- សេដ្ឋកិច្ចសេដ្ឋកិច្ច March 16, 2024 Khmernote
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ នាល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នេះ បានចុះផ្សាយថា រោងចក្រជាច្រើនក្នុងនោះរួមមាន រោងចក្រ I Appearal រោងចក្រ អេដាប់បែលយូថិច ហ្គាមិន ឯ.ក រោងចក្រ ស៊ីផេក ជាដើម កំពុងជ្រើសរើសកម្លាំងពលកម្មចំនួន ២៥៤៧ នាក់។ (រូបតំណាង) ដូច្នេះចំពោះបងប្អូន កម្មករ និយោជិត ឬប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ សូមទាក់ទងមក NEA ឥឡូវនេះ ដែលមានទីតាំងស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬ តាមទូរស័ព្ទលេខ
- អាជីវកម្មអាជីវកម្ម March 16, 2024 Khmernote
ផ្លែស្វាយខ្មែរកំពុងពេញនិយម និងផ្ទុះការគាំទ្រជាខ្លាំងនៅលើទឹកដីប្រទេសជប៉ុន ក្រោយជប៉ុនបានយកស្វាយខ្មែរច្នៃចេញជាភេសជ្ជៈយកទៅដាក់លក់លើវេបសាយ shop.umenoyado ព្រមទាំងនៅតាមបណ្ដាម៉ាតនានា ទទួលបានការគាំទ្រខ្លាំងមែនទែនពីសំណាក់ប្រជាជនជប៉ុន និងពីប្រជាជនខ្មែរដែលរស់នៅទីនោះ ពោលគឺលក់រហូតដល់ដាច់ស្តុកតែម្ដង។ បើតាមការបង្ហោះនៅលើគណនីផ្លូវការរបស់អ្នកស្រី សែម ណាវី ម្ចាស់ក្រុមហ៊ុន Sisyphus.inc បានឱ្យដឹងថា ភេសជ្ជៈដែលច្នៃចេញពីស្វាយខ្មែរ មានរសជាតិឆ្ងាញ់ណាស់ នេះដាច់ស្តុករហូត រកទិញទម្រាំតែបាន។ ទន្ទឹមនឹងនេះ អ្នកស្រីបានឱ្យដឹងបន្ថែមថា ខាងក្រុមហ៊ុនដែលច្នៃ បានមកពិភាក្សាជាមួយអ្នកស្រី ដេីម្បីរកវីធីសាស្រ្ត យកស្វាយខ្មែរមកប្រទេសជប៉ុនឱ្យបានកាន់តែច្រើន ដេីម្បីឱ្យស្វាយខ្មែរលេចធ្លោជាងប្រទេសថៃ និងហ្វីលីពីន ដោយសារស្វាយខ្មែរមានរសជាតិឆ្ងាញ់ជាងប្រទេសជិតខាងដាច់។ លើសពីនេះទៅទៀត ក្រុមហ៊ុនចង់ឱ្យស្វាយខ្មែរក្លាយជាស្វាយប្រេនមួយសម្រាប់ប្រទេសខ្មែរ ដែលមានផ្លាកសញ្ញាប្រចាំផលិតផល ដែលអាចសម្គាល់ថាជាផលិតផលខ្មែរ ដែលទទួលស្គាល់ពីរដ្ឋាភិបាល ផងដែរ។ អ្នកស្រីបានបន្ថែមទៀតថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 16, 2024 Khmernote
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយលោក ឆ្វេ មូនស៊ូន (Choi Moon Soon) អភិបាលស្រុកហ្វាឆន់ ខេត្តកាំងវ៉ុនដូនៃសាធារណរដ្ឋកូរ៉េ ដើម្បីផ្តល់ឱកាសដល់ពលរដ្ឋកម្ពុជាដែលមានបំណងទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ថ្លែងក្នុងជំនួបទ្វេភាគីមុនពិធីចុះហត្ថលេខា ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោកអភិបាលស្រុកហ្វាឆន់ចំពោះការទទួលយកពលករពីកម្ពុជានាពេលនេះ និងបានស្នើឱ្យពិនិត្យផងដែរលើការទទួលយកពលករជំនាញរបស់កម្ពុជាប្រភេទវីសា(E7)ពីសំណាក់វិស័យឯកជននៅក្នុងស្រុកហ្វាឆន់។ បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានស្នើឱ្យលោក ឆ្វេ មូនស៊ូន
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 15, 2024 Khmernote
តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង បាននិងកំពុងប្រកាសជ្រើសរើសបុគ្គលិកសម្រាប់បំពេញការងារជាច្រើនមុខតំណែងចំនួន ២៣កន្លែង។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ។ ដូច្នេះ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០៧៧ ២៣២ ៣៧៨/ ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 15, 2024 Khmernote
កាលពីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងឲ្យថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានិងសហការី បានទទួលជួបសម្តែងការគួរសមជាមួយតំណាងក្រុមហ៊ុន China National Offshore Oil Corporation (CNOOC) ដឹកនាំដោយលោក Zhang Ruochen អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិ និងក្រុមហ៊ុន Cambodian Natural Gas ដឹកនាំដោយលោកស្រីNiu Liyun អនុប្រធានក្រុមហ៊ុន, និងក្រុមហ៊ុនវិនិយោគឧស្សាហកម្មឈើដាំ Paper Tree (Cambodia) Co., Ltd. ដឹកនាំដោយលោក
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 15, 2024 Khmernote
ក្រចេះ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ដែលមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ក្រុមការងារអនុវត្តគម្រោង តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ តំណាងក្រុមហ៊ុនសៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។ នៅក្នុងដំណើរចុះពិនិត្យនាឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការណែនាំទៅកាន់ក្រុមហ៊ុនសាងសង់ ក៏ដូចជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវធ្វើឱ្យប្រសើរឡើងនូវវិធីសាស្រ្តសាងសង់ (Construction Method Statement) ពង្រឹងសុវត្ថិភាពការងារសាងសង់គ្រប់ជំហាន និងត្រូវបំពាក់អំពូលបំភ្លឺពេលយប់ នៅគ្រប់សសរស្ពានផងដែរ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 15, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រ និងយុវជនមានពិការភាពក្នុងខេត្តកំពង់ស្ពឺ ចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅជំហានទី២ដោយឥតគិតថ្លៃចំនួនជិត ៥៧០នាក់។ បើតាមវិទ្យាស្ថានពហុបច្ចេកទេស នៅជំហានទី២នេះ មានជំនាញការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការដំឡើងពុម្ភ ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព ការផ្សារអគ្គិសនី ការថែទាំ និងជួសជុលរថយន្ត ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត សេវាកម្មធនធានមនុស្ស សេវាកម្មកុំព្យូទ័រ សេវាកម្មអតិថិជន ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន ធុរកិច្ចភេសជ្ជៈ ការធ្វើម្ហូបខ្មែរ ការដាំ ថែទាំ និងប្រមូលផលដំណាំស្វាយកែវរមៀត ការចិញ្ចឹម
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 14, 2024 Khmernote
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលជាប្រធាន និងអនុប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់ផលិតផលកសិកម្ម បានសហការដឹកនាំកិច្ចប្រជុំបន្ទាន់ ជាមួយក្រុមការងារចម្រុះសម្របសម្រួល ដោយមានការអញ្ជើញចូលរួមពីអនុប្រធាន សមាជិក តំណាង ខុទ្ទកាល័យសម្ដេចមហាបវរធិបតី អភិបាលរងខេត្ត សហព័ន្ធស្វាយចន្ទី វិស័យឯកជន និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចប្រជុំនេះធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្មក្នុងគោលបំណងពិភាក្សា និងពិនិត្យអំពីស្ថានភាពខ្សែច្រវាក់តម្លៃស្វាយចន្ទីនាពេលបច្ចុប្បន្ន និងស្វែងរកវិធានការដោះស្រាយលើបញ្ហានេះ។ នៅក្នុងកិច្ចប្រជុំនេះ ក្រុមការងារចម្រុះបានពិភាក្សាដោយផ្តោតទៅលើការវិភាគកត្តាផ្សេងៗ ដែលជះឥទ្ធិពលលើតម្លៃស្វាយចន្ទី មានដូចជាកតា្តអាកាសធាតុ ធាតុចូលកសិកម្ម










