ដំណឹងល្អ! ក្រុមហ៊ុន អង្គរហ្គ្រីន ប្រកាសប្រមូលទិញស្វាយនៅចម្ការផ្ទាល់ពីបងប្អូនកសិករ ក្នុងចំនួនរាប់រយតោន ឱ្យតែត្រូវតាមលក្ខខណ្ឌ ២នេះ
សេដ្ឋកិច្ច March 22, 2024 Khmernote

ជាដំណឹងដ៏ល្អមួយសំរាប់បងប្អូនកសិករដែលប្រកបរបរដាំស្វាយ ខណៈក្រុមហ៊ុន អង្គរហ្គ្រីន (Angkor Green) បានប្រកាសថាត្រូវការទិញស្វាយនៅចម្ការផ្ទាល់ ពីបងប្អូនកសិករក្នុងចំនួន រាប់រយតោន។

តាមរយៈការបង្ហោះនៅលើផេក Angkor Mango – ស្វាយអង្គរ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នេះ បានបញ្ជាក់ដូច្នេះ៖ «ជម្រាបសួរបងប្អូនម្ចាស់ចម្ការស្វាយទាំងអស់គ្នាដែលមានស្វាយអាចប្រមូលផលបានក្នុងពេលឥឡូវនេះ អាចទាក់ទងមកពួកយេីងបាន »។

ជាមួយគ្នានេះ ក្រុមហ៊ុន បានបញ្ជាក់ផងដែរថា ការទិញស្វាយនៅចម្ការផ្ទាល់នេះ ត្រូវមានលក្ខខណ្ឌដូចខាងក្រោម ៖
១ ចម្ការស្វាយចាប់ពី២០០ តោនឡេីងទៅ
២ គុណភាពសាច់ស្វាយចាប់ពីល្ពៅចាស់ទៅ

ដូច្នេះ ប្រសិនបេីបងប្អូនមានគ្រប់លក្ខខណ្ឌដូចខាងលេី អាចទាក់ទងតាមរយៈលេខទូរស័ព្ទ : 098719792 និង 0887888236៕

ប្រភព៖ Angkor Mango – ស្វាយអង្គរ