តស់ដាក់ពាក្យធ្វើការ! ក្រសួងការងារ ប្រកាសពីឱកាសការងារថ្មីជាង ៨ពាន់កន្លែង នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដាក់ពាក្យភ្លាម សម្ភាសភ្លាម!​
សេដ្ឋកិច្ច March 20, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ឱកាសការងារថ្មីបន្ថែមទៀតចំនួន ៨១៨២កន្លែង កំពុងរង់ចាំបងប្អូន កម្មករ កម្មការិនី នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ! ដាក់ពាក្យភ្លាម សម្ភាសភ្លាម!​

ដូច្នេះ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារនៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស សូមទាក់ទងមកចុះឈ្មោះរកការងារ តាមរយៈលេខ ១២៩៧ ឬ ១២៨៦ ឬ ០៧៧ ២៣២ ៣៧៨/ ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕

ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ