ក្រុមហ៊ុន Apple បានដំឡើងថ្លៃលើទូរស័ព្ទ iPhone នៅក្នុងប្រទេសជប៉ុន ខណៈប្រទេសនេះកំពុងជួបវិបត្តិធំៗ ២
អាជីវកម្ម July 1, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឱ្យដឹងថា ក្រុមហ៊ុន Apple Inc បានដំឡើងតម្លៃលើទូរស័ព្ទ iPhone របស់ខ្លួននៅក្នុងប្រទេសជប៉ុនជិតមួយភាគប្រាំនៃតម្លៃដើម ខណៈដែលប្រទេសជប៉ុនកំពុងទប់ទល់នឹងការធ្លាក់ចុះ រូបិយប័ណ្ណយ៉េន និងអតិផរណាកើនឡើង។

គេហទំព័ររបស់ក្រុមហ៊ុន Apple បានបង្ហាញថា ទូរស័ព្ទម៉ូដែល iPhone 13 ដែលនាំចូលដោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ា ឥឡូវនេះមានតម្លៃ ១១៧,៨០០ យ៉េន (៨៧០ដុល្លារ) បើប្រៀបធៀបទៅនឹង ៩៩,៨០០ យ៉េនកាលពីមុន។

គួរបញ្ជាក់ផងដែរថា ការចំណាយកាន់តែខ្ពស់នៃទូរស័ព្ទ iPhone ដែលគ្របដណ្តប់ទីផ្សារស្មាតហ្វូនរបស់ប្រទេសជប៉ុន បានកើតឡើងនៅពេលដែលអ្នកប្រើប្រាស់កំពុងជួបប្រទះនឹងបញ្ហាការដំឡើងតម្លៃសម្រាប់តម្រូវការរស់នៅប្រចាំថ្ងៃ៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia