រដ្ឋាភិបាលថៃ​ បន្តកាត់បន្ថយពន្ធលើប្រេងម៉ាស៊ូតរយៈពេល ២ខែទៀត ដើម្បីជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់ប្រជាជន
សេដ្ឋកិច្ច July 14, 2022 Khmernote

ការបញ្ចុះតម្លៃពន្ធអាករលើប្រេងម៉ាស៊ូតចំនួន ៥បាត (០.១៤ដុល្លារ) ក្នុងមួយលីត្រ នឹងបន្តរយៈពេល ២ខែទៀត ចាប៉ពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី២០ ខែកញ្ញា ក្នុងគោលបំណងជួយសម្រាលបន្ទុកហិរញ្ញវត្ថុដល់ប្រជាជន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។

ប្រភពពីសារព័ត៌មានបាននិយាយកាលពីថ្ងៃអង្គារថា កិច្ចប្រជុំគណៈរដ្ឋមន្រ្តីបានអនុម័តលើសំណើរបស់ក្រសួងថាមពលក្នុងការបន្តបញ្ចុះតម្លៃពន្ធអាករលើប្រេងម៉ាស៊ូត។ ការបញ្ចុះតម្លៃនេះដែរ នឹងធ្វើឱ្យរដ្ឋាភិបាលខាតបង់ប្រាក់ចំណូលចំនួន ២ពាន់លានបាត (ប្រមាណ ៥៥លានដុល្លារ) ប៉ុន្តែនឹងរក្សាតម្លៃប្រេងម៉ាស៊ូតនៅកម្រិតបច្ចុប្បន្នប្រហែល ៣៥បាត ក្នុងមួយលីត្រ។

គួរបញ្ជាក់ផងដែរថា កាលពីខែកុម្ភៈ រដ្ឋាភិបាលថៃបានសម្រេចកាត់បន្ថយពន្ធលើប្រេងចំនួន ៣បាតក្នុងមួយលីត្រ ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈដក់ថ្ងៃតី២០ ខែឧសភា។ ជាមួយគ្នានេះដែរ នៅថ្ងៃទី២១ ខែឧសភា ការកាត់បន្ថយត្រូវបានដំឡើងដល់ ៥បាតក្នុងមួយលីត្រវិញ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងតម្លៃថាមពល ដែលនឹង​មាន​ប្រសិទ្ធភាព​រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​កក្កដា៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand
រូបភាពពី៖ mmbiz, think.ing, mmtimes