- បុគ្គលជោគជ័យបុគ្គលជោគជ័យ July 4, 2022 Khmernote
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឧបករណ៍កែច្នៃជាគ្រឿងយន្តពាក់កណ្តាលស្វ័យប្រវត្តិសម្រាប់បម្រើឱ្យវិស័យកសិកម្មត្រូវបានកូនខ្មែរចេះច្នៃប្រឌិតឡើង ងាយស្រួលក្នុងការប្រើប្រាស់ និងបានផ្តល់ផលប្រយោជន៍ទៅ ដល់កសិករ ដែលកំពុងដាំដុះ និងថែទាំដំណាំឧស្សាហកម្មបានគ្រប់ប្រភេទ។ ក្នុងសកម្មភាពកែច្នៃឧបករណ៍បម្រើឱ្យផ្នែកកសិកម្មនៅភូមិត្នោតថ្មី ឃុំសំអាងស្រុកថាឡា បរិវ៉ាត់ ខេត្តស្ទឹងត្រែងថ្ងៃទី០៤ ខែកក្កដា លោក ហេង លាងពៅ បានបញ្ជាក់ថា ឧបករណ៍នេះសម្រាប់ប្រើបាញ់ថ្នាំសម្លាប់សត្វល្អិត និងថ្នាំបំប៉នទៅលើដំណាំ ព្រោះបច្ចុប្បន្នកសិករយើងមានដីចម្ការធំៗបានដាំដំណាំឧស្សាហកម្មច្រើនប្រភេទ មានដូចជាកៅស៊ូ ស្វាយចន្ទី ស្វាយកែវល្មៀតដំឡូងមី ជាដើមហើយពួកគាត់អាចបញ្ជាទិញយកទៅប្រើប្រាស់សម្រាប់ថែទាំដំណាំបានស្រួល ។ លោកបន្តថា ដោយសារតែភាពលំបាកកន្លងមកទើបរិះរកបច្ចេកទេសកែច្នៃឧបករណ៍នេះសម្រាប់ប្រើប្រាស់បាន សម្រេចជោគជ័យ និងមានកសិករយើងមួយចំនួន បានទិញយកទៅប្រើរួចមកហើយដែរ។ ជាងនេះទៀត អាចរកប្រាក់ចំណូលបាន ពីការទៅស៊ីឈ្នួលបាញ់ថ្នាំលើដំណាំឱ្យកសិករផ្សេងៗទៀត ដោយមិនបាច់ចំណាយពេលវេលាយូរក្នុងការបាញ់ថ្នាំ និងចៀសវាងបានពីផលប៉ះពាល់ផ្នែកសុខភាពផងដែរ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 4, 2022 Khmernote
រដ្ឋាភិបាលកូរ៉េខាងត្បូងបានចាប់ផ្ដើមមិនពន្ធលើការនាំចូលសាច់ជ្រូក ខណៈពេលដែលប្រទេសកំពុងមានបញ្ហាអតិផរណា ដោយកាលពីថ្ងៃព្រហស្បតិ៍សាច់ជ្រូកចំនួន ៥០,០០០តោន ត្រូវបាននាំចូលប្រទេសមួយនេះក្រោមពន្ធសូន្យ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា នេះជាលើកដំបូងក្នុងរយៈពេល ១១ឆ្នាំដែលក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េ ណែនាំកូតាពន្ធលើសាច់ជ្រូក និងអនុញ្ញាតឱ្យមានការនាំចូលទំនិញមួយចំនួនដោយមិនបង់ពន្ធ ឬក្នុងអត្រាពន្ធទាប។ ជាមួយនឹងពន្ធសូន្យនេះ ក្រសួងបានព្យាករណ៍ថា តម្លៃផលិតកម្មសាច់ជ្រូកនឹងធ្លាក់ចុះដល់កម្រិតពី ១៨.៤-២០ ភាគរយ ខណៈអត្រាពន្ធលើសាច់ជ្រូកនាំចូល គឺប្រហែល ២២.៥- ២៥%។ ក្រៅពីសាច់ជ្រូក រដ្ឋាភិបាលកូរ៉េនឹងមិនយកពន្ធលើទំនិញ ៦មុខទៀត រួមមាន ប្រេងផ្កាឈូករ័ត្ន និងស្រូវសាលី។ បើតាមអ្នកឃ្លាំមើលឧស្សាហកម្ម ការកើនឡើងនៃតម្លៃសាច់ជ្រូកនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានជំរុញដោយការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 4, 2022 Khmernote
ប្រជាជនវៀតណាម បាននាំគ្នាកាត់បន្ថយការបរិភោគសាច់ជ្រូក ហើយប្ដូរទៅបរិភោគសាច់ផ្សេងៗទៀតដូចជា សាច់មាន់ និងស៊ុតជាដើម នៅក្នុងប៉ុន្មានខែថ្មីៗនេះ ដោយសារតម្លៃកើនឡើង។ យោងតាមការស្ទង់មតិរបស់ VnExpress លើកសិដ្ឋានចិញ្ចឹមសត្វនៅចុងខែមិថុនា បានរកឃើញថា តម្លៃជ្រូករស់បានឡើងដល់ ៦០,០០០ដុង (២.៥៧ដុល្លារ) ក្នុងមួយគីឡូក្រាម។ កសិករភាគច្រើនបានឲ្យដឹងថា តម្លៃបានឡើងថ្លៃដោយសារតម្លៃចំណីសត្វឡើងថ្លៃ ខណៈតម្លៃជ្រូកទើបកើតក៏បានកើនឡើង ២០% ដែរ បើធៀបនឹងពីរខែមុន។ ក្រៅពីចំណីឡើងថ្លៃ ការដឹកជញ្ជូន និងការលក់ភាគហ៊ុនរបស់កសិដ្ឋានចិញ្ចឹមជ្រូកក្នុងស្រុកមួយចំនួនបន្ទាប់ពីការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក ក៏បានបង្កើនតម្លៃសាច់ជ្រូកដែរ ដោយសារកត្តានេះនឹងធ្វើឱ្យមានការកាត់បន្ថយការផ្គត់ផ្គង់។ អ្នកស្រី Ngoc Thao អ្នករស់នៅទីក្រុងហូជីមិញ បានឱ្យដឹងថា តម្លៃសាច់ជ្រូកឡើងថ្លៃខ្លាំង សូម្បីតែសាច់ជ្រូកក្រក និងសាច់ភ្លៅដែលមានតម្លៃថោក
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 4, 2022 Khmernote
អ៉ីស្រាអែល ត្រូវបានគេចាត់ទុកថាជាប្រទេសដែលរីកចម្រើនខ្លាំងខាងវិស័យកម្ម និងឈានមុខគេលើពិភពលោកលើវិស័យនេះ ហើយថ្មីៗនេះ អ៉ីស្រាអែលបានបង្ហាញគោលបំណងជួយលើវិស័យកសិកម្ម អ្នកជំនាញ និស្សិត និងកសិករកម្ពុជា តាមរយៈគម្រោងជាច្រើន។ ជាក់ស្ដែងកាលពីចុងខែមិថុនា ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Orna SAGIV ឯកអគ្គរដ្ឋទូតទើបត្រូវបានតែងតាំងថ្មីនៃរដ្ឋអ៉ីស្រាអែល (State of Israel) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។ លោកជំទាវ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីពីកម្មវត្ថុនៃដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា និងជាពិសេសមកជួបឯកឧត្តមរដ្ឋមន្រ្តី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ។ ជំនួបពិភាក្សាប្រើពេលជិតមួយម៉ោង ដោយភាគីទាំងពីរបានលើកយកប្រធានបទសំខាន់ៗទាក់ទងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តការលើវិស័យកសិកម្ម មកពិភាក្សាក្នុងនោះមាន ៖ ១- ការបណ្តុះបណ្តាលធនធានមនុស្ស
- បុគ្គលជោគជ័យបុគ្គលជោគជ័យ July 2, 2022 Khmernote
ឆ្នាំ២០២២ នេះ អាចនិយាយបានថា មិនមែនជាឆ្នាំដែលសំណាង ឬ ល្អ សម្រាប់មហាសេដ្ឋីមានបំផុតនៅលើពិភពលោកឡើយ ពោលគឺមហាសេដ្ឋីជាច្រើនហាក់ដូចជាយីអ៊ុនដាក់ ដោយក្រុមហ៊ុនជួបបញ្ហា ធ្វើឱ្យម្នាក់ៗបាត់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាច្រើន។ ជាក់ស្ដែង យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា ត្រឹមឆមាសទី១ នៃឆ្នាំ២០២២ នេះ អ្នកមានបំផុតទាំង ៥០០នាក់ របស់ពិភពលោកបានបាត់បង់ ១.៤ ទ្រីលានដុល្លារ។ ការធ្លាក់ចុះដ៏ច្រើនសន្ធឹកនេះ គឺជាការធ្លាក់ចុះដ៏ខ្លាំងបំផុតដែលមិនធ្លាប់មានពីមុនមកសម្រាប់មហាសេដ្ឋីលំដាប់ពិភពលោក។ ទ្រព្យសម្បត្តិរបស់ Elon Musk ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជិត ៦២ ពាន់លានដុល្លារ ខណៈ Jeff
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 2, 2022 Khmernote
តម្លៃប្រេងសាំងរបស់ប្រទេសវៀតណាមបានធ្លាក់ចុះពី ០.៣% ទៅ ១.៣ភាគរយ កាលពីថ្ងៃសុក្រ ដែលជាការធ្លាក់ចុះលើកដំបូង បន្ទាប់ពីការកែតម្រូវការកើនឡើងជាប់ៗគ្នាចំនួន ៧ដង ចាប់តាំងពីថ្ងៃទី១២ ខែមេសា មក។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress តម្លៃប្រេងសាំងដ៏ពេញនិយម RON 95 ធ្លាក់ចុះចំនួន ១១០ ដុង មកត្រឹម ៣២.៧៦០ដុង (ប្រមាណ ១.៤១ដុល្លារ) ក្នុងមួយលីត្រ ខណៈឥន្ធនៈជីវៈ E5 RON 92 ធ្លាក់ចុះ ៤១០ ដុង មកត្រឹម ៣០.៨៩០ ដុង
- អាជីវកម្មអាជីវកម្ម July 2, 2022 Khmernote
ចេកពងមាន់គឺជាដំណាំមួយប្រភេទ ដែលប្រជាពលរដ្ឋខេត្តប៉ៃលិននិយមចូលចិត្តដាំ ព្រមទាំងបាននិងកំពុងទទួលបានផលល្អប្រសើរ។ នៅទូទាំងខេត្តប៉ៃលិនមានប្រជាពលរដ្ឋចំនួន ៣១ គ្រួសារ បានប្រកបរបរដាំចេកពងមាន់ នៅលើផ្ទៃដី ចំនួន ១០៦ ហិកតា នេះដោយយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ ប្អូនប្រុស ធឿន ធា ប្រជាកសិកររស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបញ្ជាក់ថា ៖ “ខ្ញុំបានប្រកបរបរដាំដំណាំចេកពងមាន់នេះអស់រយៈជាង១ឆ្នាំមក ហើយផលក៏បានហុចមកល្អប្រសើរដែរ។ បច្ចុប្បន្នខ្ញុំបានដាំដំណាំចេកពងមាន់នេះនៅលើផ្ទៃដី ចំនួន ១១ ហិកតាកន្លះ និងមានចេកពងមាន់ចំនួន ២៥ ០០០គុម្ព ដោយក្នុងនោះចេកពងមាន់ដែលកំពុងប្រមូលផលមានចំនួន ១ ហិកតាកន្លះ និងចេកដែលទើបនឹងដាំថ្មីចំនួន
- អាជីវកម្មអាជីវកម្ម July 1, 2022 Khmernote
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឱ្យដឹងថា ក្រុមហ៊ុន Apple Inc បានដំឡើងតម្លៃលើទូរស័ព្ទ iPhone របស់ខ្លួននៅក្នុងប្រទេសជប៉ុនជិតមួយភាគប្រាំនៃតម្លៃដើម ខណៈដែលប្រទេសជប៉ុនកំពុងទប់ទល់នឹងការធ្លាក់ចុះ រូបិយប័ណ្ណយ៉េន និងអតិផរណាកើនឡើង។ គេហទំព័ររបស់ក្រុមហ៊ុន Apple បានបង្ហាញថា ទូរស័ព្ទម៉ូដែល iPhone 13 ដែលនាំចូលដោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា ឥឡូវនេះមានតម្លៃ ១១៧,៨០០ យ៉េន (៨៧០ដុល្លារ) បើប្រៀបធៀបទៅនឹង ៩៩,៨០០ យ៉េនកាលពីមុន។ គួរបញ្ជាក់ផងដែរថា ការចំណាយកាន់តែខ្ពស់នៃទូរស័ព្ទ iPhone ដែលគ្របដណ្តប់ទីផ្សារស្មាតហ្វូនរបស់ប្រទេសជប៉ុន បានកើតឡើងនៅពេលដែលអ្នកប្រើប្រាស់កំពុងជួបប្រទះនឹងបញ្ហាការដំឡើងតម្លៃសម្រាប់តម្រូវការរស់នៅប្រចាំថ្ងៃ៕ អត្ថបទ៖










