Elon Musk ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងទិញ Twitter ចំនួន ៤៤ពាន់លានដុល្លារហើយ
បុគ្គលជោគជ័យ July 9, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារពត៌មាន yahoo ចេញផ្សាយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ នេះ បានឱ្យដឹងថា មហាសេដ្ឋី Elon Musk បានដកខ្លួនចេញពីកិច្ចព្រមព្រៀង Twitter ចំនួន ៤៤ពាន់លានដុល្លារហើយ។ អ្នកមានបំផុតលើលោករូបនេះ បាននិយាយកាលពីល្ងាចថ្ងៃសុក្រថា គាត់កំពុងបញ្ចប់កិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លាររបស់គាត់ដើម្បីទិញ Twitter ដោយសារតែក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ បានបរាជ័យក្នុងការផ្តល់ព័ត៌មានអំពីគណនីក្លែងក្លាយនៅលើវេទិកា។

ជាមួយគ្នានេះដែរ មេធាវីរបស់ Musk បាននិយាយនៅក្នុងឯកសារមួយថា Twitter បានបរាជ័យ ឬបដិសេធមិនឆ្លើយតបទៅនឹងសំណើជាច្រើនសម្រាប់ព័ត៌មានអំពីគណនីក្លែងក្លាយ ឬ spam នៅលើវេទិកា ដែលជាមូលដ្ឋានគ្រឹះសម្រាប់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន។

គួរបញ្ជាក់ផងដែរថា មុនពេលសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀង លោក Elon Musk ដែលជានាយកប្រតិបត្តិ Tesla បានគំរាមបញ្ឈប់កិច្ចព្រមព្រៀងនេះ លុះត្រាតែក្រុមហ៊ុនបង្ហាញភស្តុតាងថា spam និងគណនី bot មានអ្នកប្រើប្រាស់តិចជាង ៥%៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo