យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ប្រទេសចិននឹងបញ្ឈប់ការធ្វើតេស្តរកវីរុសកូវីដ-១៩ នៅលើទំនិញនាំចូលមួយចំនួន។ ការបញ្ឈប់វិធានការនេះ គឺស្របពេលដែលទីក្រុងប៉េកាំង ព្យាយាមធ្វើយ៉ាងណារក្សាការកាន់កាប់ដើម្បីសម្រេចគោលនយោបាយ “សូន្យកូវីដ” និងទប់ស្កាត់បញ្ហាធ្លាក់ចុះនៃសេដ្ឋកិច្ច។
គណៈកម្មាការសុខភាពជាតិចិន (NHC) បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា ទំនិញដែលមិនត្រូវការភាពត្រជាក់ រួមទាំងការដឹកជញ្ជូនធ្យូងថ្ម រ៉ែ គ្រឿងឧបភោគបរិភោគ និងចំណីសត្វ ពេលនេះអាចចូលប្រទេសចិនបានដោយមិនចាំបាច់ធ្វើតេស្តរកមេរោគកូវីដ-១៩ នោះទេ។ ផ្ទុយទៅវិញសម្រាប់ ទំនិញដែលត្រូវរក្សាទុកក្នុងទូរទឹកកក និងក្លាសេបង្កក នឹងបន្តធ្វើតេស្តក្រោមច្បាប់បច្ចុប្បន្ន។
គួរបញ្ជាក់ផងដែរថា ការរឹតបន្តឹងលើទំនិញនាំចូលកាលពីមុន បានបង្កឱ្យមានភាពរាំងស្ទះយ៉ាងខ្លាំង នៅតាមច្រកព្រំដែនវៀតណាម។ ការជាប់គាំងកាលនោះ បានធ្វើឱ្យផលិតផលជាច្រើនប្រភេទ និងចំនួនរាប់ពាន់តោនត្រូវខូចគុណភាព ជាពិសេសគឺ បន្លែ ផ្លែឈើ ដែលនាំឱ្យឈ្មញ ក៏ដូចជាកសិករវៀតណាមខាតបង់ និងជួបផលវិបាកមិនតិចនោះឡើយ៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress
រូបភាពពី៖ vcdn-english


