ព្រឹត្តិការណ៍ជិះកង់ដ៏ធំអស្ចារ្យជាងគេចម្ងាយ រាជធានីភ្នំពេញ ទៅកាន់ទឹកដីអច្ឆរិយក្រុងអង្គរ
Boostrong June 22, 2022 Khmernote

ស្តាប់លឺក៏ញាក់សាច់ដែរ ចំងាយ ៣១៨គីឡូម៉ែត្រ ដោយជិះកង់ត្រឹមតែ២ថ្ងៃប៉ុណ្ណោះ ជាមួយប៊ូសស្ត្រង។ ក្នុងមហាព្រឹត្តការណ៍ដ៏អស្ចារ្យនេះ មានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់កំពូលអ្នកជិះកង់ចំងាយឆ្ងាយ ដោយព្រឹត្តការណ៍នេះ បានរៀបចំឡើងក្រុមហ៊ុនភេសជ្ជៈប៊ូវកំលាំង ប៊ូសស្ត្រង លំដាប់ពិភពលោក(BOOSTRONG RID ADVENTURE) ។ ចាប់ផ្តើមចេញពីស្ថានីយ៍ប្រេង សូគីមិច ជ្រោយចង្វារ នៅថ្ងៃទី ២៥ ខែមិថុនា ២០២២ វេលាម៉ោង ៤កន្លះព្រឹកទាបភ្លឺ នេះហើយ តាមផ្លូវជាតិ៦អា ឆ្ពោះទៅកាន់ទឹកដីអង្គរអច្ឆរិយ ខេត្តសៀមរាប។

មហាព្រឹត្តិការណ៍ការដ៏កំរនេះ លោកអ្នកក៏អាចចូលរួម អមដំណើរជិះកង់ជាមួយគ្នា និងពិសារប៊ូសស្ត្រង ដោយមិនចាំបាច់ចុះឈ្មោះវត្តមាន ក្នុងតារាងក៏បានដែរ។ ថ្ងៃទី២៥ ខែមិថុនា ២០២២ ក្នុងព្រឹត្តការណ៍នេះផងដែរ ក្រុមហ៊ុនភេសជ្ជៈប៊ូវកំលាំងបានកំណត់ទីតាំងចាប់ផ្តើម និង ទីតាំងឈប់សម្រាក ដើម្បីទទួលភោជនីអាហារសម្រន់ ពេលព្រឹក ថ្ងៃត្រង់ និង អាហារពេលល្ងាច តាមគោលដៅកំណាត់ ជាង១០ទីតាំង ដោយលោកអ្នកអាចមានឱកាសថតរូប ផ្តិតយករូបភាព ដ៏ស្រស់ស្អាតផងដែរ។ សម្រាប់ថ្ងៃទី២៦ ខែមិថុនា ការចេញដំណើរកំណត់ សណ្ឋាគារ សុខាសៀមរាប ទៅកាន់ក្រុងអង្គរ ដោយជិះជុំវិញប្រាសាទ ចំងាយ ៣៣គីឡួម៉ែត្រ រួចញុំាអាហារពេលព្រឹកនៅសណ្ឋាគារវិញ ដល់ពេលថ្ងៃត្រង់ញុំាអាហារ និង ភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងជុំគ្នាម្តងទៀតនៅភោជនីយ៍ដ្ឋានម្លប់ឫស្សី ដើម្បីបិទកម្មវិធីក្នុងមហាព្រឹត្តិការណ៍ការនេះ។

តោះចាំអីទៀត! អញ្ជើញចូលរួមទាំងអស់គ្នា ដើម្បីបង្កើនចំណងមិត្តភាព និងជាឱកាសសាងមិត្តភាពថ្មីៗ ពិសេសបំផុតនោះគឺលោកអ្នកនិងបានទទួលទាន រសជាតិដ៏វិសេសវិសាល និងភេសជ្ជៈប៉ូវកំលាំងប៊ូសស្ត្រងលំដាប់ពិភពលោក ដែលឈ្នះមេដាយមាស ៤ឆ្នាំផ្ទួនៗ ផងដែរ។