ក្រសួងធំៗ ២ រួមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនរូប ជាពិសេសតំណាងអ្នកប្រមូល​ទិញ និងក្រុមហ៊ុននាំចេញស្វាយកែវរមៀត បើកកិច្ចប្រជុំពីបញ្ហាធ្លាក់ថ្លៃស្វាយកែវរមៀត និងរកដំណោះស្រាយ
សេដ្ឋកិច្ច March 21, 2024 Khmernote

ក្រសួងធំៗចំនួន ២ រួមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនរូប ជាពិសេសតំណាងអ្នកប្រមូល​ទិញ និងក្រុមហ៊ុននាំចេញស្វាយកែវរមៀត បានជួបជុំពិភាក្សាគ្នាពីបញ្ហាធ្លាក់ថ្លៃស្វាយកែវរមៀត និងពិភាក្សារកវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា។

យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នាព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពតម្លៃស្វាយកែវរមៀតនាពេលបច្ចុប្បន្ន និងការរកវិធានការដោះស្រាយ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ (ARDB) រដ្ឋបាលខេត្តពាក់ព័ន្ធ មន្ទីរពាណិជ្ជកម្មខេត្តពាក់ព័ន្ធ តំណាងអ្នកប្រមូលទិញ និងក្រុមហ៊ុននាំចេញស្វាយកែវរមៀតជាច្រើនរូប។

សូមជម្រាបថា កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងដើម្បីសិក្សាពីបញ្ហាជុំវិញការធ្លាក់ថ្លៃស្វាយកែវរមៀត និងពិភាក្សារកវិធានការឆ្លើយតបឱ្យបានទាន់ពេលវេលា៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម