ព័ត៌មានចុងក្រោយ
  • បុគ្គល ៣រូប បោះបង់ភាពសប្បាយក្នុងវ័យកុមារភាពចាប់ផ្ដើមអាជីពតាំងពីអាយុ ១៣ឆ្នាំ ឥលូវម្នាក់ៗសុទ្ធតែជាមហាសេដ្ឋីលំដាប់ពិភពលោក បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ July 11, 2022 Khmernote

    ជាទូទៅក្មេងដែលមានអាយុចន្លោះពី ៨ ទៅ ១៣ឆ្នាំ តែងតែចំណាយពេលប្រចាំថ្ងៃរបស់ពួកគេជិះកង់ និងលេងហ្គេម បន្ទាប់ពីការរៀនសូត្រ ប៉ុន្តែនេះមិនមែនជាជីវិតកុមារភាពរបស់មហាសេដ្ឋី Ray Dalio, Bill Gates និង Jack Dorsey នោះទេ។ មហាសេដ្ឋីទាំង ៣រូបនេះ មិនបានប្រើជីវិតដូចក្មេងដទៃទេ ពោលគឺក្នុងវ័យនោះ ពួកគាត់បានចាប់ផ្ដើមចូលប្រលូកក្នុងការចាប់ផ្ដើមអាជីវកម្មទៅហើយ។ ស្ដាប់ទៅអាចជារឿងដែលមិនគួរឱ្យជឿ ឬ មិនអាចទៅរួច តែវាជាការពិតហើយខាងក្រោមនេះជារបៀបដែលមហាសេដ្ឋី ៣រូបខាងលើចាប់ផ្ដើមអាជីពរបស់ពួកគេ៖ -មហាសេដ្ឋី Ray Dalio ៖ លោក Ray Dalio ត្រូវបានគេណែនាំឱ្យចូលផ្សារហ៊ុននៅអាយុ

  • ម្ដងទិញម្ដងអត់! ឥលូវ Twitter ជួលក្រុមហ៊ុនច្បាប់អាមេរិកចំនួន ៣ ដើម្បីប្ដឹងមហាសេដ្ឋី Elon Musk អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 11, 2022 Khmernote

    Twitter បានជួលក្រុមហ៊ុនច្បាប់អាមេរិក Wachtell ,Lipton, Rosen & Katz LLP ដើម្បីប្ដឹងលោក Elon Musk និងបង្ខំឱ្យមហាសេដ្ឋីរូបនេះ បញ្ចប់ការទិញក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងតម្លៃចំនួន ៤៤ពាន់លានដុល្លារ នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះ។ តាមប្រភពដែលដឹងពីបញ្ហានេះបាននិយាយថា Twitter គ្រោងនឹងដាក់ពាក្យបណ្តឹងនៅដើមសប្តាហ៍នេះនៅ Delaware។ ទោះយ៉ាងណាក្ដី Twitter បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ហើយក្រុមហ៊ុនច្បាប់មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ដូចគ្នា។ គួរបញ្ជាក់ផងដែរថា លោក Elon Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla កាលពីថ្ងៃសុក្រ ទី០៩ ខែកក្កដា

  • អារ៉ាប៊ីសាអូឌីត ប្រទេសផលិតប្រេងធំជាងគេរបស់ពិភពលោក នឹងដំឡើងថ្លៃប្រេងសម្រាប់អ្នកទិញនៅតំបន់អាស៊ីចាប់ពីខែក្រោយនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 11, 2022 Khmernote

    អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសផលិតប្រេងធំជាងគេរបស់ពិភពលោក ថ្មីៗនេះបានប្រកាសថា ខ្លួននឹងដំឡើងថ្លៃប្រេងសម្រាប់អ្នកទិញនៅតំបន់អាស៊ី ដោយការដំឡើងថ្លៃនេះ នឹងចាប់ផ្ដើមនៅខែក្រោយ។ ក្រុមហ៊ុន Saudi Aramco អ្នកផលិតប្រេងរបស់រដ្ឋនឹងដំឡើងតម្លៃប្រេងឆៅប្រភេទ Arab Light ក្នុងខែសីហាចំនួន ៩.៣០ដុល្លារក្នុងមួយបារ៉ែល លើសពីតម្លៃស្តង់ដារក្នុងតំបន់។ ការដំឡើងតម្លៃមកចំនួននេះ មានន័យថាតម្លៃរបស់អ្នកផលិតប្រេងដ៏ធំបំផុតមួយរបស់ពិភពលោក បានហក់ឡើងខ្ពស់ហួសពីប្រទេសផ្សេងទៀតនៅមជ្ឈិមបូព៌ា ដែលស្ទើរតែលើសពីកម្រិតខ្ពស់កាលពីមុនគឺ ៩.៣៥ ក្នុងមួយបារ៉ែលក្នុងខែឧសភា។ ជាមួយគ្នានេះដែរ វាគឺជាការកើនឡើងមួយទៀតនៃតម្លៃនៅឆ្នាំនេះ ដោយសារអ្នកផលិតប្រេងបានជួបការលំបាកក្នុងការបំពេញតម្រូវការនៅឆ្នាំនេះ ចំពេលមានការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងប្រេងរុស្ស៊ី។ គួរបញ្ជាក់ថា តម្លៃប្រេងរបស់អារ៉ាប៊ីសាអូឌីតសម្រាប់អាស៊ី បានកើនឡើងជាង ៧ដុល្លារចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅចុងខែកុម្ភៈ នេះបើយោងតាម ​​​​Bloomberg៕ អត្ថបទ​៖ លីនី ប្រភព៖

  • ទោះត្រូវរឹតត្បិតគ្រប់កន្លែង តែរុស្ស៊ីនៅតែអាចនាំចេញប្រេងបាន​ ហើយត្រឹមតែ ៣ខែទទួលបានចំណូលដល់ទៅ ២៤ពាន់លានដុល្លារពីការលក់ទៅឱ្យចិន និងឥណ្ឌា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 11, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo​ បានឱ្យដឹងថា ត្រឹមរយៈពេលតែ ៣ខែ ប្រទេសរុស្ស៊ីអាចរកចំណូលបាន ២៤ពាន់លានដុល្លារពីការលក់ថាមពលទៅឱ្យប្រទេសឥណ្ឌា និងចិន ទោះបីជាត្រូវបានដាក់ទណ្ឌកម្មជុំទិស ដោយសារការលុកលុយទៅលើប្រទេសអ៊ុយក្រែនក៏ដោយ។ តាមប្រភពដដែល ប្រទេសចិនបានចំណាយប្រាក់ ១៨.៩ពាន់លានដុល្លារលើប្រេងឧស្ម័ន និងធ្យូងថ្មរបស់រុស្ស៊ី ក្នុងរយៈពេល ៣​ខែ គិតត្រឹមចុងខែឧសភា ដែលចំនួននេះ ស្ទើរតែទ្វេដងនៃចំនួនដែលខ្លួនបានទិញកាលពីឆ្នាំមុន ខណៈដែលឥណ្ឌាបានចំណាយ ៥.១ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានេះ។ សរុបមក រុស្ស៊ីរកបានប្រាក់ចំណូលបន្ថែមចំនួន ១៣ពាន់លានដុល្លារពីប្រទេសឥណ្ឌា និងការទិញទំនិញថាមពលរបស់ចិន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាមួយគ្នានេះដែរ Bloomberg Economics បានព្យាករណ៍ថា នៅឆ្នាំនេះ រុស្ស៊ីនឹងរកបាន ២៨៥

  • មិនធម្មតាទេ! រៀនចិញ្ចឹមចង្រិតតែតាមយូធូបសោះ ធ្វើឱ្យកសិករខ្មែរម្នាក់អាចរកចំណូលបានក្រែលពីការលក់ចង្រិតពី ១០០គីឡូ ទៅ ១តោនក្នុងមួយថ្ងៃ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 9, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមចង្រិតមួយកន្លែងនៅខេត្តតាកែវ កំពុងបង្កើនការចិញ្ចឹម ខណៈដែលសត្វប្រភេទនេះ កំពុងពេញនិយមបរិភោគរបស់ប្រជាពលរដ្ឋខ្មែរ និងមានភាពងាយស្រួលចិញ្ចឹមទៀតផង ។ លោក ញឿក ភារម្យ ជាម្ចាស់កសិដ្ឋានចិញ្ចឹមចង្រិត ស្ថិតឃុំបារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានចាប់ផ្ដើមចិញ្ចឹមចង្រិតរយៈពេល ១២ឆ្នាំហើយ ដោយដំបូងរៀនពីយូធូប និងស្រាវជ្រាវតាមជាក់ស្តែង គឺរៀនបណ្ដើរចិញ្ចឹមបណ្ដើរ។ លោកបន្ដថា មកដល់បច្ចុប្បន្ន បានពង្រីកការចិញ្ចឹមចង្រិតរហូត ដល់៤០០ទ្រុងហើយ ដែលអាចលក់ចេញបានចន្លោះ ១០០គីឡូក្រាម ទៅ ១តោនក្នុងមួយថ្ងៃ ដោយក្នុងមួយគីឡូតម្លៃចន្លោះពី១២៥០០ រៀល ទៅ១៣០០០រៀល ភាគច្រើនលក់នៅក្នុងខេត្តតាកែវ និងនាំទៅលក់នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ

  • Elon Musk ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងទិញ Twitter ចំនួន ៤៤ពាន់លានដុល្លារហើយ បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ
    បុគ្គលជោគជ័យ July 9, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់សារពត៌មាន yahoo ចេញផ្សាយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ នេះ បានឱ្យដឹងថា មហាសេដ្ឋី Elon Musk បានដកខ្លួនចេញពីកិច្ចព្រមព្រៀង Twitter ចំនួន ៤៤ពាន់លានដុល្លារហើយ។ អ្នកមានបំផុតលើលោករូបនេះ បាននិយាយកាលពីល្ងាចថ្ងៃសុក្រថា គាត់កំពុងបញ្ចប់កិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លាររបស់គាត់ដើម្បីទិញ Twitter ដោយសារតែក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ បានបរាជ័យក្នុងការផ្តល់ព័ត៌មានអំពីគណនីក្លែងក្លាយនៅលើវេទិកា។ ជាមួយគ្នានេះដែរ មេធាវីរបស់ Musk បាននិយាយនៅក្នុងឯកសារមួយថា Twitter បានបរាជ័យ ឬបដិសេធមិនឆ្លើយតបទៅនឹងសំណើជាច្រើនសម្រាប់ព័ត៌មានអំពីគណនីក្លែងក្លាយ ឬ spam នៅលើវេទិកា ដែលជាមូលដ្ឋានគ្រឹះសម្រាប់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន។ គួរបញ្ជាក់ផងដែរថា មុនពេលសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀង

  • ក្រុមហ៊ុន ១ ដែលបង្កើតដោយកូនខ្មែរ មានសមត្ថភាពនាំចេញសាច់ទុរេនជាង ១២០តោនទៅទីផ្សារចិនក្នុងឆ្នាំនេះ ហើយរំពឹងថាការនាំចេញនឹងកើនដល់ ៥០០តោននៅឆ្នាំក្រោយ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម July 9, 2022 Khmernote

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុនទុរេនក្នុងស្រុកមួយដំបូងក្នុងទឹកដីខេត្តព្រះវិហារ មានសមត្ថភាពនាំចេញសាច់ទុរេនជាង ១២០តោន ទៅកាន់ទីផ្សារប្រទេសចិនក្នុងរដូវប្រមូលផលឆ្នាំនេះ និងរំពឹងថា នឹងពង្រីកការនាំចេញទៅដល់ ៥០០តោននៅឆ្នាំខាងមុខ។ ក្រុមហ៊ុនដែលបង្កើតឡើងដោយកូនខ្មែរ និងទទួលបានជោគជ័យក្នុងការវិនិយោគលើដំណាំទុរេន នៅលើផ្ទៃដីជាង ២០០ហិកតានេះ ស្ថិតក្នុងភូមិសាស្ដ្រភូមិអូរពោធិ៍ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។ នាយកប្រតិបត្តិក្រុមហ៊ុនបានឱ្យដឹងថា ទុរេនដែលក្រុមហ៊ុនយើងខ្ញុំកំពុងដាំនេះ អាចនិយាយថាជាទុរេនប្រេនព្រះវិហារ រសជាតិបែបព្រះវិហារ សម្គាល់ខេត្តរបស់យើង ព្រោះយើងគិតថាប្រវត្តិសាស្ដ្ររាប់រយឆ្នាំហើយ ដែលខេត្តព្រះវិហាររបស់យើង ដែលជាប្រភេទដីស មិនដែលមានកសិដ្ឋានធំរាប់រយហិកតាដែលដាំទុរេនជោគជ័យបែបនេះទេ។ ឆ្លៀតនៅក្នុងឱកាសនេះ លោក ពឹង ទ្រីដា ក៏បានជំរុញ និងលើកទឹកចិត្តដល់ប្រជាជនខ្មែរចូលរួមគាំទ្រកសិផលក្នុងស្រុកទាំងអស់គ្នា ដែលក្រៅពីអាចជួយបង្កើនកម្រិតសេដ្ឋកិច្ចរបស់ប្រជាកសិករខ្មែរ ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ ដោយសារតែទិន្នផលទាំងនេះត្រូវបានផលិតចេញពីស្នាដៃកូនខ្មែរពិតៗ។

  • សមិទ្ធផលរបស់ឯកឧត្តម ស៊ីនហ្សូ អាបេ បានជួយកម្ពុជាក្នុងខណៈពេលដែលលោកកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនទាំងពីរលើក ដែលរដ្ឋាភិបាលនិងប្រជាជនកម្ពុជាមិនអាចបំភ្លេចបាន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច July 9, 2022 Khmernote

    ឯកឧត្តម អាបេ ស៊ីនហ្សូ (Shinzo Abe) គឺនាយករដ្ឋមន្ត្រីតែម្នាក់គត់ដែលកាន់តំណែងពីរលើក និងយូរបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុន។ ឯកឧត្តមមិនត្រឹមតែជាមេដឹកនាំដ៏ល្អសម្រាប់ប្រជាជនជប៉ុន លោកក៏ជាមិត្ត និងថ្នាក់ដឹកនាំដ៏ល្អរបស់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ និងប្រជាជននៅលើពិភពលោក។ យោងតាមប្រសាសន៍របស់សម្ដេចតេជោ ដែលបានថ្លែងសារពិសេសនាព្រឹកថ្ងៃទី០៩ ខែកក្កដា នេះ បានឱ្យដឹងថា ឯកឧត្តម អាបេ បានបំពេញភារកិច្ចដ៏ធំ សម្រាប់ការកសាងមិត្តភាពជាមួយនឹងប្រជាជនកម្ពុជា ក្នុងនោះក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនទាំងពីរលើក ឯកឧត្តម អាបេ ស៊ិនហ្សូ បានប្រឹងប្រែងយ៉ាងខ្លាំងដល់ការជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា រហូតក្លាយទៅជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣។ បន្ថែមពីលើនោះ ឯកឧត្តម អាបេ ក៏បានជំរុញនូវការផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា រួមមាន