- ទេសចរណ៍ទេសចរណ៍ March 7, 2024 Khmernote
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេល ២ខែដំបូងនៃឆ្នាំ២០២៤ កម្ពុជាទទួលបានចំណូល ១១ ២៣៤ ៦៧៥ ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ជូនភ្ញៀវទេសចរបរទេស ២៣៥ ៨៥០នាក់។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន គ្រឹះស្ថានអង្គរ ក៏បានបញ្ជាក់ផងដែរថា ចំនួនភ្ញៀវទេសចរ និងចំណូលដែលទទួលបានខាងលើនេះ បើធៀបទៅនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៣ មានការកើនឡើង ជាង ៥០%។ សូមបញ្ជាក់ថា ក្រៅពីប្រាក់ចំណូលចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល ២ខែដំបូងនៃឆ្នាំ២០២៤ នេះ គ្រឹះស្ថានអង្គរ ក៏រកចំណូល បានជាង ២៩ម៉ឺនដុល្លារ ពីការលក់សំបុត្រឱ្យភ្ញៀវបរទេសចូលទស្សនា ប្រាសាទកោះកេរ
- BoostrongBoostrong March 6, 2024 Khmernote
ខ្មែរស្រលាញ់ខ្មែរ ប្រជាជនខ្មែរទូទាំងប្រទេសរួមគ្នា ត្រៀមបីស្រ្តីបំបែកកំណត់ត្រាពិភពលោក Guinness World Record “Boostrong លើកតម្កើងស្រ្តីខ្មែរ បុរសបីស្រ្តីច្រើនជាងគេ បំបែកឯតទគ្គៈកម្មពិភពលោក” នាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ត្រូវនឹងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ នៅមុខទីធ្លាមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៦ល្ងាចតទៅ។ មហាព្រឹត្តិការណ៍តែ១គត់នេះ “Boostrong ព្រឹត្តិការណ៍បីស្រ្តី រដូវកាលទី២” នឹងជួយធ្វើឱ្យខ្មែរក្លាយជាប្រទេសទី១ លើកតម្កើងស្រ្តីខ្លាំងជាងគេ បុរសបីស្រ្តីដោយក្ដីស្រលាញ់ច្រើនជាងគេលើពិភពលោក ក្នុងនោះក៏មានរង្វាន់ជាច្រើនដល់ជ័យលាភីបីស្រ្តីយូរជាងគេផងដែរ រួមមាន៖ – ជ័យលាភីលេខ១ ឈ្នះឡានស្ព័រថ្មីខ្លាញ់គោ Mazda Sedan ១គ្រឿង –
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 6, 2024 Khmernote
បន្ថែមពីលើការដាក់លក់នៅលើគេហទំព័រដ៏ល្បី Alibaba នាពេលខាងមុខ ផលិតផលខ្មែរអាចនឹងមានដាក់លក់នៅលើគេហទំព័រធំៗចំនួន ២ទៀត ដូចជា គេហទំព័រ TMall និង Lazada ខណៈក្រសួងពាណិជ្ជកម្ម បាននិងកំពុងស្វែងយល់ពីគេហទំព័រទាំងពីរខាងលើនេះ។ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នារសៀលថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារបច្ចេកទេស ជាមួយក្រុមហ៊ុន Alibaba.com អំពីវឌ្ឍនភាពក្នុងការជំរុញផលិតផលខ្មែរនៅលើគេហទំព័រ Alibaba ព្រមទាំងធ្វេីការស្វែងយល់អំពីគេហទំព័រ TMall និង Lazada ជាដេីម។
- សេដ្ឋកិច្ចថ្ងៃនេះ NEA និង RULE សហការគ្នារៀបចំវេទិកាការងារនាំយកក្រុមហ៊ុនធំៗ២២ ទៅរើសបុគ្គលិកភ្លាមៗជាង២ពាន់នាក់សេដ្ឋកិច្ច March 6, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា វេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី៖ “ការត្រៀមខ្លួនចូលទីផ្សារការងារ” ដែលសហការរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បានចាប់ផ្តើមហើយនាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នេះ ដោយនាំយកក្រុមហ៊ុន/សហគ្រាសធំៗចំនួន ២២ ផ្តល់ឱកាសការងារចំនួន ២៥២៥ កន្លែងសម្រាប់និស្សិត និងអ្នកស្វែងរកការងារធ្វើ នៅបរិវេណសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចាប់ពីម៉ោង ៨ព្រឹក
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 6, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ផេកផ្លូវការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ជាកិច្ចចាប់ផ្តើម សមភាគីទាំងពីរបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគ្នាទៅវិញទៅមកដោយក្ដីសោមនស្សរីករាយ។ ក្នុងជំនួបនេះ ឯកឧត្តម អេនថូនី អាល់បានីស៊ី បានរំឭកពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-អូស្រ្តាលី ជាង៧ទសវត្សរ៍មក ពោលគឺមុនពេលដែលប្រទេសកម្ពុជាទទួលបានឯករាជ្យទៅទៀត។
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 5, 2024 Khmernote
នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូន សម្ដេចធិបតី ថា ក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ហើយក៏មានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 5, 2024 Khmernote
យោងតាមការចុះផ្សាយនៅលើ ផេកផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានឱ្យដឹងថា កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការពារជាតិ និងការតភ្ជាប់រវាងប្រទេសទាំងពីរ។ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Romualdez Marcos Jr.)ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
- សេដ្ឋកិច្ចសេដ្ឋកិច្ច March 4, 2024 Khmernote
នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Tanachat Pochana ប្រធានក្រុមហ៊ុន Enserv Holding Australia ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូន សម្ដេចធិបតី អំពីសកម្មភាពអាជីវកម្មរបស់ ក្រុមហ៊ុន









