ព័ត៌មានចុងក្រោយ
  • មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បើកឱ្យអ្នកបើកម៉ូតូកង់បីដឹកភ្ញៀវទេសចរ ស្នើសុំលិខិតអនុញ្ញាត និងឯកសណ្ឋាន ដើម្បីកំណត់អត្តសញ្ញាណ ធានាសុវត្ថិភាព និងផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 11, 2024 Khmernote

    មន្ទីរទេសចរណ៍ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤​ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការស្នើសុំលិខិតអនុញ្ញាត និងឯកសណ្ឋានអ្នកបើកម៉ូតូកង់បីដឹកភ្ញៀវទេសចរ ដោយអ្នកដែលមកស្នើសុំ ១០០នាក់ដំបូង នឹងទទួលបានឯកសណ្ឋានអាវ ដោយឥតគិតថ្លៃ។ បើតាមការបញ្ជាក់របស់ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ការដាក់ឱ្យស្នើសុំលិខិតអនុញ្ញាត និងឯកសណ្ឋានអ្នកបើកម៉ូតូកង់បីដឹកភ្ញៀវទេសចរ គឺដើម្បីកំណត់អត្តសញ្ញាណម៉ូតូកង់បីដឹកភ្ញៀវទេសចរ និងធានាសុវត្ថិភាព ផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរ ហេតុដូច្នេះមន្ទីរទេសចរណ៍ខេត្តបាត់ដំបង សូមអញ្ជើញលោក លោកស្រីដែលប្រកបរបរជាអ្នកដឹកភ្ញៀវទេសចរមកធ្វើការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត និងឯកសណ្ឋានសម្គាល់ នៅមន្ទីរទេសចរណ៍ខេត្តបាត់ដំបង រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានបញ្ជាក់ផងដែរថា អ្នកដែលអញ្ជើញមក ១០០នាក់ដំបូង នឹងទទួលបានឯកសណ្ឋានអាវ ដោយឥតគិតថ្លៃ។ ទន្ទឹមនឹងនេះ

  • ២ខែដំបូងនៃឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករបានជាង ៩ម៉ឺនតោន ទៅកាន់គោលដៅចំនួន ៥០ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 11, 2024 Khmernote

    យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៩០១៥៣ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤០ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥០។ គោលដៅទាំង ៥០នោះ រួមមាន ទៅកាន់បណ្តាប្រទេសនៅក្នុងសហគមន៍អឺរ៉ុបចំនួន ២២ បានបរិមាណអង្ករចំនួន ៥១ ៣៣៣តោន គិតជាទឹកប្រាក់ចំនួន ៣៨.លាន៣៧ ដុល្លារ។ ចំណែកការនាំចេញទៅកាន់ប្រទេសក្នុងអាស៊ាន រួមមាន ទីម័រខាងកើតចំនួន ៥ប្រទេសបានបរិមាណ ចំនួន ១៨ ៧៥៣តោន គិតជាទឹកប្រាក់ ១៣.៣៦ លានដុល្លារ ទៅកាន់ប្រទេសចិនរួមទាំងហុងកុង

  • ឯកឧត្តម ជា វុទ្ធី បញ្ជាក់ថា ក្រុមហ៊ុនដ៏មានសក្ដានុពលមួយ នឹងមកបង្កើតមជ្ឈមណ្ឌលកែច្នៃ និងផលិតវត្ថុពាក់កណ្ដាលសម្រេចនៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មផលិតសំបករថយន្ដដោយប្រើប្រាស់ជ័រកៅស៊ូរបស់ខ្មែរ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 9, 2024 Khmernote

    ក្នុងកិច្ចប្រជុំស្ដីពីការកសាងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរយោបល់គ្នារវាងខេត្តសានទុង និងកម្ពុជាក្នុងការអភិវឌ្ឍ “ច្រករបៀងឧស្សាហកម្ម” និង “ច្រករបៀងមច្ឆា និងអង្ករ” កាលពីរសៀលថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានបញ្ជាក់ថា នាពេលខាងមុខនេះ ក្រុមហ៊ុនដ៏មានសក្ដានុពលមួយ នឹងមកបង្កើតមជ្ឈមណ្ឌលកែច្នៃ និងផលិតវត្ថុពាក់កណ្ដាលសម្រេចនៅកម្ពុជា សម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មផលិតសំបករថយន្ដដោយប្រើប្រាស់ជ័រកៅស៊ូកម្ពុជា។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាមួយការិយាល័យបរទេសនៃខេត្តសានតុង, សភាពាណិជ្ជកម្មកម្ពុជា, និងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាក្នុងគោលបំណងពង្រឹង និងពង្រីកការយល់ដឹងអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ នាឱកាសថ្លែងសុន្ទរកថា ឯកឧត្តមបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានរបស់គណៈប្រតិភូរដ្ឋាភិបាល និងវិនិយោគិននៃខេត្តសានតុង ក្នុងដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅប្រទេសកម្ពុជា និងបានលើកឡើងអំពីសារៈសំខាន់ចំពោះកិច្ចសហប្រតិបត្តិការវិនិយោគ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរបានដំឡើងកម្រិតជា

  • នាពេលខាងមុខនេះ ក្រសួងពាណិជ្ជកម្មចិន នឹងមកពិភាក្សាពីការបង្កើតសួនឧស្សាហកម្មនៅកម្ពុជា ជំរុញការកែច្នៃវត្ថុធាតុដើមក្នុងស្រុក និងផលិតផលពាក់កណ្ដាលសម្រេច សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 9, 2024 Khmernote

    ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានបញ្ជាក់ថា នាពេលខាងមុខនេះ ថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិននឹងធ្វើដំណើរទស្សនកិច្ចមកកម្ពុជា ដើម្បីពិភាក្សាអំពីការបង្កើតសួនឧស្សាហកម្មក្នុងការជំរុញការកែច្នៃវត្ថុធាតុដើមក្នុងស្រុក និងផលិតផលពាក់កណ្ដាលសម្រេច សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតសំបកកង់រថយន្ដនៅកម្ពុជា ហើយក៏មានក្រុមហ៊ុនដ៏មានសក្ដានុពលមួយ នឹងមកបង្កើតមជ្ឈមណ្ឌលកែច្នៃ និងផលិតវត្ថុពាក់កណ្ដាលសម្រេចសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មផលិតសំបករថយន្ដដោយប្រើប្រាស់ជ័រកៅស៊ូកម្ពុជាផងដែរ។ ឯកឧត្តម ជា វុទ្ធី បានគូសបញ្ជាក់បែបនេះនៅក្នុងឱកាសជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួមជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការកសាងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរយោបល់គ្នារវាងខេត្តសានទុង និងកម្ពុជាក្នុងការអភិវឌ្ឍ “ច្រករបៀងឧស្សាហកម្ម” និង “ច្រករបៀងមច្ឆា និងអង្ករ” កាលពីរសៀលថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤ ។

  • ឯកឧត្តម ឃឹម ហ្វីណង់ លើកឡើងពីបញ្ហា និងដំណោះស្រាយ ក្រោយកសិករមួយចំនួន ចាប់ផ្ដើមត្អូញត្អែរ បន្ទាប់ពីថ្លៃគ្រាប់ស្វាយចន្ទីស្រស់ទើបតែធ្លាក់ចុះពីជាង ៥០០០៛ មកនៅ ៤៥០០៛ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 9, 2024 Khmernote

    ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងពីបញ្ហា និងដំណោះស្រាយ នៅពេលដែលបងប្អូនប្រជាកសិករមួយចំនួន ចាប់ផ្ដើមត្អូញត្អែរ បន្ទាប់ពីថ្លៃគ្រាប់ស្វាយចន្ទីស្រស់ទើបតែធ្លាក់ចុះពីជាង ៥០០០៛ មកនៅ ៤៥០០៛។ ឯកឧត្តម បានធ្វើការបកស្រាយយ៉ាងក្បោះក្បាយនៅលើផេកផ្លូវការនាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ នេះថា៖ «បញ្ហា និងដំណោះស្រាយ»៖ បើថ្លៃគ្រាប់ស្វាយចន្ទី ៤៥០០៛/គីឡូ ពិតជាអាចផ្តល់ប្រាក់ចំណេញសមរម្យបានមែន ចុះហេតុអ្វីបានជាកសិករខ្លះចាប់ផ្តើមត្អូញត្អែរ បន្ទាប់ពីថ្លៃគ្រាប់ស្វាយចន្ទីស្រស់ទើបតែធ្លាក់ចុះពីជាង ៥០០០៛ មកនៅ ៤៥០០៛? ហេតុផលអាចមានច្រើន តែយើងអាចសាកល្បងវិភាគលើចំណុចមួយចំនួនទាំងអស់គ្នា និងលើកជាដំណោះស្រាយខ្លះៗ សម្រាប់ទុកជូនពុកម៉ែបងប្អូនអ្នកដាំស្វាយចន្ទីយកទៅរិះគិតពិចារណា ដូចខាងក្រោម៖

  • មន្ទីរពេទ្យតេជោសែនកោះធំ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការជូនបងប្អូនប្រជាពលរដ្ឋ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 8, 2024 Khmernote

    យោងតាមការចុះផ្សាយនៅលើផេកឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា មន្ទីរពេទ្យតេជោសែនកោះធំ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការជូនបងប្អូនប្រជាពលរដ្ឋ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។ មន្ទីរពេទ្យតេជោសែនកោះធំ មានទីតាំងស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ព្រមទាំងមានការចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សប្បុរសជនក្នុងស្រុក និងក្រៅស្រុកទាំងអស់ រួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីបម្រើឱ្យសុខមាលភាពប្រជាពលរដ្ឋជារួម និងសម្រាប់អ្នកស្រុកកោះធំ។ មន្ទីរពេទ្យនេះ បានសាងសង់អគារថ្មីចំនួន០៣ខ្នង ទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ

  • ក្រុមហ៊ុនសំណង់ធំៗរបស់កូរ៉េចំនួន២ ចុះមកពិនិត្យលទ្ធភាព ដើម្បីចូលរួមអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជា ឱ្យកាន់តែទំនើប និងធន់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 8, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រុមហ៊ុនសំណង់ធំៗរបស់កូរ៉េ ចំនួន២ ចុះមកពិនិត្យលទ្ធភាព និងបង្កើតកិច្ចសហប្រតិបត្តិការ ដើម្បីចូលរួមអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជា ឱ្យកាន់តែមានភាពទំនើប និងភាពធន់ខ្ពស់។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការ ក្រសួងសាធារណការ បានបញ្ជាក់ថា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនសំណង់កូរ៉េធំៗចំនួន០២ គឺក្រុមហ៊ុន POSCO E&C ដឹកនាំដោយលោក ដេយ៉ុន គីម (Mr. Dae-Hyun KIM)

  • អ្នកវិនិយោគិនចិនតៃវ៉ាន់ច្រើនរូប ចុះមកពិភាក្សាការងារ និងស្វែងយល់ពីការវិនិយោគក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និងកែច្នៃចំណីអាហារ នៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច March 7, 2024 Khmernote

    ជាដំណឹងដ៏ល្អមួយ ខណៈអ្នកវិនិយោគិនចិនតៃវ៉ាន់ បានចុះមកពិភាក្សាការងារ និងស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និងកែច្នៃចំណីអាហារ នៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។ តាមរយៈការចុះផ្សាយនៅលើផេកផ្លូវការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូវិនិយោគិនចិនតៃវ៉ាន់ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និងកែច្នៃចំណីអាហារ នៅកម្ពុជា។ ក្នុងជំនួបនាឱកាសនេះ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការរង បានជម្រាបជូនគណៈប្រតិភូវិនិយោគិនអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគាំទ្រដល់ការវិនិយោគក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្ម។