- ទេសចរណ៍ទេសចរណ៍ March 14, 2024 Khmernote
ក្រុមហ៊ុនអាមេរិកមួយ បង្ហាញបំណងចង់រៀបចំព្រឹត្តិការណ៍នានានៅកម្ពុជា ពិសេសព្រឹត្តិការណ៍ចម្រៀងជាលក្ខណៈអន្តរជាតិ។ ក្នុងនោះ ក្រុមហ៊ុនក៏ស្នើសុំទៅកាន់ក្រសួងទេសចរណ៍ ដើម្បីរៀបចំព្រឹត្តិការណ៍ចម្រៀងខ្នាតអន្តរជាតិ Dakini Sky Festival 2024 នៅកម្ពុជាផងដែរ ដែលនឹងជួយទាក់ទាញភ្ញៀវទេសចរមកកម្ពុជាបន្ថែមទៀត។ យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Olary Yim នាយិកាប្រតិបត្តិក្រុមហ៊ុន Catch International និងប្រតិភូ ដើម្បីពិភាក្សាការងារលើការជំរុញការរៀបចំព្រឹត្តិការណ៍នានានៅកម្ពុជា ពិសេសព្រឹត្តិការណ៍ចម្រៀងជាលក្ខណៈអន្តរជាតិ។ នាឱកាសនោះ លោកស្រី Olary Yim បានជម្រាបជូនពីគម្រោងក្នុងការរៀបចំព្រឹត្តិការណ៍ចម្រៀង Dakini Sky
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 14, 2024 Khmernote
យោងតាមការចុះផ្សាយនៅលើផេកផ្លូវការឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា «បង្កងកណ្តូបកម្ពុជា» ដែលត្រូវបាននាំចេញសាកល្បងទៅចិន ៤៥គីឡូក្រាមកាលពីពេលកន្លងទៅនោះ គិតត្រឹមរយៈពេល ២ខែដើមឆ្នាំនេះ ក្រុមហ៊ុនបាននាំចេញបង្កងកណ្តូបជាង ២ តោនទៅទីផ្សារប្រទេសចិន។ តាមរយៈការចុះផ្សាយនៅលើផេកផ្លូវការ ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ដូច្នេះថា៖ “នៅចាំកាលពី «បង្កងកណ្តូបកម្ពុជា» ត្រូវបាននាំចេញសាកល្បងទៅចិន ៤៥គីឡូក្រាមទេ? គ្រាន់តែ ២ខែដើមឆ្នាំនេះ យើងបាននាំចេញ ២តោន រួចបាត់ទៅហើយសម្រាប់ទីផ្សារមួយនេះ។ បង្កងទាំងនេះត្រូវជិះយន្តហោះ ពាក់អុកសុីសែន ឆ្លងកាត់គយចិន និងនៅរស់ទាំងអស់ទើបអាចលក់បាន។ ទោះបីជាពិបាកស្មុគស្មាញបន្តិច
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 12, 2024 Khmernote
កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ៣៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជិត ១,២ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ប្រមាណ ៣៨ពាន់កន្លែង ខណៈខេត្តស្វាយរៀងទទួលបានគម្រោងវិនិយោគច្រើនគេ។ បើតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នេះ ក្នុងចំណោគម្រោងថ្មីៗខាងលើនេះ នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៤គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួនមាន ១៣គម្រោង ក្នុងនោះមានគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង។ គួរបញ្ជាក់ជូនផងដែរថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ វិនិយោគិនក្នុងស្រុកបានគ្របដណ្ដប់ទុនវិនិយោគសរុបចំនួន ៥៨,៤១% ខណៈពេលទុនវិនិយោគមានប្រភពមកពីប្រទេសចិន ៣៣,១៩% ប្រទេសសិង្ហបុរីមានចំនួន
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 12, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា វត្តមាននៃអាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃ១៥០០ លានដុល្លារអាម៉េរិក ដែលជាព្រលានយន្តហោះប្រភេទ 4F ដំបូងគេនៅកម្ពុជា នឹងក្លាយជាកក្តាលីករដ៏សំខាន់ និងមានសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍។ ការគូសបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ គម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់4F ត្រូវបានបែងចែកជា ៣ដំណាក់កាល។ ដំណាក់កាលទី១ អាកាសយានដ្ឋានអន្តរជាតិនេះ អាចទទួលអ្នកដំណើរបានប្រមាណ ១៣លាននាក់ក្នុងមួយឆ្នាំ, ដំណាក់កាលទី២ អាចទទួលបានអ្នកដំណើរ ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ អាចទទួលបានអ្នកដំណើររហូតដល់៥០លាននាក់ក្នុងមួយឆ្នាំ។ សម្ដេចធិបតី បានគូសបញ្ជាក់ថា កាលានុវត្តភាពថ្មីនៃអាកាសយានដ្ឋានអន្តរជាតិតេជោនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 12, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នឹងរៀបចំវេទិកាការងារ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ នៅទីតាំងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អគារស្ទេម បន្ទប់លេខ ៧០៤ ជាន់ទី៧ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច។ វេទិកាការងារនេះ នឹងនាំយកឱកាសការងារជាង ២ ០៧២
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 12, 2024 Khmernote
បេឡាជាតិសន្តិសុខសង្គម បានធ្វើការបញ្ជាក់ថា នៅពេលបាត់ ឬខូចបណ្ណ ប.ស.ស. សមាជិក ប.ស.ស. អាចស្នើសុំបោះពុម្ពបណ្ណថ្មីប្រើប្រាស់ឡើងវិញបាន ដោយគ្រាន់តែជូនដំណឹងមកកាន់សាខា ប.ស.ស. ដែលនៅជិតបំផុត។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការកាលពីថ្ងៃ១១ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ បេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ថា ការស្នើសុំបោះពុម្ពបណ្ណ ឬទុតិយតាឡើងវិញត្រូវចំណាយប្រាក់ ៥០០០រៀល ដោយតម្រូវឱ្យភ្ជាប់ឯកសាររួមមាន៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម។ ដោយឡែក សម្រាប់ជនជាតិបរទេសគឺត្រូវការលិខិតឆ្លងដែន ដើម្បីស្នើសុំបោះពុម្ពបណ្ណថ្មី។ សម្រាប់ការផ្តល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ ១២៨៦ | ១២៩៧ ដើម្បីទទួលបានព័ត៌មានលម្អិត៕ អត្ថបទ៖ លីនី
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 11, 2024 Khmernote
កោះកុង៖ មកដល់បច្ចុប្បន្ននេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងដំណើរការយ៉ាងរលូន ដោយសម្រេចបានលទ្ធផល ៤៥,១៧ភាគហើយ ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចង្អុលបង្ហាញឱ្យឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជានាយកគម្រោង ត្រូវសម្រេចឱ្យបាន ៦០ភាគរយ នៅរដូវប្រាំងឆ្នាំ២០២៤នេះ គឺត្រឹមខែឧសភា។ ឯកឧត្ដមរដ្ឋលេខាធិការ បានបញ្ជាក់ថា៖ ពេលនេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ចាប់ពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ ការដ្ឋានកំពុងមមាញឹកខ្លាំង ដោយការងារអ៊ុត AC ជាបន្តបន្ទាប់។
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 11, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤ និងពិពណ៌បច្ចេកវិទ្យាឌីជីថល នាព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការទូទាត់សងប្រាក់ឌីជីថល បានកើនដល់ចំនួនប្រមាណ ៤៩២ ប៊ីលាន ដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៣ ដែលប្រហែលនឹង ១៦ដងនៃ GDP ។ ចំណែកឯ ចំនួនអ្នកចុះឈ្មោះ ប្រើប្រាស់សេវាអ៊ីនធឺណិតចល័ត និងអ្នកចុះឈ្មោះប្រើប្រាស់សេវាទូរស័ព្ទចល័ត បានកើនដល់ប្រមាណជាង ១៩ លាននាក់










