ្រាន់បើកដំណើរការដំបូង លក់ប៊ឺហ្គឺអស់ដល់ទៅ ១២ម៉ឺនដុំ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម June 23, 2022 Khmernote

    ហាង McDonald’s ថ្មីនៅក្នុងប្រទេសរុស្ស៊ីដែលបានប្ដូរឈ្មោះទៅជា “Vkusno & tochka” ហាក់ដូចជាចាប់ផ្ដើមល្បីខ្លាំងមិនចាញ់យីហោចាស់ ខណៈនៅថ្ងៃបើកដំណើរការដំបូង បានលក់ប៊ឺហ្គឺអស់ដល់ទៅ ១២០,០០០ដុំ នេះបើយោងតាមការបញ្ជាក់របស់លោក Oleg Paroev នាយកប្រតិបត្តិយីហោថ្មីនេះ និងជាអតីតនាយកប្រតិបត្តិនៃ McDonald’s រុស្ស៊ី។ លោក Oleg Paroev បានប្រាប់រ៉យទ័រនៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា “យើងមិនដែលឃើញប្រាក់ចំណូលប្រចាំថ្ងៃច្រើនបែបនេះទេ ចាប់តាំងពី McDonald’s បានបើកនៅក្នុងប្រទេសរុស្ស៊ីមក”។ ភោជនីយដ្ឋាន McDonald’s ដែលត្រូវបានប្តូរឈ្មោះថ្មី មានលក្ខណៈពិសេស ដោយផ្លាស់ប្តូរផ្លាកសញ្ញា ឡូហ្គោ និងឯកសណ្ឋាន នេះបើយោងតាមសារព័ត៌មាន Insider’s

  • លោក Joe Biden អំពាវនាវឱ្យផ្អាកគិតពន្ធលើប្រេងសាំងរយៈពេល ៣ខែ ខណៈអតិផរណាកំពុងបន្តកើនឡើង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច June 23, 2022 Khmernote

    ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានអំពាវនាវឱ្យផ្អាកគិតពន្ធលើប្រេងសាំងរយៈ ៣ខែ ខណៈពេលដែលអតិផរណាកំពុងបន្តកើនឡើង នេះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK។ សេតវិមានបានប្រកាសកាលពីថ្ងៃពុធថា លោក Biden កំពុងអំពាវនាវឱ្យសភាចាត់វិធានការ ដើម្បីផ្តល់ការសង្គ្រោះដល់អ្នកប្រើប្រាស់អាមេរិកដែលរងការវាយប្រហារដោយ “ការដំឡើងតម្លៃរបស់លោកពូទីន”។ សំណើដើម្បីផ្អាកការយកពន្ធលើប្រេងសាំង ១៨សេនក្នុងមួយហ្គាឡុងរហូតដល់ខែកញ្ញានេះ បានកើតឡើងបន្ទាប់ពីតម្លៃប្រេងសាំងជាមធ្យមនៅសហរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺ ចំនួន ៦ដុល្លារ ក្នុងមួយហ្គាឡុងក្នុងខែនេះ ខ្ពស់ជាង ៦០%កាលពីឆ្នាំមុន។ គួរបញ្ជាក់ថា ការអំពាវនាវរបស់លោក Biden នេះ គឺក្នុងគោលបំណង ដើម្បីសម្រាលបន្ទុកមួយចំនួនដែលប្រជាជនអាមេរិកកំពុងត្រូវការនៅក្នុងរដូវក្ដៅនេះ​។ ប៉ុន្តែអ្នកជំនាញខ្លះនិយាយថា ការព្យួរពន្ធនឹងមានផលប៉ះពាល់តិចតួចលើតម្លៃនៅកន្លែងស្តុក ដែលជំរុញឱ្យមានការរំពឹងទុកថា លោក